ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដេច​ថៃ​និង​ព្រះ​មហេសី​ទទួល​សញ្ញា​ប័ត្រ​​កិត្តិយស​ថ្មី​ៗ​ច្រើន​នាំ​ឲ្យ​មានការ​ចំអក

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ព្រះមហាក្សត្រ​ថៃ​ព្រះ​ជន្ម​៦៨​ព្រះ​វស្សា ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស់​ច្រើន​ក្នុង​ប្រទេស​នោះ ជា​ថ្មី​ម្ដងទៀត​ជា​ចំណុច​នៃ​សង្គ្រាមប៉ាកា​មួយ​ក្រោយ​ពី​ទ្រង់​ទទួល​សញ្ញាប័ត្រ​កិត្តិយស​ថ្នាក់បណ្ឌិត​ខាង​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​និង​គ្រួសារ ។ នោះ​ជា​សញ្ញាប័ត្រ​កិត្តិយស​មួយ​នាំ​ឲ្យ​មានការ​ផ្ទុះសំណើច ព្រោះ​ព្រះមហាក្សត្រ​មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កន ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​មហេសី​ដ៏​ច្រើន មាន​បុត្រា​មួយ​អង្គ​ដែល​មាន​ជំងឺ…

ប្រទេស​ថៃ ៖ ព្រះមហាក្សត្រ​ថៃ​ព្រះ​ជន្ម​៦៨​ព្រះ​វស្សា ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស់​ច្រើន​ក្នុង​ប្រទេស​នោះ ជា​ថ្មី​ម្ដងទៀត​ជា​ចំណុច​នៃ​សង្គ្រាមប៉ាកា​មួយ​ក្រោយ​ពី​ទ្រង់​ទទួល​សញ្ញាប័ត្រ​កិត្តិយស​ថ្នាក់បណ្ឌិត​ខាង​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​និង​គ្រួសារ ។

នោះ​ជា​សញ្ញាប័ត្រ​កិត្តិយស​មួយ​នាំ​ឲ្យ​មានការ​ផ្ទុះសំណើច ព្រោះ​ព្រះមហាក្សត្រ​មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កន ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​មហេសី​ដ៏​ច្រើន មាន​បុត្រា​មួយ​អង្គ​ដែល​មាន​ជំងឺ ដោយ​ទ្រង់​មិន
សូវ​មើលថែ និង​មាន​អតីត​ព្រះ​មហេសី​មួយ​អង្គ​ត្រូវ​លែងលះ​បញ្ជូន​ឲ្យ​រស់នៅ​ឯកោ​ដាច់​ពី​គេ ។ មានរឿង​រ៉ាវ​ឯកជន​ច្រើន​ណាស់​ដែល​មិន​សម​ឲ្យ​ទ្រង់​ទទួល​នូវ​សញ្ញាប័ត្រ​កិត្តិយស​នោះ​ឡើយ ។

តាម TWITTER អ្នកកាសែត​អា​ល្លឺ​ម៉​ង់ ម្នាក់លោក ANDREW MACGREGOR MARSSHALL លាតត្រដាង​ពី​ព័ត៌មាន​នោះ​ចំពោះ​អ្នក​អាន ដោយ​លោក​មិន​ចង​ចំអក​ទេ ។ តែ​ការ​លាត​ត្រដាង​របស់​លោក​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ប្រតិកម្ម​ផ្ទុះសំណើច​សើច​ហូរ​ទឹកភ្នែក ទឹកសំបោរ​និង​ធ្វើ​អត្ថាធិប្បាយ​នៅ​ចុងបញ្ចប់​នៃ​អត្ថបទ​តាម​TWITTER នោះ ។ អ្នកលេង​អី​ុ​ន​ធើ​រ​ណេ​ត​ជា​ច្រើន​បាន​ធ្វើ​អត្ថាធិប្បាយ​ដោយ​មិន​លាក់បាំង​ឡើយ ការ​ភ្ញាក់ផ្អើល​របស់​ពួក​គេ​ជាមួយ​សញ្ញា​ប័ត្រ​កិត្តិយស​ថ្នាក់បណ្ឌិត​នោះ ហើយ​រហូត​ដល់​យក​ជា​រឿង​លេងសើច​ទៀត​ផង ។

ចំណែក​មហេសី​របស់​ទ្រង់​ព្រះ​មហាក្សត្រី​ស៊ូធីតា​ក៏​បាន​ទទួល​សញ្ញាប័ត្រ​ថ្នាក់បណ្ឌិត​កិត្តិយស​ខាង​រដ្ឋបាល​សាធារណៈ​ដែរ ។ កាលពី​ខែតុលា​មហាក្សត្រី​ស៊ូ​ធីតា ធ្លាប់​ទទួល​ការ​ចំអក​រួច​ហើយ​ក្រោយ​ពី​ទ្រង់​ទទួល​សញ្ញាប័ត្រ​ជា​ច្រើន​ក្នុង​កម្រិត​កំពូល ។ ព្រះ​នាង​ទទួល​សញ្ញាប័ត្រ​កិត្តិយស​ដល់ទៅ​៣៩ ក្នុង​កម្មវិធី​១៩​ផ្សេង​ៗ​គ្នា​ពី​បណ្ដា​សាកល​វិទ្យាល័យ​របស់​ប្រទេស ។

មែនហើយ​សមត្ថភាព​របស់​ព្រះ​មហេសី​អង្គ​នេះ ខាង​រដ្ឋបាល​សាធារណៈ​កងទ័ព​និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មហាជន អាកាសចរណ៍​ស៊ី​វិល ឬ​ជំនួយ​សាធារណៈ​ត្រូវ​បាន​គេ​ទទួល​ស្កាល់​។​ក្នុង​ពេល​ដែល​ព្រះ​មហេសី​អង្គ​នោះ​ទទួល​សញ្ញាប័ត្រ​ទាំងនេះ ប្រជាជន​បាន​ធ្វើបាតុកម្ម​ទាមទារ​កាត់​បន្ថយអំណាច​ស្ដេច​រហូត​ចង់​ឲ្យ​លុប​ចោល​របប​រាជា​និយម​ថៃ​ទៀតផង ។ នោះ​ជា​ភស្ដុ​តាង​បង្ហាញ​ថា​ព្រះមហាក្សត្ររ៉ា​មា​ទី​១០​កាន់តែ​មានការ​ប្រឆាំង​ច្រើន​ពុំ​ធ្លាប់មាន​ពី​មុន​មក ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ