ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គម​មាន​ប្រហោង

8 ឆ្នាំ មុន

សង្គម​ប្រជាធិបតេយ្យ ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ មាន​អ្នកមាន មាន​អ្នកក្រ​… វា​មិន​ដែល​មាន​សុទ្ធតែ​អ្នកមាន​ទេ ។ ដោយសារ​តែ​រក​សុទ្ធតែ​អ្នកមាន​ស្នើ​គ្នា​មិន​បាន​នឹង​ហើយ បានជា​សង្គម​បច្ចុប្បន្ន ខំ​ធ្វើ​នយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​…

សង្គម​ប្រជាធិបតេយ្យ ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ មាន​អ្នកមាន មាន​អ្នកក្រ​… វា​មិន​ដែល​មាន​សុទ្ធតែ​អ្នកមាន​ទេ ។ ដោយសារ​តែ​រក​សុទ្ធតែ​អ្នកមាន​ស្នើ​គ្នា​មិន​បាន​នឹង​ហើយ បានជា​សង្គម​បច្ចុប្បន្ន ខំ​ធ្វើ​នយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​… ព្រោះ​អ្នកក្រ​ច្រើន​ពេក​… យ៉ាង​ហោច​កាត់​បន្ថយ​បាន​ខ្លះ ។

នៅ​ប្រទេស​អ្នកមាន​ទាំងឡាយ​ក្នុង​លោក​យើង​នេះ តើ​ប្រទេស​ណា​ទៅ​ដែល​អត់​មាន​អ្នកក្រ ? សូ​ម្បី​នៅ​ប្រទេស​អា​មេ​រិ​ក នៅ​ប្រទេស​បារាំង ក៏​មាន​អ្នកក្រ​រាប់​មិន​អស់​ដែរ​…​អ្នកក្រ​ខ្លះ​ដេក​ក្រោម​ស្ពាន​… ដេក​តាម​សំយាប​ផ្សារ ដូច​នៅ​ប្រទេស​ក្រីក្រ ក្នុង​លោក​យើង​ដែរ ។

មាន​តែ​សង្គម ប៉ុ​ល ពត​-​ខៀវ សំ​ផ​ន តែ​មួយ​គត់ ដែល​ចេះ​ធ្វើ​មនុស្ស​ឱ្យ​ក្លាយជា​វណ្ណៈ​អធន ។ មនុស្ស​ក្រ​ស្មើគ្នា​… ទីណា តំបន់​ណា ក៏​ក្រ​ដែរ​… ក្រ​មហាក្រ​… ក្រ​រហូត​ដល់​ស្លាប់​… មាន​តែ​សំពាយ​តូច​មួយ​ជា​កម្មសិទ្ធិ ។

សង្គម​ប្រជាធិបតេយ្យ​បច្ចុប្បន្ន មាន​ចន្លោះ​ប្រហោង​ធំ​២ សម្រាប់​បង្កើត​ឱ្យ​មាន​ទំនាស់​មិន​ឈប់​ឈរ​… ៖

ប្រហោង​ទី​១ គឺ​បញ្ហា​ព្រំដែន ជាមួយ​យួន លេចធ្លោ​ជាង​ជាមួយ​សៀម​ជា​ទំនាស់​សួរ​ពូជ​… សួរ​ជំនាន់ ។

ប្រហោង​ទី​២ គឺ​បញ្ហា​ពុក​រលួយ​… ប្រហោង​ធំ​២​នេះ​ហើយ ជា​កម្លាំង​សម្រាប់​អ្នក​បង្កទំនាស់​ទាំងឡាយ​លើកគ្នា​វាយប្រហារ​ទាំង​ល្ងិ​ត​ល្ងង់​ក៏​មាន​ដែរ​…​។

ទំនាស់​ទី​២​នេះ ក៏​ជា​បញ្ហា​សួរ​ពូជ​… សួរ​ជំនាន់​ដែរ​… ព្រោះ​ប្រហោង​នេះ​វា​កើត​មាន​តាំង​តែ​ពី​បារាំង​ត្រួត​ខ្មែរ​ម្ល៉េះ​… ចំណែក​ប្រហោង​ដទៃ​ទៀត​… ដូច​ជា​កាប់​ឈើ​អនាធិបតេយ្យ​តាម​ចិត្ត​… ។​ល​។ ប្រហោង​នេះ​ងាយស្រួល​ទេ​… ដក​មេ​ដែល​ការពារ​ព្រៃ​មិនកើត គ្រវែង​ចោល​ទៅ​… កុំ​ទុក​ឱ្យ​ក្លាយជា​សេដ្ឋី​យូរ​ពេក​…
                      អា​ឡេវ