ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​សង្គម​ង​ងឹត​ស្ពាយ​​​​ឆ្លងដែន​ថៃ​​តែមក​ជាប់អន្ទាក់​​ប៉ូលិស​​​បាត់​​ដំបង

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ក្រុម​ឈ្មួញ​គ្រឿងញៀន​យ៉ាងតិច​ចំនួន​០៣​នាក់ ក្នុង​ចំណោម​បក្សពួក​០៤​នាក់ ដែល​បាន​ស្ពាយ​គ្រឿងញៀន​ឆ្លង​ដែន​ពី​ប្រទេស​ថៃ ចូល​មក​ប្រទេស​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ​«​ប៉ោយ​ប៉ែ​ត​» ត្រូវ​សមត្ថកិច្ច​ខេត្តបាត់ដំបង ចាប់ខ្លួន​និង​រឹបអូស​បាន​គ្រឿងញៀន​ប្រភេទ ICE…

ខេត្តបាត់ដំបង​ ៖ ក្រុម​ឈ្មួញ​គ្រឿងញៀន​យ៉ាងតិច​ចំនួន​០៣​នាក់ ក្នុង​ចំណោម​បក្សពួក​០៤​នាក់ ដែល​បាន​ស្ពាយ​គ្រឿងញៀន​ឆ្លង​ដែន​ពី​ប្រទេស​ថៃ ចូល​មក​ប្រទេស​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ​«​ប៉ោយ​ប៉ែ​ត​» ត្រូវ​សមត្ថកិច្ច​ខេត្តបាត់ដំបង ចាប់ខ្លួន​និង​រឹបអូស​បាន​គ្រឿងញៀន​ប្រភេទ ICE (​ម៉ា​ទឹកកក​) យ៉ាងតិច​០៥​គ​.​ក កាលពី​រសៀល​ថ្ងៃ​ទី​២៨ ធ្នូ ខណៈ​ក្រុម​នេះ​កំពុង​ជិះ​ម៉ូតូ​ដឹក​គ្រឿងញៀន​នេះ​ទាំង​ការុង​តាម​ផ្លូវ​លេខ​១ ដល់​ខាង​មុខ​អនុ​វិទ្យាល័យ​សោ​ហឺ ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន លោក សុខ និមល បាន​ឲ្យ​ដឹង​ថា ក្រុម​ឈ្មួញ​គ្រឿងញៀន​ដែល​កម្លាំង​របស់​លោក​ឃាត់ខ្លួន​ចំនួន​០៣​នាក់​មាន ១-​ឈ្មោះ ទូច សា​រុំ អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​ដើម​ជ្រៃ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្ត​មាន​ជ័យ ២-​ឈ្មោះ សន សា​រ៉ាត ហៅ ហើម រម្យ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កូវ ឃុំ​ក្រែក ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​៣-​ឈ្មោះ ហ៊ា​ង ហួយ អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្ត​មាន​ជ័យ តែ​បក្សពួក​ម្នាក់​ទៀត​ជា​ស្ត្រី ដែល​ធ្វើ​ដំណើរ​ផ្សេង​គ្នា​បាន​គេចខ្លួន​។

លោក សុខ និមល បាន​បញ្ជាក់​ថា ក្រុម​ឈ្មួញ​គ្រឿងញៀន​នេះ ត្រូវ​បាន​កម្លាំង​របស់​លោក​ចុះ​បង្ក្រាប​នៅ​ពេល​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ចូល​ដល់​ក្រុង​បាត់ដំបង ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត លោកស្នងការ​រង​ទ​ទួល​ផែន និង​លោក​ព្រះ​រាជ​អាជ្ញា​ផង​។ លោក​បាន​បន្ថែម​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ ជន​០២​នាក់​បាន​ជិះ​ម៉ូតូ​ដឹក​គ្រឿងញៀន​ដែល​ច្រក​ក្នុង​ការុង រីឯ​ម្នាក់​ទៀត​ជិះ​តាក់ស៊ី តែ​ត្រូវ​កម្លាំង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ លើក​ឡេ​ង​ស្ត្រី​ម្នាក់​ដែល​ធ្វើ​ដំណើរ​ដោយឡែក​បាន​គេចខ្លួន​រួច​។

យោង​តាម​របាយ​ការ​ណ៍​របស់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​​នៃ​ស្នងការ​ខេត្ត បាន​ឲ្យ​ដឹង​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​ខាងលើ​នេះ មន្ត្រី​ជំនាញ​រឹបអូស​បាន​នូវ​វត្ថុ​តាង​គ្រឿងញៀន​ជា​ច្រើន ដែល​ជន​ទាំង​០៣​នាក់​ដឹក​ជញ្ជូន​តាម​ម៉ូតូ​ ។ វត្ថុ​តាង​ទាំងនោះ មាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE ( ម៉ា​ទឹកកក​) ចំនួន​០៥​កញ្ចប់​ធំ មាន​ទម្ងន់​០៥​គ​.​ក ដែល​ក្រុម​នេះ​ច្រក​ក្នុង​ការុង និង វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

បើ​តាម​ចម្លើយ​របស់​ក្រុម​សង្គម​ង​ងិ​ត​នេះ ដែល​សមត្ថកិច្ច​បាន​ស្រង់​សំដី​ថា ពួក​គេ​បាន​ដឹក​ជញ្ជូន​ថ្នាំ​ញៀន​ទាំង​ការុង​នេះ​ឆ្លង​ដែន​ពី​ប្រទេស​ថៃ ចូល​មក​ប្រទេស​កម្ពុជា តាម​ច្រក​អន្តរជាតិ «​ប៉ោយ​ប៉ែ​ត​» ខេត្តបន្ទាយមានជ័យ​។ ក្រុម​នេះ​ បាន​សារភាព​ទៀត​ថា គោល​ដៅ​នៃ​ការ​ដោះ​ដូរ​គ្រឿងញៀន​ញៀន​នេះ គឺ ខេត្តបាត់ដំបង តែ​ពេល​ចូល​ដល់​ក្នុង​ក្រុង​បាត់ដំបង ក៏​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់ខ្លួន​បាន​ទាំង​សម្បុក និង វត្ថុ​តាង​ទាំងអស់​តែ​ម្ដង​។

លោក សុខ និមល បាន​ប្រាប់​ថា បើ​តាម​ចម្លើយ​បឋម ជនសង្ស័យ​បាន​អះអាង​ថា គ្រឿង​ញៀន​ដ៏​សន្ធឹកសន្ធាប់​នេះ មាន​ប្រភព​ដំបូង​នាំ​ពី​ប្រទេស​ឡាវ រួច​ចូល​ប្រទេស​ថៃ និង បាន​ចូល​មក​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​នៅ​ពេល​កម្លាំង​ជំនាញ​កំណត់​បាន​នូវ​មុខសញ្ញា​ក្រុម​ឈ្មួញ​គ្រឿងញៀន​នេះ ដែល​បាន​ដឹក​ជញ្ជូន​គ្រឿងញៀន​ទាំង​ការុង​នេះ បង្ហូ​សម​ក​ដល់​ខេត្តបាត់ដំបង ទើប​លោកស្នងការ​ខេត្ត លោកស្នងការ​រង​ទ​ទូល​ផែន និង មានការ​ចូល​រួម​សហការ​ផ្ទាល់​ពី​លោក​ព្រះរាជអាជ្ញា​ផង ចេញ​បញ្ជា​ឲ្យ​កម្លាំង​ការិយាល័យ​របស់​លោក​ចុះ​បង្ក្រាប​បាន​ទាំង​មនុស្ស រឹបអូស​បាន​ទាំង​គ្រឿងញៀន​តែ​ម្ដង​។ ពេល​នេះ​ មន្ត្រី​ជំនាញ កំពុង​សួរនាំ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ​ហើយ​ ៕

អត្ថបទសរសេរ ដោយ