ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​មនុស្ស​៣​នាក់​ជាមួយ​ថ្នាំ​ញៀន​សន្ធឹកសន្ធាប់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត កាលពី​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត កាលពី​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​(​ក​9)​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី យិ​ន បញ្ញា​រិ​ទ្ធ នាយករង​មន្ទី​ប្រឆាំង​គ្រឿងញៀន​ក្រោម​កិច្ច​សម្របសម្រួល​ពី​ឯកឧត្តម មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ឆ្មក់​ង្ក្រា​ប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត​។

ករណី​បង្ក្រាប​នេះ​សមត្ថកិច្ច​ធ្វើ​ឡើង​២​ទីតាំង និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់​រួម​មាន​៖ ១-​ឈ្មោះ ទី យៀង ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ ២-​ឈ្មោះ ហុង ម៉េ​ង​សឺ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ ៣-​ឈ្មោះ សេង ដា​លី​សិទ្ធ ហៅ​ចិន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ​។ ទីតាំង​ទី​១ ចំណុច​ផ្ទះ​ជួល​របស់​ឈ្មោះ ទី យៀង ភូមិ​ក្បាលស្ពាន​១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត​ដោយ​ឆែកឆេរ​រក​ឃើញ វត្ថុ​តាង​ដូច​ជា​៖ កញ្ចប់​ទី​១​ឃើញ​មាន ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​៦​ថង់ ក្នុង​នោះ​ម្សៅ​ម៉ត់​៣​ថង់ ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​២៧​ថង់​តូច ថ្នាំ​ទឹក​កេ​តា​មីន​៣០​ដប ថ្នាំ​គ្រាប់​ពណ៌​ក្រហម​សង្ស័យ​សារធាតុ​ញៀន​២០​ថង់ ថ្នាំ​គ្រាប់​សង្ស័យ​ថា​អ៊ិ​ច​ស្តា​ស៊ី​ចំនួន​៤​ថង់ សម្បក​ថង់​ប្លា​ស្ទិ​ក​ចំនួន​១​ដុំ​។

កញ្ចប់​ទី​២​ឃើញ​មាន​៖ កញ្ចប់​KuKu Bima ចំនួន​៤​ថង់ កញ្ចប់​ថ្នាំ​Extra Toes ចំនួន​២​ថង់ កញ្ចប់​Cruava Fruit ចំនួន​៨​កញ្ចប់ កញ្ចប់​ថ្នាំ​Tang ចំនួន​៩​កញ្ចប់ កញ្ចប់​ថ្នាំ​Happy Fruit ចំនួន​២​កញ្ចប់ កញ្ចប់​ថ្នាំ​Sunday​ចំនួន​៣​កញ្ចប់​។ ទីតាំង​ទី​២ ចំណុច​បន្ទប់​ជួល​របស់​ឈ្មោះ សេង ដា​លី​សិទ្ធ ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។ ទីតាំង​ទី​២​នេះ​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ ថ្នាំ​គ្រាប់​សង្ស័យ​ជា​សារធាតុ​ញៀន​(​អ៊ិ​ច​ស្តា​ស៊ី​)​ចំនួន​៥២​ថង់ ក្នុង​នោះ​មាន​ពណ៌​ផ្កាឈូក​ចំនួន​២៤​ថង់​, ពណ៌​ត្រួយ​ចេក​ចំ​នួ​១៤​ថង់ ពណ៌​ផ្ទៃមេឃ​ចំនួន​៤​ថង់​, ពណ៌​ក្រហម​ចំនួន​២ ថង់​, ពណ៌​ទឹកក្រូច ចំនួន​១​ថង់​, ពណ៌​លឿង​ចំនួន​១​ថង់​, ពណ៌​ប្រផេះ​ចំនួន​១​ថង់​, និង​ចម្រុះ​ពណ៌​ចំនួន​៣​ថង់​។

ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​១៦​ថង់ ម្សៅ​ស​ដុំ​សង្ស័យ​សារធាតុ​ញៀន​(​ហេ​រូ​អ៊ី​ន​)​ចំនួន​២​ថង់ ម្សៅ​ក្រាម​ដុំ​ពណ៌​ត្នោត​សង្ស័យ​សារធាតុ​ញៀន​ចំនួន​២​ថង់ ថ្នាំ​ប្រភេទ​គ្រាប់​ពណ៌​ក្រហម​សង្ស័យ​សារធាតុ​ញៀន​ចំនួន​១៧​ថង់ ថ្នាំ​គ្រាប់​FiFi ចំនួន​៧​បន្ទះ ម្សៅ​ក្រាម​ពណ៌​ខ្មៅ​ចំនួន​៣​ថង់ កញ្ចប់​សមាន​រូប​កូនក្រមុំ​ចំនួន​១១​ថង់ កញ្ចប់​Happy Fruit ១០​កញ្ចប់ កញ្ចប់​Grape Fruit ១​កញ្ចប់ កញ្ចប់​Corn Fruit ៣​កញ្ចប់ កាំភ្លើងខ្លី​ម៉ាក​Sig Sauer ១​ដើម មាន​បង់​២ និង​គ្រាប់​ចំនួន​៦​គ្រាប់​,​ថ្នាំ​ទឹក​សញ្ញា​ក្បាល​ខ្មោច​ពណ៌​ខ្មៅ​ចំនួន​២​ដប ថ្នាំ​ទឹក​Vorahkt ចំនួន​៦​ដប កញ្ចប់​រូប​ផ្សិត​ខ្មៅ​៦​កញ្ចប់ ថ្នាំ​ទឹក​មាន​អក្សរ​ចិន​ចំនួន​២​ដប កញ្ចប់​Ecapy ៧​កញ្ចប់ ថ្នាំ​ទឹក​ឡាំ​បូ​គី​នី​១​កញ្ចប់ កូនជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​១ ព្រមទាំង​សម្បក​ថង់​១​ដុំ​។ ជនសង្ស័យ​ទាំង​បី​នាក់​ខាងលើ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ប្រគល់​ជូន​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ មុត សា​រុន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ