WBសម្លឹងឃើញសេដ្ឋកិច្ចចិនបន្ថយនៅត្រឹម7,1%
ធនាគារពិភពលោក (WB) មានក្តីរំពឹងថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននឹងបន្ថយមកនៅត្រឹម៧,១%សម្រាប់ឆ្នាំ២០១៥នេះ ពោលគឺកើនឡើងបន្តិចប៉ុណ្ណោះធៀបនឹងការវាយតម្លៃទុកកាលពីពេលខែមុនថា
ធនាគារពិភពលោក (WB) មានក្តីរំពឹងថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននឹងបន្ថយមកនៅត្រឹម៧,១%សម្រាប់ឆ្នាំ២០១៥នេះ ពោលគឺកើនឡើងបន្តិចប៉ុណ្ណោះធៀបនឹងការវាយតម្លៃទុកកាលពីពេលខែមុនថា
ធនាគារពិភពលោក (WB) មានក្តីរំពឹងថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននឹងបន្ថយមកនៅត្រឹម៧,១%សម្រាប់ឆ្នាំ២០១៥នេះ ពោលគឺកើនឡើងបន្តិចប៉ុណ្ណោះធៀបនឹងការវាយតម្លៃទុកកាលពីពេលខែមុនថា សម្រេចបានក្នុងរង្វង់៧% ។
ម្យ៉ាងទៀតសេដ្ឋកិច្ចចិនអាចនឹងបន្តថយចុះរហូតដល់ទៅ៦,៩%នៅក្នុងឆ្នាំ២០១៧ខាងមុខ គឺជាកម្រិតស្ទុះយឺតជាងមុន ប៉ុន្តែកាន់តែមានតុល្យភាពនិងភាពអាចជួយទ្រទ្រង់រួចនៅលើគន្លងប្រក្រតីភាពថ្មីមួយសម្រាប់ប្រទេសសេដ្ឋកិច្ចធំបំផុតទី២លើពិភពលោកមួយនេះ ។
សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកបាននិយាយថា ក្នុងដំណើររយៈពេលខ្លីនៃការបង្អន់ល្បឿននៅក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនមានន័យថា រដ្ឋាភិបាលកំពុងលុកលុយចូលទៅក្នុងការកែសម្រួលហេដ្ឋារចនាសម្ព័ន្ធនិងកិច្ចខិតខំប្រឹងប្រែងលើគោលនយោបាយដើម្បីកត់សម្គាល់ពីភាពងាយរងគ្រោះផ្នែកហិរញ្ញវត្ថុ ។ ចំណែកក្នុងរយៈពេលជាមធ្យមកិច្ចខិតខំប្រឹងប្រែងទាំងនេះ កំពុងជួយឲ្យចិនក្នុងការបង្កើនម៉ូដែលកំណើនរបស់ខ្លួនបន្តិចម្តងៗពីការផលិតរហូតដល់សេវាកម្មពីការវិនិយោគទៅប្រើប្រាស់ និងពីនាំចេញទៅក្នុងការចំណាយក្នុងស្រុក ។
តាមរបាយការណ៍ប្រទេសចិនក៏បានចាប់ផ្តើមដាក់កម្រិតនូវវិធានការលើកទឹកចិត្តក្នុងទិសដៅការពារសេដ្ឋកិច្ចពីការបង្អន់ល្បឿនខ្លាំងពេក ។ ចំណែកហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ចិនកំពុងផ្លាស់ប្តូរសន្សឹមៗ ។
សេដ្ឋកិច្ចចិនបានកើនឡើង៧%ធៀបនឹងឆ្នាំមុននៅក្នុងត្រីមាសទី១នេះ បន្ទាប់ពីពង្រីកបាន៧,៤%ក្នុងអំឡុងពេលពេញមួយឆ្នាំ២០១៤ ៕
ចែករំលែកព័តមាននេះ