ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​ស្រី​ស្រឡាញ់​ស្រី ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ដល់​ខេត្តកណ្តាល

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា មាន​គូស្នេហ៍​មួយគូ​ស្រី​ស្រឡាញ់​ភេទ​ស្រី​ដូច​គ្នា ហើយ​មាន​ទំនាស់​នឹង​គ្នា ស្ត្រី​ម្នាក់​បាន​យក​រថយន្ត​មួយ​គ្រឿង​ជិះ​គេចខ្លួន​ពី​ខេត្តបាត់ដំបង ត្រូវ​បាន​សមត្ថកិច្ច​សហការ​តាម​មក​ចាប់ខ្លួន​ដល់​ខេត្តកណ្តាល​។ យោង​តាម​សមត្ថកិច្ច​នគរបាល​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ…

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា មាន​គូស្នេហ៍​មួយគូ​ស្រី​ស្រឡាញ់​ភេទ​ស្រី​ដូច​គ្នា ហើយ​មាន​ទំនាស់​នឹង​គ្នា ស្ត្រី​ម្នាក់​បាន​យក​រថយន្ត​មួយ​គ្រឿង​ជិះ​គេចខ្លួន​ពី​ខេត្តបាត់ដំបង ត្រូវ​បាន​សមត្ថកិច្ច​សហការ​តាម​មក​ចាប់ខ្លួន​ដល់​ខេត្តកណ្តាល​។ យោង​តាម​សមត្ថកិច្ច​នគរបាល​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​នគរបាល​ខេត្តបាត់ដំបង បាន​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​ឧត្ត​សេនីយ៍​ទោ ស្នងការ​នគរបាល​ខេត្តកណ្ដាល ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង ដើម្បី​សហការ​ស្រាវជ្រាវ​បន្ទាន់​ស្វែងរក​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​ករណី​ឆបោក​រថយន្ត​។

ជនសង្ស័យ​មានឈ្មោះ នៅ សុខ​ឡេ​ង ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ (​មាន​ភាគហ៊ុន​ទូរ​ហ្គែ​ម​បាញ់​ត្រី​នៅ​ខេត្ត​ប៉ៃលិន​) អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​ព្រែក​លួង ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ ក្រោយ​មាន​កិច្ចសហការ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដដែល នគរបាល​ស្រុក​ខ្សាច់កណ្តាល បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​រូប​នោះ និង​រថយន្ត​១​គ្រឿង ម៉ាក​ឡិច​ស៊ី​ស ពណ៌​ស ស៊េរី​ឆ្នាំ​២០០៤ ពាក់​ស្លាក​លេខ បាត់ដំបង 2-B6106, ប័ណ្ណ​សម្គាល់​យានយន្ត​របស់​ឈ្មោះ រស់ សា​កូ​ណា ១​សន្លឹក​. លិខិតឆ្លងដែន​របស់​ឈ្មោះ នៅ សុខ​ឡេ​ង ១​ក្បាល​, សំបុត្រ​បញ្ជាក់​កំណើត​របស់​ឈ្មោះ នៅ សុខ​ឡេ​ង ១​ច្បាប់​, ទូរស័ព្ទ​ម៉ាក​Iphone X មួយគ្រឿង​,​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ១​សន្លឹក​(​ហ្វូ​តូ​),​ដំណើររឿង​ករណី​ខាងលើ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា អស់​រយៈ​៨​ឆ្នាំ​មក​ហើយ ឈ្មោះ នៅ សុខ​ឡេ​ង ភេទ​ស្រី បាន​ស្រឡាញ់​នារី​ដូច​គ្នា គឺ​ស្រឡាញ់​នារី ឈ្មោះ រស់ សា​កូ​ណា ភេទ​ស្រី និង​បាន​ទៅ​រស់នៅ​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ នៅ​ឯ​ភូមិ​ព្រែក​តា​តន់ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​រហូត​មក​។

លុះ​នៅ​ក្នុង​ឆ្នាំ​២០១៨ ឈ្មោះ នៅ សុខ​ឡេ​ង បាន​ទិញ​រថយន្ត​១​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX-330 ពណ៌​ស ស៊េរី​ឆ្នាំ​២០០៤ ពាក់​ស្លាក​លេខ បាត់ដំបង 2-B6106 នៅ​ឯ​ភ្នំពេញ និង​បាន​ដាក់​ឈ្មោះ កម្មសិទ្ធិ រស់ សា​កូ​ណា ភេទ​ស្រី ដើម្បី​យក​មក​ប្រើប្រាស់​ជាមួយ​គ្នា​នៅ​ខេត្តបាត់ដំបង​នោះ​។ ដល់​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​៨​យប់ ឈ្មោះ នៅ សុខ​ឡេ​ង និង​ឈ្មោះ រស់ សា​កូ​ណា មាន​ទំនាស់​ជាមួយ​គ្នា រួច​ឈ្មោះ នៅ សុខ​ឡេ​ង បាន​ជិះ​រថយន្ត​នោះ​ត្រឡប់​មក​ស្រុក​កំណើត​នៅ​ភូមិ​.​ឃុំ ព្រែក​លួង វិញ​។ ដូច្នោះ​ទើប​ឈ្មោះ រស់ សា​កូ​ណា បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ស្វែងរក​ឃាត់ខ្លួន​ឈ្មោះ នៅ សុខ​ឡេ​ង ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឆបោក ប៉ុន្តែ​ករណី​នេះ​ផ្តើម​ចេញពី​គូស្នេហ៍​មាន​ជម្លោះ​គ្នា​នោះ​ទេ​។ ក្រោយ​ពេល​ឃាត់ខ្លួន​ស្ត្រី​រូប​នោះ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​កាន់​ខេត្តបាត់ដំបង ដើម្បី​បន្ត​នីតិវិធី​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ