ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Juventus ចុះ​កុងត្រា​ទិញ​ខ្សែប្រយុទ្ធ​ក្លិប Atletico

8 ឆ្នាំ មុន

ក្លិប​សេះបង្កង់ Juventus បាន​ចុះ​កុងត្រា​ទិញ​ខ្សែប្រយុទ្ធ Mario Mandzukic ពី​ក្លិប Atletico ក្នុង​តម្លៃ​ជាង​២១​លាន​ដុល្លារ រយៈពេល​៤​ឆ្នាំ ។

កីឡាករ​វ័យ​២៤​ឆ្នាំ សញ្ជាតិ​ក្រូ​អា​ស៊ី រូប​នេះ​និយាយ​ថា ៖

ក្លិប​សេះបង្កង់ Juventus បាន​ចុះ​កុងត្រា​ទិញ​ខ្សែប្រយុទ្ធ Mario Mandzukic ពី​ក្លិប Atletico ក្នុង​តម្លៃ​ជាង​២១​លាន​ដុល្លារ រយៈពេល​៤​ឆ្នាំ ។

កីឡាករ​វ័យ​២៤​ឆ្នាំ សញ្ជាតិ​ក្រូ​អា​ស៊ី រូប​នេះ​និយាយ​ថា ៖ «​ខ្ញុំ​ចូល​ចិត្ត​ទីក្រុង Juventus និង​ក្លិប​ផង​ដែរ ពោល​គឺ​ខ្ញុំ​សប្បាយ​រីករាយ​ពេល​បង្ហាញ​វត្ត​មាននៅ​ទី​នេះ ហើយ​ខ្ញុំ​សន្យា​ថា​នឹង​លេង​ឱ្យ​បាន​ល្អ​ក្នុង​ការ​ប្រកួត​នៅ​ក្លិប​ថ្មី​មួយ​នេះ​» ។

គ្រូបង្វឹក​ក្លិប Juventus និយាយ​ថា កីឡាករ Mario Mandzukic មាន​ទម្រង់​លេង​ល្អ និង​រក​គ្រាប់​បាល់​បាន​ច្រើន​កាល​នៅ​ក្លិប Bayern និង​ក្លិប Atletico ផង​ដែរ ។

កីឡាករ Mario Mandzukic ចូល​លេង​ឱ្យ​ក្លិប Bayern ក្នុង​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៤ រក​គ្រាប់​បាល់​បាន​៣៣​គ្រាប់ ក្នុង​ចំណោម​ការ​ប្រកួត​៥៤​លើក ។ ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៥ លេង​ឱ្យ​ក្លិប Atletcio រក​គ្រាប់​បាល់​បាន​១២​គ្រាប់ ក្នុង​ការ​ប្រកួត​២៧​លើក ៕