ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋ៖ជួយ​អន្តរាគមន៍​ជម្លៀស​ហ្វូង​​ដំរី​​​ផង ខណៈវា​កំពុងអុកឡុក​​

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ​៖ ដំរីព្រៃ​ជា​ច្រើន​ក្បាល​កំពុង​ចូល​អុកឡុក​ចំការ​ដំណាំ​របស់​អ្នក​ភូមិ ខណៈ​ក្រុម​អ្នក​តាមដាន​បរិស្ថាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ពពួកសត្វ​មាឌធំ​ៗ​ទាំងនេះ អាច​រង​នូវ​ការ​សម្លាប់​ពូជ​ណ​ខិលខូច​។ អធិការ​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ បាន​ឲ្យ​ដឹង​ថា សត្វ​ដំរីព្រៃ​បាន​ចូល​ទៅ​ស៊ី​ដំឡូង​មី​អ្នក​ភូមិ ហើយ​បាន​វាយ​បំផ្លាញ​ខ្ទម​ចាំចម្ការ និង​ដក​ដើម​ស្វាយ​ចាន់​ទី​ថែម​ទៀត​។…

ខេត្តរតនគិរី ​៖ ដំរីព្រៃ​ជា​ច្រើន​ក្បាល​កំពុង​ចូល​អុកឡុក​ចំការ​ដំណាំ​របស់​អ្នក​ភូមិ ខណៈ​ក្រុម​អ្នក​តាមដាន​បរិស្ថាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ពពួកសត្វ​មាឌធំ​ៗ​ទាំងនេះ អាច​រង​នូវ​ការ​សម្លាប់​ពូជ​ណ​ខិលខូច​។

អធិការ​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ បាន​ឲ្យ​ដឹង​ថា សត្វ​ដំរីព្រៃ​បាន​ចូល​ទៅ​ស៊ី​ដំឡូង​មី​អ្នក​ភូមិ ហើយ​បាន​វាយ​បំផ្លាញ​ខ្ទម​ចាំចម្ការ និង​ដក​ដើម​ស្វាយ​ចាន់​ទី​ថែម​ទៀត​។ លោក​អធិការ​ថា ហ្វូង​ដំរីត្រូវគេដឹងថា សុទ្ធតែ​ញី​មាន​ប្រមាណ​៥​ទោ​៦​ក្បាល បាន​ចូល​ទៅ​ចំការ​អ្នក​ភូមិ​តាំងពី​ថ្ងៃ​ទី​២ មក​រា ២០២១ ហើយ​ពួក​វា​បាន​ធ្វើ​សកម្មភាព​ដក​ដំឡូង​ស៊ី​។ដំរីព្រៃ​ទាំងនេះ ​បាន​ចូល​ទៅ​ឃុំ​យ៉ា​ទុង ដើរ​តាម​ចំការ​ជា​ច្រើន​ភូមិ មាន​ភូមិ​ខ្វែង ភូមិ​ដរ ភូមិ​តេន​ង៉​ល​។​

ចំណែក​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​យ៉ា​ទុង កំពុង​មានការ​ព្រួយ​បារ​ម្ភ​ចំពោះ​សត្វ​ដំរីព្រៃ​តែងតែ​ចូល​បំផ្លាញ​ដំណាំ និងខ្ទម​ជា​រឿយ​ៗ ប្រជាពលរដ្ឋ​ស្នើ​សុំ​ឲ្យ​អាជ្ញា​ធរមាន​ស​ត្ថ​កិច្ច​ពិសេស​ក្រសួងបរិស្ថាន​ជួយ​អន្តរាគមន៍ជម្លៀស​សត្វ​ដំរី​ចេញពី​តំបន់​ដែល​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​និង​បង្ករ​បង្កើន​ផល​នេះ​ផង ។

ទោះជា​យ៉ាងណា​ គិត​ត្រឹម​ថ្ងៃ​ទី​០៤ មករា ២០២១នេះ មិន​មាន​មនុស្ស​ណា​ម្នាក់​ បាន​រងគ្រោះថ្នាក់​ពី​ហ្វូង​ដំរីព្រៃ​ទាំងនេះ​ទេ ​គឺ​វា​បំផ្លាញ​តែ​ដំណាំ និង​ខ្ទម​ចាំចម្ការប៉ុណ្ណោះ​។

ព័ត៌មានពិស្តារ​នឹង​មានផ្សាយជូននៅលើកាសែតកោះសន្តិភាព​ ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ