ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​របៀប​ប្រើប្រាស់​សញ្ញា​បត់​ឆ្វេង​-​ស្តាំ​ខណៈ​ពេល​បើកបរ​លើ​ដងផ្លូវ

8 ឆ្នាំ មុន

រថយន្ត​ភាគច្រើន​មាន​រចនា​ឡើង​នូវ​ភ្លើង​សញ្ញា​ទាំង​ឆ្វេង​-​ស្តាំ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ការ​បត់​របស់​អ្នកបើកបរ​ប្រកបដោយ​សុវត្ថិភាព ម្យ៉ាង​គេ​ប្រើ​វា​ក្នុង​ចេតនា​ប្រាប់​ឲ្យ​អ្នកបញ្ជា​យាន​ដទៃ​បានដឹង​ពី​បំណង​របស់​ខ្លួន​ដែរ ។

រថយន្ត​ភាគច្រើន​មាន​រចនា​ឡើង​នូវ​ភ្លើង​សញ្ញា​ទាំង​ឆ្វេង​-​ស្តាំ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ការ​បត់​របស់​អ្នកបើកបរ​ប្រកបដោយ​សុវត្ថិភាព ម្យ៉ាង​គេ​ប្រើ​វា​ក្នុង​ចេតនា​ប្រាប់​ឲ្យ​អ្នកបញ្ជា​យាន​ដទៃ​បានដឹង​ពី​បំណង​របស់​ខ្លួន​ដែរ ។

ហេតុ​ដូច្នេះ​ប្រសិនជា​រថយន្ត​របស់​លោក​អ្នក​ប្រើ​សញ្ញា​ខុស​នោះ​អ្នក​ត្រូវធ្វើ​សញ្ញា​ដោយ​លើ​ដៃ​ផ្ទាល់​ដើម្បី​បញ្ជាក់​ពី​បំណង​នៃ​ការ​បំ​លាស់​ទី​ទើប​រួច​ផុត​ពី​គ្រោះថ្នាក់ ។

ខាងក្រោម​នេះ​ជា​សេចក្តីណែនាំ​ពី​ការ​ប្រើប្រាស់​សញ្ញា​បត់​រថយន្ត​ប្រកបដោយ​សុវត្ថិភាព​៖

១-​ចុច​ខារ​កញ្ចក់​បង្អួច​ចំហៀង​រថយន្ត​ចុះ ។ ធ្វើ​បែប​នេះ​គឺ​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​លើកដៃ​ស៊ី​ញ៉ូ​បត់​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ផ្លូវ​ដទៃ​ទៀត​មើលឃើញ​ច្បាស់ ។

២-​សន្ធឹង​ដៃ​របស់​អ្នក​ឲ្យ​ត្រង់​ចេញ​ក្រៅ​បង្អួច​កញ្ចក់​ដែល​អ្នក​កំពុង​អង្គុយ​បើក​ដើម្បី​ឲ្យ​សញ្ញា​បត់​ខាងឆ្វេង​ដៃ ។

៣-​ដាក់​ដៃ​របស់​អ្នក​ចេញ​ក្រៅ​បង្អួច​កញ្ចក់​ហើយ​បត់​វា​ឡើង​លើ​ក្នុង​កម្រិត​មុម​៩០​ដឺ​ក្រេ​ដើម្បី​ជា​ការ​ផ្តល់​សញ្ញា​បត់​ស្តាំ ។

៤-​ដាក់​ដៃ​របស់​អ្នក​ធ្វើ​សញ្ញា​ដូច​មាន​រៀបរាប់​នៅ​ចំណុច​ទី​៣​រហូត​ដល់​អ្នក​ជិត​ដល់ទី​តាំង​ដែល​ត្រូវ​បត់ បន្ទាប់​មក​បង្វិល​ដៃ​របស់​អ្នក​ដែល​កំពុង​ធ្វើ​សញ្ញា​នោះ​មក​រក​កង់​រថយន្ត​ជា​ការ​ស្រេច ។

សម្គាល់​៖ តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​តម្រូវ​ឲ្យ​អ្នកបើកបរ​ប្រើប្រាស់​សញ្ញា​បត់​យ៉ាង​ហោច​ក៏​៣០​ម៉ែត្រ​មុន​នឹង​សម្រេចចិត្ត​បត់ គឺ​មិនមែន​សី​ុ​ញ៉ូ​ភ្លាម​បត់​ភ្លែត​នោះ​ទេ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់ ដោយសារ​អ្នកបើកបរ​ខាងក្រោយ​គេច​ឬ​ជាន់​ហ្រាំ្វ​ង​មិន​ទាន់ ៕