ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តមណ្ឌលគិរីបំពេញ​បាន​ស្តង់ដារ និង​ទទួលស្គាល់​ចំណាត់​ថ្នាក់​ផ្កាយ០១ និង​ផ្កាយ​០៣

8 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​ ៖ បន្ទាប់​ពី​ការ​ចុះ​ពិនិត្យ និង​វាយតម្លៃ​ចំណាត់ថ្នាក់​សណ្ឋាគារ​របស់​គណៈកម្មការ ក្រសួងទេសចរណ៍ ឃើញ​ថា ​សណ្ឋាគារ និង​រមណីយដ្ឋាន​ចំនួន០៤​ក្នុង​ខេត្តមណ្ឌលគិរីបំពេញ​បាន​ស្តង់ដារ

ខេត្ត​មណ្ឌល​គិរី​ ៖ បន្ទាប់​ពី​ការ​ចុះ​ពិនិត្យ និង​វាយតម្លៃ​ចំណាត់ថ្នាក់​សណ្ឋាគារ​របស់​គណៈកម្មការក្រសួងទេសចរណ៍ ឃើញ​ថា ​សណ្ឋាគារ និង​រមណីយដ្ឋាន​ចំនួន០៤​ក្នុង​ខេត្តមណ្ឌលគិរីបំពេញ​បាន​ស្តង់ដារ និង​ទទួលស្គាល់​ចំណាត់ថ្នាក់​ផ្កាយ០១ និង​ផ្កាយ​០៣ពី​អភិបាលខេត្ត លោក អេ​ង ប៊ុ​ន​ហ៊ា​ង ដែល​បាន​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​សាលាខេត្ត កាល​ពីព្រឹក​ថ្ងៃ​ទី​២៩ មិថុនា​។

តាម​ការ​លើក​ឡើង​​របស់លោក ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាន​ឲ្យ​ដឹង​ថា ដោយ​ខេត្តមណ្ឌលគិរី ជា​តំបន់​អេកូ​ទេសចរណ៍​បែប​ធម្មជាតិ មាន​ធាតុអាកាស​ល្អ ទេសភាព​ស្រស់បំព្រង មាន​តំបន់​រម​ណីយដ្ឋាន​ធម្មជាតិ និង​ជំរំព្រៃឈើ តំបន់វប្ប​ធ​ម៌​ប្រពៃណី​ទំនៀមទំលាប់​នៃ​ការ​រស់នៅ​របស់​បងប្អូន​ជនជាតិ​ដើម​ភាគ​តិ​ច(​ព្នង​)​ ហើយ​ក៏មាន​សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន​ជា​ច្រើន​កន្លែង​ផង​ដែរ​ ជា​ពិសេស អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​បាន​ច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

​​