ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​ប្រដៅ​មែន !

8 ឆ្នាំ មុន

ថ្មី​ៗ​បំផុត​នេះ អាជ្ញាធរ​នៃ​ប្រទេស​វៀតណាម មហាមិត្ត​នៃ​យើង បាន​ប្រដៅ​កម្ពុជា​យើង​ថា សូម​ឱ្យ​ជួយ​ទប់ស្កាត់ កុំឱ្យ​មាន​ប្រជាជន និង​អ្នកនយោបាយ​ទៅ​បង្កហេតុ នៅ​តាម​ព្រំដែន​ទៀត ។ ប៉ុន្តែ​យើង​ពុំ​ទាន់​បានឃើញ​អាជ្ញាធរ​វៀតណាម

ថ្មី​ៗ​បំផុត​នេះ អាជ្ញាធរ​នៃ​ប្រទេស​វៀតណាម មហាមិត្ត​នៃ​យើង បាន​ប្រដៅ​កម្ពុជា​យើង​ថា សូម​ឱ្យ​ជួយ​ទប់ស្កាត់ កុំឱ្យ​មាន​ប្រជាជន និង​អ្នកនយោបាយ​ទៅ​បង្កហេតុ នៅ​តាម​ព្រំដែន​ទៀត ។

ប៉ុន្តែ​យើង​ពុំ​ទាន់​បានឃើញ​អាជ្ញាធរ​វៀតណាម ​បាន​ប្រដៅ​ប្រជាជន​យួន​របស់​ខ្លួន កុំឱ្យ​រំលោភ​មក​លើ​ព្រំដែន​កម្ពុជា​នៅឡើយ​ទេ ។

បើ​មាន​ម៉ោ​… ច្បាស់​ជា​មាន​ទៅ​… វា​ជា​រឿង​ធម្មតា​ទៅ​ហើយ សម្រាប់​ការ​រស់នៅ​តាម​ព្រំដែន ដែល​យក​ល្អ​បំផុត សូម​ជួយ​ទប់ស្កាត់​កុំឱ្យ​មាន​ម៉ោ !

សម័យកាល​នេះ ឥត​មាន​នយោបាយ «​ដំណើរ​ឆ្ពោះទៅ​ទិស​ខាងលិច​» សម្រាប់​ប្រទេស​វៀតណាម ដូច​សម័យកាល​សង្គ្រាម​ឧបទ្វីប​ឥណ្ឌូចិន​ទៀត​ទេ ។ ជា​សម័យកាល​សមាហរណកម្ម​អាស៊ាន ដែល​ល្មម​ជួយ​ជំរុញ​ធ្វើ​របង​កំណត់ព្រំដែន​ឱ្យ​បាន​ឆាប់​ហើយ​… ពន្យារពេល​ទុក​ដល់​ណា​ទៀត ?

ពិតជា​ចេះ​ប្រដៅ​បាន​ល្អ​មែន !! ហើយ​ប្រដៅ​បាន​លឿន​ទៀត​ផង​…
                     អា​ឡេវ