ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​ភេរវកម្ម​នៅ​កូ​ឡុំ​ប៊ី​ស្លា.ប់​៦​នាក់

14 ឆ្នាំ មុន

អាជ្ញាធរ​កូ​ឡុំ​ប៊ី​រាយការណ៍​ថា ការ​ផ្ទុះ​រថយន្ដ​បង្កប់​គ្រឿងផ្ទុះ​មួយ​កាលពី​ថ្ងៃ​ទី​២៤ មីនា បណ្ដាល​ឱ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​៦​នាក់ ហើយ​មនុស្ស​ជាង​៣០​នាក់​ទៀតត្រូវ​របួស នៅ​ទីក្រុង​ប៊ូ​អឺ​ណា វេន​ទូ​រ៉ា ភាគ​ខាងលិច​កូឡុំ​ប៊ី ។ ការ​វាយប្រហារ​ភេរវកម្ម​នេះ​នៅ​ពុំទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួលខុសត្រូវ​ នៅឡើយ ។

អាជ្ញាធរ​កូ​ឡុំ​ប៊ី​រាយការណ៍​ថា ការ​ផ្ទុះ​រថយន្ដ​បង្កប់​គ្រឿងផ្ទុះ​មួយ​កាលពី​ថ្ងៃ​ទី​២៤ មីនា បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៦​នាក់ ហើយ​មនុស្ស​ជាង​៣០​នាក់​ទៀតត្រូវ​របួស នៅ​ទីក្រុង​ប៊ូ​អឺ​ណា វេន​ទូ​រ៉ា ភាគ​ខាងលិច​កូឡុំ​ប៊ី ។ ការ​វាយប្រហារ​ភេរវកម្ម​នេះ​នៅ​ពុំទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួលខុសត្រូវ​នៅឡើយ ។
ការ​ផ្ទុះ​រថយន្ដ​កើត​មាន​នា​វេលា​ម៉ោង​៩និង​៣០​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​នៅ​កណ្ដាលទីក្រុង​នេះ​ស្ថិត​នៅ​ខេត្ដ​វ៉ាល ដែល​កូ​កា ។ រថយន្ដ​នេះ​ធុន MAZDA ហាក់ដូចជា​គេចត​ចោល​នា​ពេល​យប់​ ដោយ​ការ​ផ្ទុះ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៦​នាក់ និង​របួស​៣២​នាក់ ក្នុង​នោះ​មួយ​ចំនួន​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​។ ការ​ផ្ទុះ​កើត​មាន​ក្បែរ​ទីតាំង​ប៉ូលិស និងសាលាក្រុង​កំពង់​ផែ​កូ​ឡុំ​ប៊ី​នេះ។ ការ​វាយប្រហារ​ហាក់ដូចជា​ស្នាដៃ​របស់​ពួក​អ្នករត់ពន្ធគ្រឿងញៀន ឬ​ជា​សកម្មភាព​របស់​ពួកឧទ្ទាម FARC ។
ទីក្រុង​ប៊ូ​អឺ​ណា វេន​ទូ​រ៉ា ស្ថិត​នៅ​ជាប់​ឆ្នេរសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ចំងាយ​៣៥០​គ​.​ម​ខាងលិច រដ្ឋធានី​បូ​ហ្គោ​តា ដែល​ទីក្រុង​នេះ​ជា​កន្លែង​រត់ពន្ធ​គ្រឿងញៀន​សំខាន់​មួយ ។