ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ស្រី​ស្រស់​មួយ​រូប​បាត់បង់​ជើង​ទាំង​២​ព្រោះតែ​ការ​កែ​​សម្ជស្ស​

3 ឆ្នាំ មុន

តួ​ក​គី ៖ យោង​តាម​ប្រភព​ពី​គេហទំព័រ Mirror បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២៩ ធ្នូ កន្លង​ទៅ​ថា នារី​ជនជាតិ​តួ​ក​គី​ម្នាក់ បាន​បាត់បង់​ជើង​ទាំង​សង​ត្រឹម​ស្មងជើង​ចុះ​ក្រោម​យ៉ាង​ខ្លោចផ្សា​បំផុត…

តួ​ក​គី ៖ យោង​តាម​ប្រភព​ពី​គេហទំព័រ Mirror បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២៩ ធ្នូ កន្លង​ទៅ​ថា នារី​ជនជាតិ​តួ​ក​គី​ម្នាក់ បាន​បាត់បង់​ជើង​ទាំង​សង​ត្រឹម​ស្មងជើង​ចុះ​ក្រោម​យ៉ាង​ខ្លោចផ្សា​បំផុត បន្ទាប់​ពី​មាន​ប្រតិកម្ម​ក្រោយ​ការ​វះកាត់​កែ​ច្រមុះ​នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង​។

រឿងរ៉ាវ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី ២ ឧសភា​ឆ្នាំ ២០១៤ កន្លង​ទៅ នៅ​ពេល​ដែល​នារី​រង​គ្រោះ​មានឈ្មោះ​ថា Sevinc Ceklik អាយុ២៥​ឆ្នាំ បាន​ទទួល​សេវាកម្ម​វះកាត់​កែ​ច្រមុះ​នៅ​គ្លីនិក​មួយ​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល (Istanbul)​។ បន្ទាប់​ពី​ចំណាយពេល​ប្រមាណ ២​ម៉ោង​ក្នុង​ការ​វះកាត់ នាង​ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​មក​ផ្ទះ​វិញ បើ​ទោះបីជា​មាន​អាកា​រៈ​គ្រុន​យ៉ាងណា​ក្តី​ ក៏​ខាង​គ្លីនិក​បាន​អះអាង​ជា​បន្តបន្ទាប់​ថា នាង​មាន​សុខភាព​ល្អ សូ​ម្បី​តែ​ពេល​នាង​ត្រឡប់​មក​ជួប​ពួក​គេ​វិញ​នៅ​មួ​យស​ប្តា​ហ៍​ក្រោយ​ក៏​ដោយ​។ ប៉ុន្តែ​ស្ថានភាព Sevinc បន្ត​អាក្រក់​ទៅ​ៗ​នៅ​ថ្ងៃ​បន្ទាប់​។

បងប្រុសរបស់​នាង Sevinc ​បាន​និយាយ​ថា នាង Sevinc មិន​អាច​បរិភោគ​អា​ហារ​បាន​ទេ នាង​មាន​អារម្មណ៍​ថា​ឈឺ​ពេញ​ខ្លួន​តែ​ម្តង មុន​ពេល​ជើង​នាង​ប្រែជា​ខ្មៅ និង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ ក្រុម​គ្រូពេទ្យ​រក​ឃើញ​ថា នាង Sevinc មាន​ជាតិពុល​ក្នុង​ឈាម​ខ្លាំង ហើយ​នៅ​ថ្ងៃ​ទី ៩ មិថុនា ឆ្នាំ​ដដែល គ្រូពេទ្យ​បាន​សម្រេច​កាត់​ជើង​របស់​នាង​ចេញ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​។

ចាប់តាំងពី​ពេល​នោះ រហូត​ដល់​បច្ចុប្បន្ន នាង Sevinc បាន​ដាក់​ពាក្យ​ប្តឹង​គ្លីនិក​គ្មាន​វិជ្ជាជីវៈ​ខាងលើ ដើម្បី​ទាមទារ​សំណង​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ ។ ស្រប​ពេល​ដែល​បុគ្គលិក​គ្លីនិក​នោះ​បាន​និយាយ​ថា វា​មិនមែន​ជា​កំហុស​របស់​ពួក​គេ​ឡើយ ព្រមទាំង​អះអាង​ថា​ការ​មាន​ជាតិពុល​ឈាម គឺ​មក​ពី​នាង​បាន​បរិភោគ​សាច់​មាន់នៅ​២​ស​ប្តា​ហ៍​បន្ទាប់​ពី​ការ​វះកាត់​។

ពាក់ព័ន្ធ​​នឹង​បញ្ហា​ខាងលើ​នេះ តុលាការ​បាន​ស្នើ​សុំ​របាយការណ៍​ពី​ក្រុម​អ្នកជំនាញ ហើយ​ការ​សម្រេច​នឹង​ត្រូវធ្វើ​ឡើង​នៅ​ខែ​មេ​សា ឆ្នាំ​ក្រោយ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ