យើងទាំងអស់គ្នា ដឹងស្រាប់ហើយថា ការក្រោកពីគ្រែនៅពេលព្រលឹម គឺមិនស្រួលដូចជាការគេងលង់លក់ឡើយ ។ វាពិតជាពិបាកមែនទែន ! តែយើងគួរដឹងថា ការក្រោកពីព្រលឹមគឺមានសារៈសំខាន់ណាស់ ព្រោះការក្រោកមកជាមួយនឹងអារម្មណ៍តានតឹង គឺអាចជះឥទ្ធិពលដល់ការបំពេញការងារពេញមួយថ្ងៃ ។ ខាងក្រោមនេះ គឺជាទម្លាប់ល្អៗសម្រាប់ធ្វើពេលព្រឹកក្រោយពីក្រោកពីដំណេក ៖

១. ទទួលទានអាហារពេលព្រឹកដែលមានសុខភាពល្អ ៖ ទទួលទានអាហារពេលព្រឹកល្អ គឺជាផ្នែកមួយដ៏ចាំបាច់នៃទម្លាប់ពេលព្រឹក ។ អាហារពេលព្រឹក ដែលមានតុល្យភាព អាចធ្វើឱ្យអារម្មណ៍របស់អ្នកភ្លឺស្វាងក្នុងពេលបំពេញការងារ ។ អាហារល្អ ហាក់បីដូចជាសាំងល្អសម្រាប់រថយន្តអ៊ីចឹងដែរ ។ រថយន្តរបស់យើងនឹងជាន់ស្ទុះ ប្រសិនបើចាក់សាំងល្អ ។ រាងកាយរបស់យើងក៏ដូចគ្នា ដែលនៅលើចានគួរមានសាច់ បន្លែ ផ្លែឈើ និងបាយ ។

២. ធ្វើសមាធិ ៖ ចាប់ផ្តើមថ្ងៃថ្មី ដោយភាពស្ងប់ស្ងៀមដោយការធ្វើសមាធិនៅពេលព្រឹក ។ ការធ្វើសមាធិ ជួយដល់ការផ្តោតអារម្មណ៍ កាត់បន្ថយស្ត្រេស ធ្វើអោយប្រសើរឡើងនូវស្ថេរភាពអារម្មណ៍ និងការពារជម្ងឺទូទៅ ។ ការអនុវត្តន៍សមាធិ រយៈពេលពីរបីនាទីក្នុងមួយថ្ងៃ អាចជួយយើងឱ្យកាត់បន្ថយភាពតានតឹងបាន ។

៣. ការធ្វើលំហាត់ប្រាណ ៖ ការហាត់ប្រាណ គឺជាទម្លាប់ពេលព្រឹកដ៏ល្អបំផុត ។ ការដើរ ការហាត់យូហ្គា ១០នាទី ឬ ការលើកដុំដែក គឺសុទ្ធតែជាទង្វើគួរតែមាននៅពេលព្រឹក ។ ការហាត់ប្រាណពេលព្រឹក គឺល្អជាងការហាត់ប្រាណពេលល្ងាច ត្រង់ថា វាជួយឱ្យយើងចៀសផុតពីការរវល់មិនបានត្រៀមទុក នៅក្រោយពេលបំពេញការងារមិនចប់ ។

៤. ផឹកទឹកឱ្យបានគ្រប់គ្រាន់ ៖ ផឹកទឹកនៅពេលព្រឹក ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់រាងកាយ និងសតិអារម្មណ៍របស់យើង ។ វាជួយពន្លឿនការរំលាយអាហារ ធ្វើឱ្យកោសិកាមានជាតិទឹកគ្រប់គ្រាន់ ធ្វើឱ្យខួរក្បាលមានថាមពលពេញមួយថ្ងៃ និងជួយគ្រប់គ្រងចំណង់អាហាររបស់យើងទៀតផង ៕ ប្រភព ៖ doctor.ndtv

ចែករំលែកព័តមាននេះ