ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌​ដែល​ព្រះ​អង្គ​សម្តែង​អស់​៤៥​វស្សា​មាន​៨៤០០០​ធម្មក្ខន្ធ

4 ឆ្នាំ មុន

ក្នុង​រវាង​៤៥​ព្រះ​វស្សា​នៃ​ការ​ត្រាស់​ដឹង​របស់​ព្រះសម្មាសម្ពុទ្ធ ព្រះ​អង្គ​បាន​លះបង់​នូវ​ព្រះ​កា​យពល​ក្នុង​ការ​សម្តែង​ព្រះធម៌​ប្រោស​សត្វលោក ដោយ​មហាករុណា​ទិ​គុណ​ដើម្បី​ឲ្យ​សត្វលោ​ក​បាន​សម្រេច​នូវ​ធម៌​រួច​ចាក​ទុក្ខ​ក្នុង​វាលវដ្តសង្សារ​ដូច​ព្រះ​អង្គ​ដែរ ។ ក្រោយ​ព្រះ​មាន​ព្រះ​ភាគ​រលត់​សង្ខារ​ចូល​កាន់​និព្វាន ព្រះអរហន្ត និង​អ្នកប្រាជ្ញ​ទាំងឡាយ​បាន​ប្រមូល​ចងក្រង​ព្រះធម៌​ទាំងនោះ​ឲ្យ​ក្លាយជា​គម្ពីរ​ក្បួនច្បាប់​ដែល​មាន​លក្ខណៈ​ជា​របៀ​បរៀបរយ​តាម​លំដាប់លំដោយ ដែល​យើង​ហៅ​ថា​ព្រះ​ត្រៃ​បិដក​គឺ​គម្ពីរ​បី​ប្រភេទ​រួម​មាន ព្រះ​​សូត្រ ព្រះ​វិន័យ…

ក្នុង​រវាង​៤៥​ព្រះ​វស្សា​នៃ​ការ​ត្រាស់​ដឹង​របស់​ព្រះសម្មាសម្ពុទ្ធ ព្រះ​អង្គ​បាន​លះបង់​នូវ​ព្រះ​កា​យពល​ក្នុង​ការ​សម្តែង​ព្រះធម៌​ប្រោស​សត្វលោក ដោយ​មហាករុណា​ទិ​គុណ​ដើម្បី​ឲ្យ​សត្វលោ​ក​បាន​សម្រេច​នូវ​ធម៌​រួច​ចាក​ទុក្ខ​ក្នុង​វាលវដ្តសង្សារ​ដូច​ព្រះ​អង្គ​ដែរ ។

ក្រោយ​ព្រះ​មាន​ព្រះ​ភាគ​រលត់​សង្ខារ​ចូល​កាន់​និព្វាន ព្រះអរហន្ត និង​អ្នកប្រាជ្ញ​ទាំងឡាយ​បាន​ប្រមូល​ចងក្រង​ព្រះធម៌​ទាំងនោះ​ឲ្យ​ក្លាយជា​គម្ពីរ​ក្បួនច្បាប់​ដែល​មាន​លក្ខណៈ​ជា​របៀ​បរៀបរយ​តាម​លំដាប់លំដោយ ដែល​យើង​ហៅ​ថា​ព្រះ​ត្រៃ​បិដក​គឺ​គម្ពីរ​បី​ប្រភេទ​រួម​មាន ព្រះ​​សូត្រ ព្រះ​វិន័យ និង​ព្រះ​អភិធម្ម ។

ព្រះធម៌​ដែល​លោក​អ្នកប្រាជ្ញ​ចងក្រង​ទាំងនោះ បើ​គិត​ជា​ប្រភេទ​នៃ​គម្ពីរ​មាន​៣​គម្ពីរ ។ ៣​គម្ពីរ​បើ​គិត​ជា​ក្បាលមាន​១១០​ក្បាល ។ ១១០​ក្បាល​បើ​គិត​ជា​ខន្ធ​មាន​៨៤០០០​ព្រះ​ធម្មក្ខន្ធ ។

ដូច្នេះ​ឃើញ​ថា ព្រះធម៌​ដែល​ព្រះ​សាស្តា​នៃ​យើង​ទ្រង់​សម្តែង​រយៈពេល​៤៥​ព្រះ​វស្សា​នោះ គឺ​មាន​រហូត​ដល់​៨៤០០០​ព្រះ​ធម្ម​ខន្ធ តែ​សង្ខេប​មក​នៅ​ត្រឹមតែ​បី​ប្រការ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ឱវាទ​ដ៏​សំខាន់​ក្រៃ​លែង ដែល​ព្រះ​អង្គ​បាន​អប់រំ​មនុស្ស​ដើម្បី​ជា​មាគ៌ា​ឆ្ពោះទៅ​កាន់​សុខ​សុភមង្គល​ក្នុង​ជីវិត​រស់នៅ​បច្ចុប្បន្ន និង​ទៅ​បរលោក ។

ព្រះ​ពុ​ទ្ឋ​ឱវាទ​ទាំង​បី​ប្រការ​នោះ​គឺ ១- ការ​មិន​ធ្វើអំពើ​បាប​គឺ​អំពើអាក្រក់​ទាំងពួង ២- ការ​ធ្វើអំពើ​ជា​កុសល អំពើ​ល្អ​ទាំងពួង និង​៣- ការ​ធ្វើ​ចិត្ត​ឲ្យ​ស្អាត​ផូរផង់ ជា​ចិត្ត​បរិសុទ្ធ​ប្រាសចាក​គ្រឿង​សៅហ្មង​ទាំងឡាយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ