ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ.ក់នារីម្នាក់បានសម្រេច តែភ័.យនឹងសម្រែក​ចោរៗ ក៏​ទៅបុ.កកង់បី អស់លក្ខណ៍២នាក់​

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចោរស្ទាវ២នាក់បានធ្វើសកម្មភាពឆក់ទូរសព្ទដៃ១គ្រឿង ពីនារីម្នាក់បានសម្រេច

រាជធានី​ភ្នំពេញ ៖ ចោរស្ទាវ២នាក់បានធ្វើសកម្មភាពឆក់ទូរសព្ទដៃ១គ្រឿង ពីនារីម្នាក់បានសម្រេច បន្ទាប់មកបានព្យាយាមជិះម៉ូតូគេចខ្លួន ប៉ុន្តែពេលនោះត្រូវនារីរងគ្រោះ ជិះដេញតាមយ៉ាងប្រកៀកប្រកិត ព្រមទាំងស្រែកឆោឡោថា«ចោរៗ» បង្កឱ្យមានការភ្ញាក់ផ្អើលតាមដងផ្លូវ ។ ខណៈនោះក៏មានអ្នកដំណើរជួយដេញតាមផង ជាហេតុធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ក៏ជិះម៉ូតូជ្រុលទៅបុកម៉ូតូកង់បី១គ្រឿង បណ្ដាលឱ្យដួល ទើបប្រជាពលរដ្ឋចាប់បានតែម្ដង។

ហេតុការណ៍ខាងលើ​នោះបានកើតឡើង កាលពីវេលាម៉ោង១១និង៣០ នាទីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ នៅផ្លូវបេតុងស្ថិតនៅក្នុងបុរីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យម្នាក់ឈ្មោះ ជី សម្បត្តិ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃជីសាក់ សង្កាត់ចោម​ចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ម្នាក់ទៀតឈ្មោះ ហាន កញ្ញា អាយុ១៩ឆ្នាំ ទីលំនៅភូមិដំណាក់ធំ៣ សង្កាត់មានជ័យ ខណ្ឌមានជ័យ ។ ដោយឡែកនារីរងគ្រោះឈ្មោះ ឆម ធីតា អាយុ២០ឆ្នាំ មានទីលំនៅ ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ រីឯទូរសព្ទដែលឆក់បាននោះម៉ាក IPHONE ១៣ PRO MAX ពណ៌ទឹកមាស ត្រូវបាននាងយកបានមកវិញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្គូពី ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CO-4289 ធ្វើដំណើរចេញពីផ្ទះទៅដឹកក្មួយនៅសាលារៀនមីគីវ៉េ ស្ថិតនៅបុរីពិភពថ្មីឈូកវ៉ា២ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ផ្លូវលេខ១២ម៉ែត្រថ្មី ភូមិតិក្ខ​បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែមានជនសង្ស័យខាងលើជិះម៉ូតូ ១គ្រឿងម៉ាកHONDA DREAM ធុន​C១២៥ ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1KL- 1376 តាមពីក្រោយ ។

តាម​ប្រភពដដែលបានឱ្យដឹងថា បន្ទាប់មកបានធ្វើសកម្ម​ភាព ឆក់ទូរសព្ទដៃ​របស់​នាងដែលទុកនៅក្នុឃ្លុបម៉ូតូខាងមុខបានសម្រេច រួចបានជិះគេចខ្លួនពេលនោះស្ត្រីរងគ្រោះបានជិះម៉ូតូដេញតាម ព្រមទាំងស្រែកថាចោរៗ បង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោ ។ ជាហេតុធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោជិះម៉ូតូជ្រុលទៅបុកម៉ូតូកង់បី១គ្រឿង បណ្ដាលឱ្យដួល ទើបប្រជាពលរដ្ឋចាប់បាន ហើយនាំយកទៅប្រគល់​ឱ្យនគរបាលប៉ុស្តិ៍សំរោងក្រោមតែម្ដង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ