ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​ស្ស​ម៉ាស៊ីនត្រជាក់​ក្លាយជា​អគ្គិភ័យ ឆាបឆេះ​ផ្អើល​ទាំង​កណ្ដាលថ្ងៃត្រង់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះថ្ម​ក្រោម​ឈើ​លើ​មួយ​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង ខ្លាំង​ផ្អើល​រថយន្ត​ពន្លត់​អគ្គិភ័យ ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ទាន់​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១២ និង​៣៥​នាទី ថ្ងៃត្រង់​ទី​២២ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ ផ្ទះថ្ម​ក្រោម​ឈើ​លើ​មួយ​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង ខ្លាំង​ផ្អើល​រថយន្ត​ពន្លត់​អគ្គិភ័យ ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ទាន់​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១២ និង​៣៥​នាទី ថ្ងៃត្រង់​ទី​២២ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ ធ្វើ​ពី​ថ្ម​ក្រោម​ឈើ​លើ​ប្រក់​ក្បឿង ទំហំ​៦​ម៉ែត្រ គុណ​នឹង​៧​ម៉ែត្រ ដែល​មាន​ម្ចាស់​ឈ្មោះ កា​ទ័​រ ដា​វុ​ធ ភេទ​ប្រុស​អាយុ​៧០​ឆ្នាំ ជា​ជនជាតិ​ខ្មែរឥស្លាម​។ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ភ្លើង​បាន​ឆេះ​ចេញពី​ជាន់​ទី​១ ផ្សែងហុយ​ខ្មួលខ្មាញ់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍​។

តាម​នគរបាល​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​៤​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​អស់​១​គ្រឿង​ភ្លើង​បាន​រលត់​ទៅ​វិញ​។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ការ​កើត​មាន​អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ម៉ាស៊ីនត្រជាក់ ហើយ​ក្លាយជា​អគ្គិភ័យ​ឆេះ​រាល​ទៅ​ដល់​ពូក តែ​សំណាងល្អ ហើយ​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​អន្តរាគមន៍​ទាន់​។ តាម​នគរបាល​ឲ្យ​ដឹង​ថា អគ្គិភ័យ​បណ្តាល​រង​ការ​ខូចខាត​រួម​មាន​៖​ពូក និង សម្ភារ​មួយ​ចំនួន​៕ ដោយ ៖ ម៉េ​ង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ