ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយខុទ្ទកាល័យ​សាលា​ខេត្តព្រះវិហារ​លោក​សុខ ហៃ រង​ការ​ចោទ​ក្តោប​ការងារ​តែឯង និង​ចរិត​ក្រអឺតក្រទម

10 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ប្រភព​ពី​មន្ត្រីរាជការ​ក្រោម​ឱវាទ​សាលា​ខេត្តព្រះវិហារ​បានឱ្យ​ដឹង​ថា លោក​សុខ ហៃ នាយ​ខុទ្ទកាល័យ​សាលា​ខេត្តព្រះវិហារ​កំពុង​ធ្វើ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​មិន​សប្បាយចិត្ត និង​សូ​ម្បី​តែ​អភិបាលរង​ខេត្ត​មួយ​ចំនួន​ក៏​មិន​ពេញចិត្ត​ចំពោះ​ទ​ង្វើ​របស់​លោក​សុខ ហៃ ដែល​ក្តោប​ការងារ​តែឯង

ខេត្តព្រះវិហារ ៖ ប្រភព​ពី​មន្ត្រីរាជការ​ក្រោម​ឱវាទ​សាលា​ខេត្តព្រះវិហារ​បានឱ្យ​ដឹង​ថា លោក​សុខ ហៃ នាយ​ខុទ្ទកាល័យ​សាលា​ខេត្តព្រះវិហារ​កំពុង​ធ្វើ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​មិន​សប្បាយចិត្ត និង​សូ​ម្បី​តែ​អភិបាលរង​ខេត្ត​មួយ​ចំនួន​ក៏​មិន​ពេញចិត្ត​ចំពោះ​ទ​ង្វើ​របស់​លោក​សុខ ហៃ ដែល​ក្តោប​ការងារ​តែឯង និង​ជ្រៀតជ្រែក​ការងារ​អ្នក​ដទៃ ព្រមទាំង​មានចិត្ត​ក្រអឺត​ក្រ​ទ​ម​នោះ​ថែម​ទៀត ។
បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​«​កោះសន្តិភាព​»​បាន​ស្រង់​សម្តី​មន្ត្រីរាជការ​បន្ត​ថា អ្នករាជការ​នៅ​ក្នុង​ខេត្តព្រះវិហារ​ទាំងមូល លោកនាយ​ខុទ្ទកាល័យ​សុខ ហៃ គោរព​តែ​អភិបាលខេត្ត​លោក​អ៊ុំ ម៉ា​រ៉ា តែ​ម្នាក់​គត់ ។

ទាក់ទង​ទៅ​នឹង​ការ​ចោទប្រកាន់​ខាងលើ​«​កោះសន្តិភាព​»​មិន​អាច​រក​ការ​សុំ​បំភ្លឺ​បាន​ទេពី​លោក​សុខ ហៃ នៅ​រសៀល​ថ្ងៃ​ទី​៩ កក្កដា​នេះ ។

ក្រុម​មន្ត្រីរាជការ​ដែល​ថ្នាំងថ្នាក់​រួម​ទាំង​អភិបាលរង​ខេត្ត​មួយ​ចំនួន​ផង​បាន​សំណូមពរ​ឱ្យ​សម្តេច​ក្រឡាហោម​ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកនាយ​ឧត្តមសេនីយ៍​មាស សុភា ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តព្រះវិហារ ពិចារណា​ចាត់វិធានការ​រដ្ឋបាល​ជា​បន្ទាន់​ទៅ​លើ​លោកនាយ​ខុទ្ទកាល័យ​សាលាខេត្ត​រូប​នេះ បើ​មិន​ដូច្នេះ​ទេ​ចង្វាក់​ការងារ​ពិតជា​មាន​ភាព​រអាក់រអួល​មិន​អាច​បម្រើ​ប្រជាពលរដ្ឋ​បាន​ល្អ​ឡើយ ៕