ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ ២នាក់ ចូលលួចដែក ក្នុងការដ្ឋានអគារចិន

3 ឆ្នាំ មុន
  • ប៉ៃលិន

 ខេត្តប៉ៃលិន​៖ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងនគរបាលអធិការស្រុកសាលាក្រៅ ចាប់ឃាត់ខ្លួន បន្ទាប់ពីមានពាក្យបណ្តឹងរបស់​មេការ​អគារកាស៊ីណូចិន ខណៈពេល​បាត់ដែក នៅក្នុងការដ្ឋាន។ ​ក្រោយពេលស៊ើបអង្កេត ដឹងថាបាត់ដែក មេការនោះ…

 ខេត្តប៉ៃលិន​៖ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងនគរបាលអធិការស្រុកសាលាក្រៅ ចាប់ឃាត់ខ្លួន បន្ទាប់ពីមានពាក្យបណ្តឹងរបស់​មេការ​អគារកាស៊ីណូចិន ខណៈពេល​បាត់ដែក នៅក្នុងការដ្ឋាន។ ​ក្រោយពេលស៊ើបអង្កេត ដឹងថាបាត់ដែក មេការនោះ បានដាក់ពាក្យបណ្តឹង ឱ្យនគរបាលឃាត់ខ្លួនទាំងពីរនាក់នោះ​តែម្តង។ ហេតុការណ៍​ចាប់ឃាត់ខ្លួននេះ បានធ្វើឡើង នៅវេលាម៉ោង៨ និង០០នាទីយប់ថ្ងៃពុធ ​ទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចអាគារកាស៊ីណូចិន ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនសង្ស័យទី១- មាន ឈ្មោះ ថា ភាព ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន​ពិតប្រាកដ ទី២. ឈ្មោះ ស្រី សុខ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត​ប្រាកដ។ ទាំងពីរនាក់ស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​។

ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនសង្ស័យខាងលើ បាន​ចូលទៅ​លួចយកដែកប្រភេទ ដែកសរសៃ ចំនួន ៣០ដើម និងដែកកញ្ច្រែង សម្រាប់ចាក់​បេតុងចំនួន ០១បន្ទះ ដើម្បីទុកលក់អេតចាយ។ លុះមេជាងសង្កេតឃើញថា មានការបាត់ដែក ក៏ប្តឹងនគរបាលឱ្យតាមដាន និងចាប់ឃាត់ខ្លួនតែម្តង។ វត្ថុតាង ជាដែក ត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់។ ចំណែកជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅលើ ឱ្យចាត់ការតាមនីតិវិធី៕ ដោយ ៖ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ