ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ដ​កុងតឺន័រ​ជាប់​គាំង​ក្រោម​ស្ពាន​អាកាស​ទាំង​ព្រឹក កកស្ទះ​ចរាចរណ៍​រាប់​ម៉ោង​នៅ​ចំណុច​ក្បាលថ្នល់

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ដ​កុងតឺន័រ​មួយ​គ្រឿង​ម៉ាក​នី​ស្សាន់ ពាក់​ស្លាក​លេខ កំពង់ស្ពឺ ៣​A​-០០១០ បើកបរ​ដោយ ឈ្មោះ​ឡុ​ប នី ភេទប្រុស អាយុ​២៤​ឆ្នាំ បាន​មុជ​ចូល​ក្រោម​ស្ពាន អាកាស​ដែល​កំពុង​សាងសង់​ជិត​រួចរាល់​ជា​ស្ថាពរ និង​ត្រៀម​ធ្វើការ​សម្ពោធ​ជា​ផ្លូវការ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ បណ្ដាល​ឱ្យ​ជាប់ទ្រុង​កុងតឺន័រ​ពី ក្រោម​ស្ពាន​គាំង​ទៅ​មុខ​លែង​រួច​។ ហេតុការណ៍ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា បណ្ដាល​ឱ្យ

រាជធានី​ភ្នំពេញ ៖ រថយន្ដ​កុងតឺន័រ​មួយ​គ្រឿង​ម៉ាក​នី​ស្សាន់ ពាក់​ស្លាក​លេខ កំពង់ស្ពឺ ៣​A​-០០១០ បើកបរ​ដោយ ឈ្មោះ​ឡុ​ប នី ភេទប្រុស អាយុ​២៤​ឆ្នាំ បាន​មុជ​ចូល​ក្រោម​ស្ពាន អាកាស​ដែល​កំពុង​សាងសង់​ជិត​រួចរាល់​ជា​ស្ថាពរ និង​ត្រៀម​ធ្វើការ​សម្ពោធ​ជា​ផ្លូវការ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ បណ្ដាល​ឱ្យ​ជាប់ទ្រុង​កុងតឺន័រ​ពី ក្រោម​ស្ពាន​គាំង​ទៅ​មុខ​លែង​រួច​។ ហេតុការណ៍ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា បណ្ដាល​ឱ្យ​កកស្ទះ​ច​រា ចរណ៍​លើ​កំណាត់​ផ្លូវ​ជុំវិញ​ទីនោះ​អស់​រាប់​ម៉ោង​ទំ​រាំ​សមត្ថកិច្ច​ទាញ​យក​រថយន្ដ​នេះ​ចេញ​បាន​។

ទាក់ទិន​នឹង​ហេតុការណ៍​ខាងលើ បើ​តាម ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ឧប្បត្ដិ​ហេតុនេះ​ពុំ បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ​។ ទោះបីជា​យ៉ាងណា​នេះ​ក្ដី ក៏​ប្រជា​ពល រដ្ឋ​ក៏​ដូច​ជា​មន្ដ្រីរាជការ​នានា មានការ​ខឹងសម្បា នឹង​អ្នកបើកបរ​រថយន្ដ​កុងតឺន័រ​ខាងលើ​នេះ ដោយសារ​តែ​ពួក​គាត់​ត្រូវ​ខកខាន​ការងារ​អស់​មួយស្របក់​ធំ ព្រោះតែ​ចរាចរណ៍​ត្រូវ​ជាប់​គាំង ទៅ​មុខ​មិន​រួច​ថយក្រោយ​មិនកើត​។ លើស​ពី នេះ​ទៀត ក្រុម​អ្នកដំណើរ​បាន​និយាយ​ដោយ មិន​សប្បាយចិត្ដ​ថា អ្នកបើកបរ​រថយន្ដ​កុងតឺន័រ ខាងលើ​នេះ បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​គ្មាន មើលមុខមើលក្រោយ​លើ​ក្រោម​អ្វី​ឡើយ ទើប បានជា​ទៅ​ជាប់​រថយន្ដ​នៅ​ក្រោម​ស្ពាន​ដ៏​ថ្មី សន្លាង​ដែល​កំពុង​ស្ថាបនា​ជិត​រួចរាល់​ទៅ​ហើយ និង​កំពុង​ត្រៀមលក្ខណៈ​បើក​សម្ពោធ​ឱ្យ​ប្រើ ប្រាស់​ជា​ផ្លូវការ​នា​ចុងខែ​មិថុនា​នេះ ។

នៅ​ព្រឹក​នោះ គេ​សង្កេត​ឃើញ​សមត្ថកិច្ច នគរបាល​សណ្ដាប់ធ្នាប់​ខណ្ឌមានជ័យ ដឹកនាំ ដោយ​លោក​អនុសេនីយ៍ទោ ទិ​ត្យ ចំរើន ប្រធាន​ផ្នែក​នគរបាល​សណ្ដាប់ធ្នាប់​ខណ្ឌ សហ ការ​ជាមួយ​នគរបាល​ការិយាល័យ​ចរាចរណ៍ ផ្លូវគោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន ហៅ​រថយន្ដ​កុងតឺន័រ​ផ្សេង​មក​អូស​រថយន្ដ​កុងតឺន័រ​ខាងលើ​ថយក្រោយ ទើប​បើកបរ​ចេញពី កន្លែង​កើតហេតុ​បាន​ដោយ​ចំណាយពេល វេលា​អស់​ជាង​មួយ​ម៉ោង ។ បន្ទាប់​មក​ទៀត សមត្ថកិច្ច​ក៏​បាន​អូស​រថយន្ដ​ខាងលើ ព្រម ទាំង​នាំ​ខ្លួន​អ្នកបើកបរ​ទៅ​កាន់​ការិយាល័យ ជំនាញ​ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ។តាម​អ្នកបើកបរ​រថយន្ដ​ឈ្មោះ​ឡុ​ប នី បាន​និយាយ​ថា ខ្លួន​បើកបរ​រថយន្ដ​កុងតឺន័រ ខាងលើ​ឱ្យ​ក្រុមហ៊ុន តុង សេង ពី​ចំណត រថយន្ដ​នៅ​សង្កាត់​ចោម​ចៅ​ឆ្ពោះ​មក​រោង ចក្រ​កាត់ដេរ M&V សង្កាត់​ចាក់​អង្រែ​ក្រោម ដើម្បី​ដឹក​សំភារ ហើយ​ក៏​ជួប​គ្រោះថ្នាក់​ដោយ សារ​ខ្លួន​ស្មាន​ស្ថានភាព​ផ្លូវ និង​ស្ពាន​ពុំ​បាន ច្បាស់ ។