ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹងការធ្វើចត្តាឡីស័ក ចំពោះ​ពលករ​វិលត្រឡប់ពីបរទេស

3 ឆ្នាំ មុន
  • ព្រះវិហារ

ព្រះវិហារ៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ លោក គោស៊ុំ ប៊ុនសឿត អភិបាលរង ខេត្តព្រះវិហារ បានអញ្ជើញដឹកនាំក្រុមការងារ…

ព្រះវិហារ៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ លោក គោស៊ុំ ប៊ុនសឿត អភិបាលរង ខេត្តព្រះវិហារ បានអញ្ជើញដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល និងពង្រឹង​ការធ្វើចត្តាឡីស័ក នៅតាមបណ្ដាស្រុកចំនួន ៥ រួមមាន ស្រុកឆែប ស្រុកជ័យសែន ស្រុករវៀង ស្រុកសង្គមថ្មី និងស្រុកគូលែន ខេត្តព្រះវិហារ។

នាឱកាសនោះ លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ បាន​នាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកអភិបាលខេត្ត ព្រមទាំងបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់មន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលលះបង់កម្លាំងកាយចិត្តបំពេញ​បេសកកម្ម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យ៉ាងជោគជ័យ នាពេលកន្លងមក។

លោកអភិបាលរង ក៏បានផ្តាំផ្ញើដល់មន្ត្រីប្រចាំការ ត្រូវបន្តការយកចិត្តទុកដាក់ក្នុង​ការបំពេញ​ភារកិច្ច និងអាជ្ញាធរក្រុង-ស្រុក ត្រូវខិតខំប្រមូលព័ត៌មានពាក់ព័ន្ធនឹងបងប្អូន​ប្រជាពលរដ្ឋដែលត្រឡប់មកពីក្រៅប្រទេស ធ្វើយ៉ាងណាណែនាំផ្សព្វផ្សាយនិងតម្រូវឱ្យ​ពួកគាត់​មកសម្រាកធ្វើចត្តាឡីស័កនៅមណ្ឌលអោយបានត្រឹមត្រូវ និងទាន់ពេលវេលា។

ក្នុងនោះដែរ លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋ ដែលត្រឡប់​មកពីក្រៅប្រទេស ត្រូវចូលរួមអនុវត្តដោយធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ តាមវិធានការការពាររបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការចូលរួម​ទប់ស្កាត់ការរីករាលកូវីដ-១៩ ហើយត្រូវមានការជឿជាក់លើក្រុមគ្រូពេទ្យ និងអាជ្ញាធរ​ក្រុង ស្រុក និងខេត្ត ក្នុងការការពារសុវត្ថិភាព និងសុខភាពរបស់បងប្អូន។

លោកអភិបាលរងខេត្ត ក៏បានផ្តល់ជូនថវិកា ដល់​​បងប្អូន ដែលសម្រាក នៅមណ្ឌល​ចត្តាឡីស័ក ទាំង ៥មណ្ឌល ចំនួន ០៤នាក់ ក្នុងម្នាក់ៗ ថវិកាចំនួន ០៣ម៉ឺនរៀល។ សម្រាប់មន្រ្តីប្រចាំការនៅមណ្ឌលចត្តាឡីស័ក ៥៧នាក់ ក្នុងម្នាក់ៗ ថវិកា ០៣ម៉ឺនរៀល។ ដោយឡែកនាយកសាលា មន្ត្រីនគរបាលការពារ និងសម្រួលចរាចរណ៍ទាំង ០៥ទីតាំង ចំនួន ៣០នាក់ ក្នុងម្នាក់ៗ ថវិកាចំនួន ០២ម៉ឺនរៀល៕ ដោយ៖ ទ្រី វិច្ឆិកា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ