ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ស្ថាបនា​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន​កម្ពុជា​+​ថៃ ក្រាល​បូ​តុង​អា​មេ និង​ក្រាល​កៅស៊ូ​ប្រភេទ DBST ១​ខ្សែរនៅ​ភូមិ​ផ្សារ​ព្រំ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រសៀល​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២០ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ រសៀល​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២០ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត ប៉ៃលិន អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​ខេត្ត និង​ក្រុមការងារ ព្រមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​អញ្ជើញ​ពិនិត្យ​មើល​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​បូ​តុង​អា​មេ និង​ក្រាល​កៅស៊ូ​ប្រភេទ DBST ១​ខ្សែរ នៅ​ភូមិ​ផ្សារ​ព្រំ និង​ភូមិ​អូរ​ឈើ​ក្រំ ស្ថិត​ក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ និង​បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​នូវ​រាល់​ការ​លំបាក និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ឱ្យ​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ជា​ពិសេស​ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​រូប​វ័ន​នានា​ដូច​ជា ៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធ​ធារាសាស្ត្រ​ជាដើម ។

លោក​ជំទាវ​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​បន្ត​ថា ៖ ផ្លូវ​១​ខ្សែ​នេះ គឺជា​កត្តា​ជួយ​ជំរុញ សេដ្ឋកិច្ច​ខ្ពស់​នៅ​ពេល​ដែល​យើង​ស្ថាបនា​រួចរាល់​ព្រោះ​នៅ​តំបន់​នេះ​ជាប់​ព្រំដែន​កម្ពុជា​+​ថៃ ដែល​ផ្តល់​ឱកាស​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​ដឹក​ជញ្ជូន​ទំនិញ និង​ដឹក​កសិផល​យក​ទៅ​លក់​នៅ​ទីផ្សារ ។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ​លោក​ជំទាវ បាន ស្រី​មុំ ក៏​បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើរ​ដល់​បងប្អូន ប្រជាពលរដ្ឋ ដែល​នៅ​សងខាង​ផ្លូវ និង​ប្រើប្រាស់​ផ្លូវ​នេះ​ទាំងអស់ មេត្តា​ផ្តល់​កិច្ចសហការ និង​សម្របសម្រួល​នូវ​ផល​ប៉ះពាល់​នានា ក្នុង​ការ​ស្ថាបនា​ផ្លូវ​នេះ​ឱ្យ​បាន​ឆាប់រហ័ស​ទៅ​តាម​ផែនការ​គ្រោងទុក ព្រមទាំង​ចូលរួម​ជួយ​ថែរក្សា ដើម្បី​ធានា​ឱ្យ​ការ​ប្រើប្រាស់​បាន​យូរអង្វែង ។

សូម​បញ្ជាក់​ថា ៖ ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន​មួយ​ខ្សែ​នេះ​មាន​ប្រវែង ៥២០០​ម៉ែត្រ ទទឹង​២៥ ម៉ែត្រ ក្នុង​នោះ​ក្រាល​បូ​តុង​អា​មេ ប្រវែង​១៥០០​ម៉ែត្រ និង​ក្រាល​កៅស៊ូ​ប្រភេទ DBST ប្រវែង ៣៧០០​ម៉ែត្រ ព្រមទាំង​កាយ​ប្រឡាយ​ដាក់​លូ​មុខកាត់​អ៊ុយ​សងខាង​ផ្លូវ ប្រវែង ១០៤០០​ម៉ែត្រ ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​ខេត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ