ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​ខ្មែរ​មាន​កណ្តាប់ដៃ​ធ្ងន់​ជាង​លុយ​សាំង​ហ្គា​ពួរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​មាន​កណ្តាប់ដៃ​ធ្ងន់​ជាង​ប្រាក់​ដុល្លារ​សាំងហ្គា​ពួរ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៣​ខែធ្នូ ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ​សាំង​ហ្គាពួរ…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​មាន​កណ្តាប់ដៃ​ធ្ងន់​ជាង​ប្រាក់​ដុល្លារ​សាំងហ្គា​ពួរ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៣​ខែធ្នូ ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ​សាំង​ហ្គាពួរ ទិញ​ចូល​ត្រឹមតែ ៣០១៨ រៀល ហើយ​លក់​ចេញ​តែ ៣០៤៨ រៀល​ប៉ុណ្ណោះ ខណៈ​ដែលកាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល ៣០២៦ រៀល និង​លក់​ចេញ​រហូត​ដល់​ទៅ ៣០៥៧ រៀល​ឯណោះ ។

ទន្ទឹម​នេះ ថ្ងៃនេះ​ដែរ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់ ប្រទេស​សំខាន់​ៗ​មួយ​ចំនួន ថា​តើ​មាន​អត្រា​យ៉ាងណា ដែល​ក្នុង​នេះ​រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៣០ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩០៨ រៀល លក់​ចេញ ៤៩៥៧ រៀល ខណៈ ១​ដុល្លារ​អូ​ស្ត្រា លី ទិញ​ចូល ៣០៤១ រៀល លក់​ចេញ ៣០៧២ រៀល ។

ជាមួយ​គ្នា​នេះ ១​យន់​ចិន ទិញ​ចូល ៦១៦ រៀល លក់​ចេញ ៦២២ រៀល ហើយ ១០០​យ៉េន ជប៉ុន ទិញ​ចូល ៣៨៩២ រៀល លក់​ចេញ ៣៩៣១ រៀល ចំពោះ ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៣ រៀល លក់​ចេញ ៣៦៧ រៀល ។ ដោយឡែក​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​បាត​ថៃ ថ្ងៃនេះ​ដែរ គឺ ១​បាត​ថៃ ទិញ​ចូល ១៣៣​ ​រៀល លក់​ចេញ ១៣៥ រៀល ខណៈ ១០០០​ដុ​ង វៀតណាម ទិញ​ចូល ១៧៤ រៀល និង​លក់​ចេញ ១៧៦ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ