ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែវិច្ឆិកា​កន្លង​ទៅ​ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍ ប្រមាណ​ជាង​១​លាន​នាក់

3 ឆ្នាំ មុន
  • ព្រះសីហនុ

រាជធានី​ភ្នំពេញ ៖ ក្នុង​ខែ​វិ​ឆ្ឆិ​កា ឆ្នាំ​២០២០​នេះ ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចំនួន​១.០១៨.៩២៣​នាក់ ថយ​ចុះ​ប្រមាណ​៥៤,៣០% ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៩ កន្លង​ទៅ (​នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​)​។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ខែ​វិ​ឆ្ឆិ​កា ឆ្នាំ​២០២០​នេះ ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចំនួន​១.០១៨.៩២៣​នាក់ ថយ​ចុះ​ប្រមាណ​៥៤,៣០% ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៩ កន្លង​ទៅ (​នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​)​។ តាម​របាយការណ៍​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរណ៍​ជាង​១​លាន​នាក់​នោះ គឺ​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ចំនួន​៧៩៣.៦០៧​នាក់ ថយ​ចុះ​ប្រមាណ​៤០,៩៣% ខណ​ដែល​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចំនួន​២២៥.៣១៦​នាក់ ថយ​ចុះ​៧៤,៥៦% ធៀប​នឹង​ឆ្នាំ​២០១៩​កន្លង​ទៅ​។

ចំពោះ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ដែល​បាន​ទៅ​សម្រាក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​គេ​សង្កេត​ឃើញ​ថា ភ្ញៀវ​ទេសចរណ៍​ស្ថិត​ក្នុង​លំដាប់ថ្នាក់​លេខ​១ មាន​ចំនួន​៦៨.៨៩០​នាក់ ថយ​ចុះ​៨៥,២៤% ខណៈ​ដែល​ភ្ញៀវ​មក​ពី​ប្រទេស​អូស្ត្រាលី​ស្ថិត​ក្នុង​លំដាប់ថ្នាក់​លលេ​ខ​២ មាន​ចំនួន​៦.៥៤០​នាក់ ថយ​ចុះ​៦៤,៧៤% និង​ភ្ញៀវ​មក​ពី​សហរដ្ឋអាមេរិក​មាន​ចំនួន​៥.៩៥៣​នាក់ ថយ​ចុះ​៧៤,១៣% ធៀប​ឆ្នាំ​២០១៩​។

ក្រៅពី​នោះ​គឺ​ភ្ញៀវ​មក​ពី​អង់គ្លេស​,​បារាំង​,​អា​ឡឺ​ម៉​ង់​,​វៀតណាម​,​កា​ណា​ដា​,​ម៉ា​ឡេ​ស៊ី​និង​ឥណ្ឌូ​នេ​ស៊ី​។ ចំណែក​ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​សម្រាក​កម្សាន្ត​នៅ​តាម​បណ្តា​កោះ​នានា​នៅ​ខេត្ត​ព្រះ​សី​ហនុមាន​ចំនួន​សរុប​១២៩.៨៩៩​នាក់ ថយ​ចុះ​៥១,៣២%​ក្នុង​នោះ​ភ្ញៀវ​ជាតិ​ចំនួន​៦២.៧៩៦​នាក់ ថយ​ចុះ​១៧,៧៣% ភ្ញៀវ​អន្តរជាតិ​ចំនួន​៦៧.១០៣​នាក់ ថយ​ចុះ​៦៤,៧៧%​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៩៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ