ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់ មានមនុស្សប្រុស និង ស្រី ចំនួន ០៨នាក់ បានបាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្ត បុកជាមួយរថយន្ត កាលពីម៉ោងប្រមាណ ៩យប់ថ្ងៃទី២៤ ខែធ្នូនេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្នគោល។
មិនទាន់មានការបញ្ជាក់អំពីមូលហេតុ ដែលនាំឱ្យរថយន្តទាំង ០២គ្រឿងនោះ បុកគ្នាទាំងកំរោលនៅឡើយទេ។
គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តធុនតូច និងរថយន្តធុនធំ ដឹកទឹកកក។ រថយន្តទាំង ០២នេះ ទំនងធ្វើដំណើរ ក្នុងគោលដៅផ្ទុយគ្នា ហើយបានបុកគ្នា ពេញទំហឹង។
រថយន្តតូច មានអ្នកបាត់បង់ជីវិត៧នាក់។ សាកសពខ្លះ កៀបជាប់នៅក្នុងរថយន្ត។ រីឯខ្លះទៀត ខ្ទាតចេញក្រៅ ខណ:រថយន្តទាំង ០២ គ្រឿង ខូចខាតយ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាក៏ដោយ គេកម្លាំងសមត្ថកិច្ខបានចុះអន្តរាគមន៏ដល់កន្លែងកើតហេតុ និងបានជួយគាស់ យកសាកសព ចេញពីរថយន្ត។
គេមិនទាន់ដឹងថា មានអ្នករបួស ឬទេ ក្នុងហេតុការណ៍រថយន្តបុកគ្នានេះ ដោយព័ត៌មានបឋម នៅកន្លែងកើតហេតុ គ្រាន់តែបានប្រាប់ថា មនុស្សចំនួន ០៨នាក់ ត្រូវបានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ៕
ចែករំលែកព័តមាននេះ