ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងចក្រកំពុងឈូសឆាយដីព្រៃមួយកន្លែងក្នុងភូមិពូត្រែង

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​៖ ដី​ព្រៃ​មួយ​កន្លែង​ក្នុងភូមិ​ពូ​ត្រែង ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ត្រូវ​បាន​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​តាម​បញ្ជា​របស់​អភិបាលស្រុក​អូរ​រាំង ក្រោយ​មានការ​ជូនដំណឹង​ពី​ប្រជាពលរដ្ឋ ដោយ​ករណី​នេះ​គឺ​មាន​គម្រប​ព្រៃឈើ​ជា​ច្រើន​ហិ​កតា ត្រូវ​បាន​គេ​ឈូស​ឆាយ​ដួល​រៀប​ដល់​ដី ដោយ​ប្រើប្រាស់​គ្រឿងចក្រ កាលពី​ថ្ងៃ​ទី​១៣…

ខេត្តមណ្ឌលគិរី​៖ ដី​ព្រៃ​មួយ​កន្លែង​ក្នុងភូមិ​ពូ​ត្រែង ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ត្រូវ​បាន​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​តាម​បញ្ជា​របស់​អភិបាលស្រុក​អូរ​រាំង ក្រោយ​មានការ​ជូនដំណឹង​ពី​ប្រជាពលរដ្ឋ ដោយ​ករណី​នេះ​គឺ​មាន​គម្រប​ព្រៃឈើ​ជា​ច្រើន​ហិ​កតា ត្រូវ​បាន​គេ​ឈូស​ឆាយ​ដួល​រៀប​ដល់​ដី ដោយ​ប្រើប្រាស់​គ្រឿងចក្រ កាលពី​ថ្ងៃ​ទី​១៣ ធ្នូ ២០២០​។

លោក សៀ​ក មុន្នី អភិបាលស្រុក​អូរ​រាំង​បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ដំណឹង​នៃ​ការ​ឈូស​ឆាយដី​ព្រៃ​នេះ​ភ្លាម លោក​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​បង្ក្រាប​ភ្លាម​ផង​ដែរ ហើយ​ក្នុង​ករណី​នេះ​កម្លាំង​នគរបាល​នឹង​ប្រគល់​ឲ្យ​មន្ត្រី ជំនាញ​ព្រៃឈើ​ចាត់ការ​បន្ត​តាម​ច្បាប់ ។

យោង​តាម​ប្រភព​និង​របាយការណ៍​របស់​មន្ត្រី​ជំនាញ តាម​ការ​ពិនិត្យ​ជាក់ស្ដែង​លើ​ទីតាំង​ដី​មិន​មាន​ដំណាំ​អ្វី​ឡើយ ឃើញ​មាន​តែ​ស្នា​មឈូស​ដី និង​ផ្តួល​ដើមឈើ​ថ្មី​ៗ​ដោយ​ប្រើ​កម្លាំង​គ្រឿងចក្រ ដែល​ជុំវិញ​ទីតាំង​ដី​គឺ​សុទ្ធតែ​ជា​ព្រៃស្រោង ។

តាម​ការ​ស៊ើបសួរ​របស់​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា បាន​ប្រាប់​ថា ដី​ដែល​បាន​ឈូស​ឆាយ​ខាងលើ​មាន​ទំហំ​ប្រមាណ​៤,៥​ហិ​កតា និង​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ គឹ​ម យ៉ា​រ័ក្ស ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ពូ​ឆប ឃុំ​ដាក់​ដាំ ស្រុក​អូរ​​រាំង ខេត្តមណ្ឌលគិរី បាន​យក​អេ​ស្កា​វ៉ា​ទ័​រ​ចំនួន​០១​គ្រឿង ដើម្បី​ឈូស​ឆាយដី​ព្រៃ​ខាង​លើ ដែល​មាន​អ្នក​បើកបរ​ឈ្មោះ តាន់ ធា​រ៉ា ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​ឃាត់​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដាក់​ដាំ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​តំណាង​អយ្យ​ការ​អមសា​លា​ដំបូង​ខេត្តមណ្ឌលគិរី អោយ​សមត្ថកិច្ច​នគរបាល​ប្រគល់​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ​ជូន​សមត្ថកិច្ច​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ដើម្បី​ក៏​សាង​សំណុំរឿង​តាម​នីតិវិធី។

លោក កែវ សុភ​ក៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៣​ធ្នូ​នេះ​ថា សំណុំរឿង​នេះ​មន្ត្រី ជំនាញ​កំពុង​ស្រាវជ្រាវ​បន្ត​ថា​តើ ម្ចាស់​ដី ឬ​ម្ចាស់​គ្រឿងចក្រ មានច្បាប់​អនុញ្ញាត​ឈូស​ឆាយ​ព្រៃ​ឬ​អត់ ដើម្បី​កសាង​សំណុំ រឿង​បញ្ជូន​ទៅ​តុលាការ ។ លោក​បញ្ជាក់​ថា មនុស្ស​០១​នាក់​ដែល​បាន​ឃាត់ខ្លួន ត្រូវ​បាន​ធ្វើ​កិច្ចសន្យា​ឲ្យ​ត្រឡប់​ទៅ​វិញ ចំណែក​វត្ថុ​តាង​គ្រឿងចក្រ គឺ​កំពុង​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដាក់​ដាំ ។

បើ​តាម​ប្រភព​លួច​បង្ហើប​ថា ករណី​នេះ​ម្ចាស់​គ្រឿង​ឈូស​ឆាយ​ព្រៃ​កំពុង​រត់ការ​ឲ្យ​ដោះ លែងយក​គ្រឿងចក្រ​មក​វិញ ឬ​សម្រាល​បទល្មើស​ដែល​បាន​ប្រព្រឹត្ត ហើយ​ចំពោះ​បទ​ល្មើស​មួយ​នេះ​បើ​តាម មន្ត្រី​ជំនាញ​ព្រៃឈើ​បាន​បង្ហើប គឺជា​បទល្មើស​ឈូស​ឆាយដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ មានទោស​មិន​ស្រាល​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ