ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​៣​នាក់​ដាក់​កាំភ្លើង​ក្នុង​កាបូប​បម្រុង​ចូល​ច្រៀង​ខារ៉ាអូខេ ត្រូវ​ប៉េ​អឹ​ម​ក្របួច​ជាប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ប្រុស​ស្តី​៣​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២០​នេះ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នាំ​ខ្លួន​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​។ ជនជាតិ​ចិន​៣​នាក់​នោះ​១.​ឈ្មោះ CHEN…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ប្រុស​ស្តី​៣​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២០​នេះ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នាំ​ខ្លួន​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​។ ជនជាតិ​ចិន​៣​នាក់​នោះ​១.​ឈ្មោះ CHEN MAO DON ឈ្មោះ ហៅ (A TAO)​ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត ស្នាក់​នៅផ្ទះ​លេខ​៩៧ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

២.​ឈ្មោះ YANG XIAO LONG ហៅ (QUI QUI)​ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ខុន​ដូ ស្តារ​ស៊ី​ធី ជាន់​ទី​៣ បន្ទប់​៣១៣ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ និង​៣.​ឈ្មោះ ZHANG WEN LI ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ខុន​ដូ​ជាមួយ​ឈ្មោះ​(QUI QUI)​។ តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២ រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​មូលដ្ឋាន​ខណ្ឌចម្ការមន បាន​ទទួល​ព័ត៌មាន​ពី​សន្តិសុខ​បម្រើ​ការងារ​នៅ​ខារ៉ាអូខេ ផ្លា​ហ្សា​បឹង​ត្របែក ដែល​មាន​ទីតាំង​ស្ថិត​ផ្លូវ​លេខ​៤៦៦ សង្កាត់​បឹង​ត្របែក បាន​រាយការណ៍​ថា មាន​ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​៣​នាក់ បាន​ទៅ​រក​បន្ទប់​ច្រៀង​ខារ៉ាអូខេ​នៅ​ទីនោះ​។

ពួក​គេ​បាន​ចត​រថយន្ត​ជិត​ខ្លោងទ្វារ​ខារ៉ាអូខេ រួច​បាន​ចុះ​ពី​រថយន្ត​បម្រុង​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​រក​កន្លែង​ច្រៀង ពេល​នោះ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ប្រុស​២​នាក់ មាន​ស្ពាយ​កាបូប​ពណ៌​ខ្មៅ​មួយ​ជាប់​នឹង​ខ្លួន​។ ឃើញ​ដូច្នោះ​ក្រុម​សន្តិសុខ​យាម​ខារ៉ាអូខេ​បាន​ឃាត់​ភ្លាម ហើយ​សុំ​ពួក​គេ​ត្រួតពិនិត្យ​កាបូប​នោះ ស្រាប់តែ​ឃើញ​អាវុធ​វែង​១​ដើម​មិន​ស្គាល់​ម៉ាក ខណៈនោះ​ជនជាតិ​ចិន​ម្នាក់​មាឌធំ បាន​ស្ទុះ​ទៅ​រា​រាំ​ក្រុម​សន្តិសុខ​មិន​ឲ្យ​ឆែកឆេរ ហើយ​បាន​ព្យាយាម​យក​អាវុធ​ចូល​ទៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​។

ដោយ​ឃើញ​ទ​ង្វើ​ជនជាតិ​ចិន​មាន​អាវុធ​វែង​ដាក់​ក្នុង​កាបូប ចូល​ច្រៀង​ខារ៉ាអូខេ​ដូច្នោះ​ក្រុម​សន្តិសុខ បាន​ទូរស័ព្ទ​រាយការណ៍​ទៅ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​មូលដ្ឋាន​ខណ្ឌចំការមន​ជា​បន្ទាន់ មិនយូរ​ប៉ុន្មាន​កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះ​ទៅ​ដល់ ហើយ​អន្តរាគមន៍​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង​៣​នាក់ រួម​ទាំង​ដកហូត​អាវុធ​វែង​១​ដើម​ម៉ាក​M១៦ បង់​២ គ្រាប់​ចំនួន​៥៤ គ្រាប់​នឹង​រថយន្ត​១​គ្រឿង ម៉ាក Toyota Aiphard ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២BN-១១៨៩ រួច​បាន​នាំ​ជនជាតិ​ចិន​៣​នាក់ និង​វត្ថុ​តាង​អាវុធ​វែង​មួយ​ដើម​ទៅ​កាន់​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌចំការមន និង​បាន​បញ្ជូន​បន្ត​ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​តែ​ម្តង​។

ប្រភព​ព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ដំបូង​វេលា​ម៉ោង​ប្រហែល​៨​យប់​ថ្ងៃ​ទី​១៣ ខែធ្នូ A TAO នឹង​មិត្តភក្តិ​មួយ​ក្រុម មានឈ្មោះ A TU បាន​ទៅ​ផឹកស៊ី​នៅ​ហាង​ចិន​មួយ ក្បែរ​ផ្សា​រតនា​ផ្លា​ហ្សា លុះ​ម៉ោង​ប្រមាណ​៩​កន្លះ A TU បាន​ចេញ​ទៅ​មុន ហើយ A TAO បាន​ទូរស័ព្ទ​ហៅ ឈ្មោះ QUI QUI មក​ផឹក​ជាមួយ លុះ​បន្តិច​ក្រោយមក​មាន​មិត្តភក្តិ​ឈ្មោះ QUI QUI មួយ​ក្រុម​ទៀត​បាន​ជិះ​ម៉ូតូ​កង់​បី​មក​ផឹកស៊ី​ដែរ ស្រាប់តែ​ប្រហែល​១៥ នាទី A TU បាន​ផ្ញើ​សារ​តាម​ទូរស័ព្ទ​មក A TAO ដោយ​ប្រាប់​ថា មាន​គេ​ចង់​ធ្វើបាប​វា​(A TU)​នៅ​ក្នុង​ខារ៉ាអូខេ​ផ្លា​ហ្សា​បឹង​ត្របែក​។

គ្រាន់តែ​ឮ​ដូច្នោះ A TAO បាន​នាំ​ឈ្មោះ QUI QUI ស្ត្រី​ម្នាក់​ឡើង​ជិះ​រថយន្ត​ទៅ​ផ្ទះ ដើម្បី​យក​កាំភ្លើង​វែង​មួយ​ដើម​ម៉ាក​M១៦ ប្រភេទ​ទំនើប និង​គ្រាប់​២​បង់ មាន​៥៤​គ្រាប់ ដែល​ជា​កាំភ្លើង​របស់​ថៅ​ខ្លួន ហើយ​សំដៅ​មក​កាន់​ហាង​ខារ៉ាអូខេ​ផ្លា​ហ្សា​បឹង​ត្របែក​នោះ ។ នៅ​ពេល​ទៅ​ដល់​ហាង​A TAO បាន​ឲ្យ​ស្ត្រី​ឈ្មោះ ZHANG WEN LI កាន់​កាបូប​ដាក់​កាំភ្លើង ហើយ​គេ​បាន​ដើរ​ចូល​ក្នុង​ហាង តែ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ដោយ​ជាប់​ពាក់ព័ន្ធ​ពី​បទ​.​កាន់កាប់​អាវុធ​ខុសច្បាប់​។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​៣​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕ ដោយ ៖ ឃឹម ប៊ុ​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ