ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកទេស​ប្រើ​ហ្វ្រាំង​ម៉ូតូ​ឱ្យ​ត្រូវ​តាម​ស្ថានភាព​ផ្លូវ​គេច​ពី​គ្រោះថ្នាក់

8 ឆ្នាំ មុន

វិធី​ប្រើប្រាស់​ហ្វ្រាំង​ម៉ូតូ​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​ពេល​លោក​អ្នកបើកបរ​លើ​ដងផ្លូវ​គឺជា​រឿង​សំខាន់​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​គឺ​តម្រូវ​ឱ្យ​មាន​ជំនាញ​យ៉ាង​ពេញលេញ​ផង​ដែរ​ទើប​អាច​គេច​ផុត​ពី​គ្រោះថ្នាក់ ។

វិធី​ប្រើប្រាស់​ហ្វ្រាំង​ម៉ូតូ​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​ពេល​លោក​អ្នកបើកបរ​លើ​ដងផ្លូវ​គឺជា​រឿង​សំខាន់​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​គឺ​តម្រូវ​ឱ្យ​មាន​ជំនាញ​យ៉ាង​ពេញលេញ​ផង​ដែរ​ទើប​អាច​គេច​ផុត​ពី​គ្រោះថ្នាក់ ។

ខាងក្រោម​នេះ​គឺជា​របៀប​នៃ​ការ​ប្រើ​ហ្វ្រាំង​ម៉ូតូ​ឱ្យ​បាន​ត្រឹមត្រូវ ៖

១-​ប៉ាន់ស្មាន​ពី​លក្ខខណ្ឌ​ផ្សេង​ៗ​និង​អ្វី​ដែល​នៅ​ជុំវិញ​អ្នក
-​សម្លឹង​ទៅ​មុខ​ផ្ដោត​លើ​ស្ថានភាព​ផ្លូវ ។ តើ​មាន​ឧបសគ្គ​ឬ​យ៉ាងណា​នៅ​លើ​ផ្លូវ​នោះ0x017d7 តើ​ផ្លូវ​មាន​ស្ថានភាព​ស្ងួត ឬ​សំណើម ? តើ​ជា​ផ្លូវ​ក្រួស​ឬ​យ៉ាងណា0x017d7 ពិចារណា​ពី​អាយុកាល​ក៏​ដូច​ជា​ក្រឡា​កង់​ម៉ូតូ​របស់​អ្នក ។ តើ​វា​មាន​ក្រឡា​ពេញ​មាន​សមត្ថភាព​អាច​បញ្ឈប់​ល្បឿន​បាន​អតិបរមា​ឬ​យ៉ាងណា ? ក្នុង​ចំណោម​លក្ខខណ្ឌ​ទាំងនេះ​ជា​ការ​ផ្លាស់​ប្ដូរ​រយៈ​ចម្ងាយ​នៃ​ការ​បញ្ឈប់​ល្បឿន​ម៉ូតូ និង​ការ​ប្រតិកម្ម​នៃ​ហ្វ្រាំង​ផង​ដែរ ។

– ជាន់​ហ្វ្រាំង​ដោយ​ប្រុង​ប្រយ័ត្ន​ក្នុង​លក្ខខណ្ឌ​ផ្លូវ​រអិល ។ បច្ចេកទេស​សម្រាប់​ការ​ជាន់​ហ្វ្រាំង​លើ​ផ្លូវ​រអិល​គឺ​អនុវត្ត​ដូច​គ្នា​ចាំបាច់​ត្រូវ​តែ​បង្កើន​ការ​ឈប់​ឱ្យ​បានជា​អតិបរមា ។
២-​អនុវត្ត​ការ​ជាន់​ហ្វ្រាំង​ឱ្យ​ទៀងទាត់ ។
-​ដើម្បី​ក្លាយជា​អ្នក​ស្ទាត់ជំនាញ​ក្នុង​ការ​គ្រប់គ្រង​ម៉ូតូ​របស់​អ្នក​គឺ​ការ​ឧស្សាហ៍​ជាន់​ហ្វ្រាំង​ឱ្យ​ញឹកញាប់​នឹង​កាន់តែ​អាច​ទទួល​បាន​នូវ​ដំណើរការ​យ៉ាង​រលូន​ដែរ​ហើយ​អ្នក​នឹង​សាំ​ុ​ជាមួយ​សកម្មភាព​នោះ​ទៀត​ផង ។ ម្យ៉ាងវិញទៀត​អ្នក​ក៏​កាន់តែ​អាច​គ្រប់គ្រង​ម៉ូតូ​របស់​ខ្លួន​បាន​យ៉ាង​ងាយ​ផង​ដែរ ។ សរុប​មក​ការ​អនុវត្ត​គោលការណ៍​ទី​២​នេះ​នឹង​នាំ​ឱ្យ​កាន់តែ​មាន​ភាព​ជឿជាក់​ក្នុង​ការ​ប្រើ​ហ្វ្រាំង​ក្នុង​ស្ថាន​ការ​បន្ទាន់ ។

៣-​អនុវត្ត​តាម​សេចក្ដីណែនាំ​នៃ​ការ​ជាន់​ហ្វ្រាំង​ដើម្បី​បញ្ឈប់​ល្បឿន​ម៉ូតូ​ក្នុង​លក្ខខណ្ឌ​ទូទៅ ។ រយៈ​ចម្ងាយ​ត្រូវ​បាន​ផ្ដល់​ឱ្យ​ដើម្បី​បញ្ឈប់​ល្បឿន​គឺ​កាន់តែ​ឆ្ងាយ​កាន់តែ​ប្រសើរ​ដើម្បី​ឱ្យ​សម​មូល​នឹង​ការ​បង្កើន​ល្បឿន​របស់​អ្នក ។

-​ដាក់​សម្ពាធ​បន្តិច​ម្ដង​ៗ​ទាំង​នៅ​លើ​ហ្វ្រាំង​មុខ​និង​ហ្វ្រាំង​ក្រោយ​ក្នុង​ពេល​តែ​មួយ ។ ភាគច្រើន​ថាមពល​បញ្ឈប់​ល្បឿន​គឺ​ស្ថិត​នៅ​ហ្វ្រាំង​មុខ​ដូច្នេះ​សម្ពាធ​កាន់តែ​ច្រើន​គួរតែ​ដាក់បន្ទុក​លើ​វា​ធៀប​នឹង​ហ្វ្រាំង​ក្រោយ ហើយ​នៅ​គ្រានោះ​ទម្ងន់​ភាគ​ផ្ទុក​លើ​ផ្នែក​ខាង​មុខ​។ កត្ដា​នេះ​កើតឡើង​ដោយសារ​តែ​កម្លាំង​សង្កត់​របស់​ចំ​ពស់​បង្កើន​កម្លាំង​ទំនាញ​លើ​កង់​មុខ ។

-​ព្រ​លែង​សម្ពោធ​ហ្វ្រាំង​ក្រោយ​បង្កើន​សម្ពាធ​លើ​ហ្វ្រាំង​មុខ ។ នៅ​ពេល​ដែល​ម៉ូតូ​អ្នក​បន្ថយល្បឿន​ទម្ងន់​នឹង​ងាក​ចេញពី​ផ្នែក​ខាង​មុខ​មក​ប្រមូលផ្ដុំ​នៅ​បូម​ក្រោយ​វិញ ។ ប្រសិនបើ​មិន​ព្រ​លែង​ហ្វ្រាំង​អ្នក​នឹង​គ្រោះថ្នាក់​បណ្ដាល​មក​ពី​ការ​ជាប់​គាំង​កង់​ម៉ូតូ​ជា​មិន​ខាន ។

សរុប​មក​ព្រ​លែង​ហ្វ្រាំង​មុខ​យឺត​ៗ​ហើយ​ដាក់​សម្ពាធ​ស្រាល​ទៅ​លើ​ហ្វ្រាំង​ក្រោយ​ពោល​គឺ​ព្រ​លែង​ហ្វ្រាំង​ទាំង​ពីរ​តែ​ម្ដង ៕