ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​គម​សុខាភិបាល​កម្ពុជា-អា​មេ​រិ​ក ចុះ​ពិនិត្យ-​ព្យាបាល​ជំងឺជូន​ពលរដ្ឋ​ជាង​៣០០​នាក់ នៅ​ស្រុក​បារាយណ៍

8 ឆ្នាំ មុន

ខេត្តកំពង់ធំ​ ៖ ប្រតិភូ​វេជ្ជបណ្ឌិត​មួយ​ក្រុម​ដឹកនាំ​ដោយលោកស្រី​វេជ្ជបណ្ឌិត Dr. Teri Tan មក​ពី​សមាគម​អ្នកជំនាញ​សុខភាព​កម្ពុជា-អា​មេ​រិ​ក លោកស្រី​បណ្ឌិត Dr. Teri Shaffer Yamada សាស្ត្រាចារ្យ​ឯកទេស​សិក្សា​ផ្នែក​អាស៊ី

ខេត្តកំពង់ធំ​ ៖ ប្រតិភូ​វេជ្ជបណ្ឌិត​មួយ​ក្រុម​ដឹកនាំ​ដោយលោកស្រី​វេជ្ជបណ្ឌិត Dr. Teri Tan មក​ពី​សមាគម​អ្នកជំនាញ​សុខភាព​កម្ពុជា-អា​មេ​រិ​ក លោកស្រី​បណ្ឌិត Dr. Teri Shaffer Yamada សាស្ត្រាចារ្យ​ឯកទេស​សិក្សា​ផ្នែក​អាស៊ី អា​មេ​រិ​កាំ​ង និង​វេជ្ជបណ្ឌិត​ទណ្ឌិត Dr. Alliana Stojic និង​ក្រុម​និស្សិត​វេជ្ជបណ្ឌិត​មក​ពី​សាកលវិទ្យាល័យ​កាលីហ្វ័​រ​ញ៉ា និង​សាកលវិទ្យាល័យ​ឡុ​ង​ប៊ិ​ច និង​ក្រុម​គ្រូពេទ្យ និង​ក្រុម​និស្សិត​ពេទ្យ​ស្ម័គ្រចិត្ត ក ១៥៧ របស់​សម្តេច​តេ​ជោ បាន​ចុះ​ពិនិត្យ ព្យាបាល​​ជំងឺ​ និង​ផ្តល់​វែ​នតា ថ្នាំ​ពេទ្យ ដៃ​សប្ប​និមិត្ត ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង៣០០​នាក់ ​កាលពី​ថ្ងៃ​ទី៥ ​កក្កដា ​​២០១៥ នៅ​ក្នុងស្រុក​បារាយណ៍ ។

នៅ​ក្នុង​ឱកាស​នេះ​ដែរ លោក ថោ​ង ខុន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ បាន​ថ្លែងអំណរគុណ​ដល់​ប្រតិភូ​វេជ្ជបណ្ឌិត​អា​មេ​រិ​ក-កម្ពុជា និង​ក្រុមការងារ​ដែល​បាន​សហការ​រៀបចំ​កម្មវិធី អប់រំ​សុខភាព ពិនិត្យ​ព្យា​ល​បាល​​ជំងឹ​​ភ្នែក ធ្មេញ និង​ដាក់​ដៃ​សប្ប​និ​មត្តិ ជូន​ប្រ​ជ​ពលរដ្ឋ​កម្ពុជា ជា​ពិសេស​ប្រពល​រដ្ឋ​នៅ​ក្នុងស្រុក​បារាយណ៍ ​ដែល​ជា​ការ​រួមចំណែក​យ៉ាង​សំខាន់ ជាមួយ​​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​និង​កំពុង​យកចិត្តទុកដាក់​លើ​ការ​លើកកម្ពស់​សុខុមាលភាព​សាធារណៈ ជូន​ប្រជាជន​នៅ​ថ្នាក់​មូលដ្ឋាន​ ។

លោក ថោ​ង ខុន ក៏​បាន​អំពាវនាវ​ឲ្យ​​​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់ ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ ដើម្បី​បង្ការ​ជំងឺ​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ជីវភាព​រស់នៅ និង​ការ​ប្រកប​របរ​បង្ក​បង្កើន​ផល​ប្រចាំ​ថ្ងៃ​ ។

លោកស្រី​វេជ្ជបណ្ឌិត Dr. Teri Tan បាន​ថ្លែង​ថា ក្រុមការងារ​លោកស្រី​ បាន​រៀបចំ​កម្មវិធី​បែប​នេះរយៈពេល​៦​ឆ្នាំមក​ហើយ​ ។ លោកស្រី មានការ​ពេញចិត្ត​ចំពោះ​សកម្មភាព​មនុស្សធម៌​ផ្នែក​សុខាភិបាល​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា និង​បន្ត​ជំំ​រុញ​សកម្មភាព​នេះឲ្យ​កាន់តែ​ផុលផុស​ថែម​ទៀត​នៅ​ថ្ងៃ​អនាគត​ ។

លោកស្រី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ លោក ថោ​ង ខុន និង​ក្រុមការងារ​ស្រុក​បារាយណ៍ ដែល​បាន​បង្កលក្ខណៈដល់​ប្រតិភូ​វេជ្ជបណ្ឌិត និង​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ព្យាបាល​ជូន​​​ប្រជាពលរដ្ឋ​ក្នុងស្រុក​បារាយណ៍ ខេត្តកំពង់ធំ​ផង​ដែល ​៕