ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះមនុស្សវិញនោះ! បើឆេះ​ខ្ទេច​ទាំងស្រុងចឹងៗ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ខ្ទេច​ទាំងស្រុង កាលពី​វេលា​ម៉ោង​5 និង 30 នាទី​ព្រឹក ថ្ងៃ​ទី​30 ខែធ្នូ…

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ខ្ទេច​ទាំងស្រុង កាលពី​វេលា​ម៉ោង​5 និង 30 នាទី​ព្រឹក ថ្ងៃ​ទី​30 ខែធ្នូ ឆ្នាំ 2020 នៅ​ចំណុច​មុខ​ផ្សារ​ពន្លៃ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ 5 ចន្លោះ​គីឡូម៉ែត្រ​លេខ 123 និង 124 ស្ថិត​ក្នុងភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូ​ណ៍ ។

សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូណ៌​បាន​ឲ្យ​ដឹង​ថា រថយន្ត​សាំ​យ៉ុ​ង​ដែល​ត្រូវ​អគ្គិភ័យ​ឆេះ​ខ្ទេច​ទាំងស្រុង នោះ​ពាក់​ស្លាក​លេខ ភ្នំពេញ 2aa.0144 បើកបរ​ដោយ​បុរស​ឈ្មោះ ទិ​ត្យ ហេង​អាយុ 30 ឆ្នាំ​មាន​ទីលំនៅ​ភូមិ​អង្គ​ស្នាយ​ខាងជើង ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​រថយន្ត​ខាងលើ​បាន​ដឹក​ទំនិញ​មក​ដល់​កន្លែង​កើតហេតុ ក៏​ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆេះ​ចេញពី​ក្នុង​រថយន្ត ហើយ​ម្ចាស់​ក៏​បាន​ឈប់​អែប​ខាង​ខាង រួច​ស្ទុះ​ចេញ​មក​ខាងក្រៅ បន្ទាប់​មក​អណ្ដាតភ្លើង​បាន​ឆេះ​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ​បណ្ដាល​ឲ្យ​ខ្ទេច​ទាំងស្រុង រួម​ទាំង​សម្ភារៈ​ផង​ដែរ ។

ចំពោះ​ការ​ខូចខាត គឺ​រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង ថ្នាំលាប​អ៊ុយ 90 ជា​ច្រើន​ធុង ល្បាយ​ទឹកក្រូច និង​សម្ភារៈ​ជា​ច្រើន​ទៀត ដែល​ប្រមាណ​ទឹកប្រាក់​មាន​ចំនួន​ជាង 2 ម៉ឺន​ដុល្លារ ។
សមត្ថកិច្ច​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មានការ​ឆាបឆេះ​នេះ សង្ស័យ​បណ្ដាល​មក​ពី​ឆ្លង​ប្រព័ន្ធ​ភ្លើង​រថយន្ត ។

ក្នុង​ករណី​នេះ​ដែរ គេ​ឃើញ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការ​នគរបាល​ស្រុក​បរិបូរ​ណ៌​ចេញ​អន្តរាគមន៍​ពន្លត់​ដែរ ប៉ុន្តែ​ភ្លើង​បាន​ឆេះ​រថយន្ត​អស់​ទៅ​ហើយ ។ យ៉ាងនេះ​ក្តី​ពុំ​មាន​នរណា​បាន​រង​របួស​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ