ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​០៦​គ្រាប់ បាន​ប្រគល់​ជូន​អង្គភាព​ស៊ី​ម៉ាក់​កម្ទេច​ចោល

3 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​០៦​គ្រាប់ ត្រូវ​បាន​ក្រុមការងារ​អភិវឌ្ឍ​តំបន់​បឹង​ជង្រុក និង​៦៧១ ស្ថិត​ក្នុង​ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ បាន​ធ្វើការ​ប្រគល់​ឲ្យ​អង្គភាព​ស៊ី​ម៉ាក់​កម្ទេច​ចោល នៅ​ថ្ងៃ​ទី​១៦…

ខេត្តបន្ទាយមានជ័យ ៖ គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​០៦​គ្រាប់ ត្រូវ​បាន​ក្រុមការងារ​អភិវឌ្ឍ​តំបន់​បឹង​ជង្រុក និង​៦៧១ ស្ថិត​ក្នុង​ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ បាន​ធ្វើការ​ប្រគល់​ឲ្យ​អង្គភាព​ស៊ី​ម៉ាក់​កម្ទេច​ចោល នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២០​។

លោក​វរសេនីយ៍ឯក បេន សំអាត អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ បាន​ឲ្យ​ដឹង​ថា​៖ គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំងនោះ​មាន​៖ ក្បាល​គ្រាប់ ៦០​មី​ល្លី​ម៉ែត្រ មួយ​គ្រាប់​,​ក្បាល​គ្រាប់ ១០៥​មី​ល្លី​ម៉ែត្រ ចំនួន​មួយ​គ្រាប់​,​គ្រាប់​មីន​ប្រភេទ​៦៩ ចំនួន បី​គ្រាប់​, គ្រាម់​មីន MBV 78 A1 ចំនួន​មួយ ដែល​បាន​រក​ឃើញ​នៅ​លើ​ដី​ទំហំ ៣០៤​ហិ​កតា ដែល​កំពុង​ឈូស​ឆាយ​នៅ​ចំណុច​បឹង​ជង្រុក និង​៦៧១ ភូមិសាស្ត្រ​ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ដែល​នឹង​គ្រោង​ចែក​ជូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​។

លោក​អធិការ​បាន​បញ្ជាក់​ថា​៖ ដើម្បី​បញ្ចៀស​ការ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ វេលា​ម៉ោង​០៣ និង​២៣​នាទី​រសៀល ឯកឧត្តម ប៉ាន់​ខែ​ម ប៊ុ​ន​ថន នាយករង​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមការងារ ព្រមទាំង​ក្រុម​ស៊ី​ម៉ាក់ បាន​រៀបចំ​ធ្វើការ​កម្ទេច​ចោល​៕ ដោយ ៖ ណុ​ប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ