ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទស​ចរ​នៅ​តែ​បន្ត​ធ្វើ​ដំណើ​កម្សាន្ត ក្រោយ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២១ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ទោះបីជា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​បាន​កន្លង​ទៅ​ហើយ​ក្ដី ក៏​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​នៅ​តែ​បន្តដំណើរ​កម្សាន្ត​របស់​ខ្លួន…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២១ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ទោះបីជា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​បាន​កន្លង​ទៅ​ហើយ​ក្ដី ក៏​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​នៅ​តែ​បន្តដំណើរ​កម្សាន្ត​របស់​ខ្លួន នៅ​តាម​គោលដៅ​ទេសចរណ៍​នានា​ទូ​ទាំង​ប្រទេស​ទៀត​ដែរ ដោយនៅ​ក្នុង​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២១ កម្ពុជា​បន្ត​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន ១៧៥,៣៨៦ នាក់​។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​នៅ​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២១ មាន​ភ្ញៀវ​ទេសចរ​ចេញ​ដើរ​កម្សាន្ត​ទូ​ទាំង​ប្រទេស​ចំនួន ១៧៥,៣៨៦ នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ១៧៣,០០៥ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន​ចំនួន ២,៣៨១ នាក់​»​។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​សរុប​ចំនួន ៦៩៩,៧២៤ នាក់ និង​នៅ​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២១ ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ២២១,៦៧៦ នាក់​។ សរុប​រយៈពេល​៣​ថ្ងៃនេះ (៣១ ធ្នូ ២០២០ ដល់ ០២ មក​រា ២០២០) មាន​ចំនួន ១,០៩៦,៧៨៦ នាក់​។ នេះ​ជា​ការ​ប្រសើរ​មួយ​ផង​ដែរ ព្រោះ​ឱកាស​ឆ្លង​ឆ្នាំ​សកល​នៅ​ឆ្នាំ​នេះ​ធ្វើ​ឡើង​ចំ​ថ្ងៃ​ចុង​ស​ប្ដា​ហ៍ ដែល​បាន​ផ្ដល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​អាច​ដើរ​ទស្សនា​កម្សាន្ត​បាន​ច្រើន​ថ្ងៃ បន្ទាប់​ពី​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ត្រូវ​បាន​បិទ​បញ្ចប់​។

តែ​ទោះជា​យ៉ាងណា ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តែ​ពង្រឹង​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩​នេះ មិន​ព្រម​ព្រ​លែងដៃ​ជា​ដាច់ខាត​។ លោក ថោ​ង ខុន បាន​បន្ត​ថា ភ្ញៀវ​ទេសចរ​ភាគច្រើន​នឹង​ត្រលប់​ចូល​រាជធានី​ភ្នំពេញ​វិញ​ក្នុង​ថ្ងៃអាទិត្យ​នេះ ប៉ុន្តែ​ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​បន្ត​ដើរ​កម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​ជិត​ៗ​។ ដោយឡែក ចំពោះ​សភាពការណ៍​ជា​រួម​ពាក់ព័ន្ធ​ការ​គ្រប់គ្រង​សន្តិសុខ សណ្ដាប់ធ្នាប់​ជា​ទូទៅ​រយៈពេល​៣​ថ្ងៃនេះ គឺ​មាន​ភាពល្អ​ប្រសើរ មិន​មាន​បញ្ហា ឬ​ការ​រំខាន​ណាមួយ​កើតឡើង​គួរ​កត់សម្គាល់​ទេ​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ