ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីចែស! ​កូនកម្លោះ​៣នាក់​រៀបការ​​ជាមួយគ្នា​

3 ឆ្នាំ មុន

ថៃ ៖ យោង​តាម​ប្រភព​ពី Asiaone បាន​ចេញផ្សាយ​ពី​កាលពី​ពេល​ថ្មី​ៗ​នេះ ពី​ពិធី​មង្គលការ​មួយ​ក្នុង​ខេត្ត Chanthaburi បាន​ធ្វើ​ឱ្យ​កក្រើក​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​បុរស​៣​នាក់​បាន​រៀប​ការ​ជាមួយ​គ្នា ព្រមទាំង​ទទួល​បានការ​ប្រសិទ្ធពរ​ជ័យ​ពី​ក្រុម​គ្រួសារ​របស់​ពួក​គេ…

ថៃ ៖ យោង​តាម​ប្រភព​ពី Asiaone បាន​ចេញផ្សាយ​ពី​កាលពី​ពេល​ថ្មី​ៗ​នេះ ពី​ពិធី​មង្គលការ​មួយ​ក្នុង​ខេត្ត Chanthaburi បាន​ធ្វើ​ឱ្យ​កក្រើក​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​បុរស​៣​នាក់​បាន​រៀប​ការ​ជាមួយ​គ្នា ព្រមទាំង​ទទួល​បានការ​ប្រសិទ្ធពរ​ជ័យ​ពី​ក្រុម​គ្រួសារ​របស់​ពួក​គេ ដែល​បង្ក​ឱ្យ​មានការ​ជជែក​វែកញែក​គ្មាន​ទី​បញ្ចប់​នៅ​លើ​បណ្តាញ​អ៊ីនធឺណិត​។

យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បានឱ្យ​ដឹង​ថា មុន​ក្លាយជា​ទំនាក់ទំនង​ស្នេហាដ៏​ចម្លែក​ផ្ទុយ​ពី​អ្នក​ដទៃ ស្នេហា​មួយ​នេះ បាន​ចាប់ផ្តើម​ដោយ​មនុស្ស​២​នាក់​ដូច​ធម្មតា គឺ​រវាង​បុគ្គលិក​ផ្នែក​ចំណីអាហារ​គឺ​លោក James Chandmthong វ័យ​៣០​ឆ្នាំ និង​អ្នក​រាំ​គឺ​លោក Nong Amsapchan វ័យ​២២​ឆ្នាំ ដោយ​បាន​រស់នៅ​ជាមួយ​គ្នា​រយៈពេល ៧​ឆ្នាំ​កន្លង​មក​ហើយ​។

រហូត​ដល់​ពេល​ដែល​លោក Chandmthong បាន​ស្គាល់​អ្នក​រាំ​ម្នាក់​ទៀត ដែល​មានឈ្មោះ​ថា Nong Toei Buutawat តាម​រយៈ​បណ្តេញ​ទំនាក់ទំនង​សង្គម ហើយ​ក៏​ចាប់ផ្តើម​មាន​អារម្មណ៍​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​។

ទោះបី​​ជា​​យ៉ាងណា Amsapchan ក្រោយ​ដឹង​ពី​រឿង​នេះ មិន​បាន​ផ្ទុះ​កំហឹង​អ្វី​ទាំងអស់ ប៉ុន្តែ​បែរជា​ទទួលស្គាល់​ពី​ទំនាក់ទំនង​ស្នេហា​មួយ​នេះ​ទៅ​វិញ ដោយ​ថែម​ទាំង​ប្រកាស​ឱ្យ​ក្រុម​គ្រួសារ​របស់​ពួក​គេ​ទទួល​ដឹងឮផង​ដែរ​។

ហើយ​នៅ​ទីបំផុត ពិធី​មង្គលការ​របស់​ពួក​គេ​ទាំង​៣​នាក់ ក៏​បាន​កើតឡើង​ពិតប្រាកដ​មែន កាលពី​ដើមខែ​ធ្នូ ឆ្នាំ ២០២០ កន្លង​ទៅ ដោយ​មានការ​ចូលរួម​ពី​មិត្តភក្តិ និង​សាច់ញាតិ​យ៉ាងច្រើន​កុះករ​ថែម​ទៀត ដើម្បី​​ជូន​​ពរ​ជ័យ​ដល់​ពួក​គេផងដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ