ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​​បញ្ជាការ​​យោធ​ភូមិ​​ភាគ​ទី​​​៥ ណែនាំ​​កងកម្លាំង​​ត្រូវ​​ចេះ​សហ​ប្រតិ​បត្តិការ​​ជាមួយ​​ប្រទេស​​​ជិត​ខាង

10 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ លោក​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​ណែនាំ​ដល់​កងកម្លាំង​ត្រូវ​ចេះ​សហប្រតិបត្តិការ​ជាមួយ​កម្លាំង​ប្រទេស​​ជិតខាង​ចូលរួម​ទប់ស្កាត់​បទ​ស្មើ​ស​តាម​បន្ទាត់​ព្រំដែន ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា ២០១៥ ស្ថិត​នៅ​ទីបញ្ជាការដ្ឋាន​៥១៤ ចំណុះ​កងពលតូច​ថ្មើរជើង​លេខ​៥១ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោក​ឧត្តមសេនីយ៍ទោ ឈឿ​ង សា​រិ​ទ្ធិ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ បាន​មាន​ប្រសាសន៍​ថា បើក​វគ្គ​ហ្វឹកហ្វឺន​អន្ត​រា​គមន៍​មាន​សិក្ខាកាម​ជា​ពល​ទាហាន​នៅ​ក្នុង​វរ​៥១៤ មាន​ចំនួន​៤៨០​នាក់ សិក្សា​រយ​:​ពេល​៣០​ថ្ងៃ ចាប់​តាំង​ថ្ងៃ​ទី​២៦ មិថុនា ដល់​ថ្ងៃ​ទី​២៥ កក្កដា ២០១៥ ត្រូវ​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​ដំណើរ​ទ័ព​អន្តរាគមន៍ វាយបក​ទីតាំង​ភ្នំ​ខ្លែង​ពណ៌ ។

លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​ស្តីទី​យុទ្ធ​ភូមិភាគ​៥ បាន​មាន​ប្រសាសន៍​ថា កងកម្លាំង​យោធា​កង​ខេមរភូមិន្ទ ត្រូវ​តែ​ខំ​យកចិត្តទុកដាក់​ហ្វឹកហ្វឺន ដើម្បី​ការពារ​សន្តិសុខ និង​បូរណភាព​ទឹកដី​មាតុភូមិ​កម្ពុជា ។ ហើយ​កង​កម្លាំងយោធា ត្រូវ​ប្រកាន់​ជាតិនិយម និង​សាមគ្គី​ផ្ទៃក្នុង​ត្រូវ​ប្រកាន់​ភ្ជាប់​លើ​សីលធម៌​របស់​កងកម្លាំង ។

លោក​បាន​មាន​ប្រសាសន៍​ណែនាំ​ដល់​កង​កម្លាំងយោធា ត្រូវ​ចេះ​សហប្រតិបត្តិការ​ជាមួយ​កងកម្លាំង ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំ​ដែន និង​ប្រទេស​ជិតខាង​ត្រូវ​ចូលរួម​ទប់ស្កាត់​រាល់​បទល្មើស​តាម​បន្ទាត់​ព្រំដែន​ដូច​ជា​បទល្មើស​ជួញដូរ​អាវុធ​និង​គ្រឿងញៀន
វត្ថុ​​បុរាណ​ជួញដូរ​មនុស្ស​ខុសច្បាប់ ពលករ​ចំណាកស្រុក និង​ទំនិញគេចពន្ធ ៕