ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​អាក្រក់​មាន​លក្ខណៈ​សម្គាល់​៤​ចំណុច

4 ឆ្នាំ មុន

បើ​និយាយ​ពី​លក្ខណៈ​មនុស្ស​អាក្រក់​មាន​ចំណុច​សម្គាល់​ច្រើន​បែប​ច្រើន​ប្រភេទ តែ​បំ​ព្រួញ​នៅ​ត្រឹមតែ​បួន​ចំណុច​ប៉ុណ្ណោះ ។ មនុស្ស​អាក្រក់​ជា​អ្នក​ដែល​មាន​សន្តាន​ចិត្តអាក្រក់ ជា​បុគ្គល​នាំ​ឲ្យ​យើង​វិនាស​ចាក​ប្រយោជន៍​ចាក​គុណធម៌​ទាំងឡាយ ។ លក្ខណៈ​សម្គាល់​មនុស្ស​អាក្រក់​ទាំង​បួន​ចំណុច​នោះ​គឺ​៖ ១- ជា​មនុស្ស​ដែល​គិត​យក​តែ​ប្រយោជន៍​ខ្លួន មិន​ខ្វល់​ពី​អ្នក​ដទៃ…

បើ​និយាយ​ពី​លក្ខណៈ​មនុស្ស​អាក្រក់​មាន​ចំណុច​សម្គាល់​ច្រើន​បែប​ច្រើន​ប្រភេទ តែ​បំ​ព្រួញ​នៅ​ត្រឹមតែ​បួន​ចំណុច​ប៉ុណ្ណោះ ។ មនុស្ស​អាក្រក់​ជា​អ្នក​ដែល​មាន​សន្តាន​ចិត្តអាក្រក់ ជា​បុគ្គល​នាំ​ឲ្យ​យើង​វិនាស​ចាក​ប្រយោជន៍​ចាក​គុណធម៌​ទាំងឡាយ ។ លក្ខណៈ​សម្គាល់​មនុស្ស​អាក្រក់​ទាំង​បួន​ចំណុច​នោះ​គឺ​៖

១- ជា​មនុស្ស​ដែល​គិត​យក​តែ​ប្រយោជន៍​ខ្លួន មិន​ខ្វល់​ពី​អ្នក​ដទៃ

២- មនុស្ស​ល្អ​តែ​ពាក្យ​សម្ដី តែ​ចិត្ត​ខាងក្នុង​សែន​អាក្រក់ ជូរ​ចត់

៣- មនុស្ស​ដែល​និយាយ​ចាក់បណ្ដោយ​ឲ្យ​គាប់ចិត្ត បើ​ទោះជា​ក្នុង​ផ្លូវ​គ្រោះថ្នាក់​ក៏​ដោយ

៤- ជា​មនុស្ស​រុញ​យើង​ឱ្យ​ធ្លាក់​ក្នុង​ផ្លូវ​វិនាស ។

បើ​ស្គាល់​ពី​សន្តាន​មនុស្ស​អាក្រក់​ដូច្នេះ​ហើយ គប្បី​ចេះ​ជ្រើសរើស​មនុស្ស​មក​ធ្វើ​ជា​មិត្តសម្លា​ញ់​​ក្នុង​ជីវិត​របស់​យើង​ឱ្យ​បាន​ត្រឹមត្រូវ ព្រោះថា​សេពគប់​ខុស​នឹង​ចាក​ប្រយោជន៍ តែបើ​សេពគប់​ត្រូវ​នឹង​បាន​ផល​ច្រើន ព្រោះ​មិត្ត​ល្អ​កាលបើ​បាន​ប្រយោជន៍​ណា គេ​តែ​ណែនាំ​ឱ្យ​យើង​បាន​ប្រយោជន៍​នោះ​ដែរ មិត្ត​ល្អ​មិន​ចោល​យើង​ទេ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ