ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្ដេច ហេង សំ​រិ​ន ចែករំលែក​បទ​ពិសោធន៍​​ធ្វើ​ឱ្យ​​​សុខភាព​ល្អ រឹង​មាំ ក្មេង​ជាង​​វ័យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​វ័យ​៨៧​ឆ្នាំទៅ​ហើយ​តែ​កាយសម្បទា​របស់​សម្តេច​អគ្គ​មហាពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា មើល​ទៅ​មាន​ភាពរឹងមាំ​ក្មេង​ជាង​វ័យ ខុស​ពី​មនុស្ស​ចាស់​ភាគច្រើន​ដែល​ឈាន​ដល់​វ័យ​ជរា​បែប​នេះ​ច្បាស់​ជា​កាយសម្បទា​ទ្រុឌទ្រោម ខ្សោយ​គ្មាន​កម្លាំងកំហែង​ធ្វើ​ការងារ ឬ​លេង​កីឡា​សូ​ម្បី​តែ​ការ​ប្រើ​ឥរិយា​បទ​ប្រចាំ​ថ្ងៃ​(​ដេក​-​ដើរ​-អង្គុយ​-​ឈរ​)​ក៏​ប្រព្រឹត្ត​ទៅ​ដោយ​លំបាក​ដែរ…

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​វ័យ​៨៧​ឆ្នាំទៅ​ហើយ​តែ​កាយសម្បទា​របស់​សម្តេច​អគ្គ​មហាពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា មើល​ទៅ​មាន​ភាពរឹងមាំ​ក្មេង​ជាង​វ័យ ខុស​ពី​មនុស្ស​ចាស់​ភាគច្រើន​ដែល​ឈាន​ដល់​វ័យ​ជរា​បែប​នេះ​ច្បាស់​ជា​កាយសម្បទា​ទ្រុឌទ្រោម ខ្សោយ​គ្មាន​កម្លាំងកំហែង​ធ្វើ​ការងារ ឬ​លេង​កីឡា​សូ​ម្បី​តែ​ការ​ប្រើ​ឥរិយា​បទ​ប្រចាំ​ថ្ងៃ​(​ដេក​-​ដើរ​-អង្គុយ​-​ឈរ​)​ក៏​ប្រព្រឹត្ត​ទៅ​ដោយ​លំបាក​ដែរ ។

តើ​អ្វី​ទៅ​ជា​មូលហេតុ​ធ្វើ​ឱ្យ​សម្ដេច ហេង សំ​រិ​ន​មាន​សុខភាព​ល្អ រឹង​មាំ និង​ក្មេង​ជាង​វ័យ​មិន​សមជា​អ្នក​ដែល​មាន​អាយុ​៨៧​ឆ្នាំ​បែប​នេះ?

ការ​កំណត់​របប​អាហារ​ត្រឹមត្រូវ និង​ការ​ហាត់​ប្រាណ ត្រូវ​បាន​សម្តេច ហេង សំ​រិ​ន ចាត់​ទុកជា​កត្តា​ធ្វើ​ឲ្យ​សម្តេច​មាន​សុខភាព​ល្អ​រឹង​មាំ ។ តាមរយៈ​វី​ដេ​អូ​សកម្មភាព​លេង​កីឡា ដែល​បាន​បង្ហោះនៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច នៅថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២០ យើង​សង្កេត​ឃើញ ថា សម្ដេច​​ប្រធានរដ្ឋសភា​រូប​នេះ អាច​វាយ​កូន​គោល និង​លើក​ដុំ​ប៊ូល​បោះ​ចំ​គោលដៅ​បាន​យ៉ាង​ល្អ ។ កីឡាវាយកូនគោល និង​ប៉េតង់​ជា​កីឡា​ដែល​សម្តេច​តែង​លេង​រៀង​រាល់ពេល​សម្រាក និង​ទំនេរ​ពី​ការងារ​។

សម្តេច ហេង សំ​រិ​ន បាន​បង្ហោះ​វី​ដេ​អូស​កម្ម​ភាព​លេង​កីឡាវាយកូនគោល និង​ប៉េតង់​ភ្ជាប់​ជា​មួយ​សារ​យ៉ាង​ដូច្នេះ​ថា​៖«​របប​អាហារ និង​ការ​ហាត់ប្រាណ ជា​កត្តា​នាំ​មក​នូវ​សុខ​ភាពរឹងមាំ ។

វេជ្ជបណ្ឌិត​ខាង​ចំណីអាហារ​និង​សុខភាព​ណែនាំថា ចូរ​អ្នក​បរិភោគ​អាហារ​ឲ្យ​ដូច​ជា​ការ​ប្រើ​ថ្នាំ​ពេទ្យ បើ​មិន​ដូច្នោះ​ទេ អ្នក​នឹង​ហូប​ថ្នាំពេទ្យ​ដូច​បរិភោគ​អាហារ ។ ពាក្យចាស់​បូរាណ​ខ្មែរពោល​ថា កុំ​ស៊ី​តាម​ឃ្លាន​»​។

ក្នុង​ន័យ​នេះ សម្តេច ចង់​បញ្ជាក់​ថា មនុស្សគ្រប់​រូប​ត្រូវ​ចេះ​កំណត់​របប​អាហារ និង​ពេលវេលា​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ការ​ទទួលទាន​អាហារ​។

ទន្ទឹម​នឹង​នេះ បុរស​វ័យ​៨៧​ឆ្នាំ​រូប​នេះ បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ឆ្លៀតពេល​ហាត់​ប្រាណ និង​លេង​កីឡា​ដើម្បី​សុខ​ភាពរឹងមាំ​ទាំងអស់​គ្នា​។ ជា​ពិសេស​សម្តេច​ឲ្យ​ថែរក្សា​សុខភាព និង​​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ហ្មត់ចត់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ