ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​កំព្រា​ស្រេកឃ្លាន៦​នាក់​បងប្អូន​ត្រូវ​បាន​សង្គ្រោះ

14 ឆ្នាំ មុន

ខេ​ត្ដក​ណា​ល ៖ ក្រោយ​ពី​សារព័ត៌មានកោះសន្ដិភាព​លេខ​៦៩១៥ ចេញផ្សាយ​ថ្ងៃ​ទី២៣ ខែមីនា ឆ្នាំ​២០១០ មាន​ចំណងជើង​ថា “​កុមារ​កំព្រា​៦​នាក់​បងប្អូន​កំពុង​ស្រេកឃ្លានអាហារ​” រួ​ចម​ក ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​មហាជន​មានការ​អាណិតអាសូរ​យ៉ាង​ខ្លាំង​ដល់​ពួក​គេ​ដែល រស់​គ្មាន​មេបា​គ្រប់គ្រង និង​មិន​បាន​រៀនសូត្រ គឺ​រស់នៅ​ក្នុង​ខ្ទម​ជរា​ត្រមង់​ត្រមោចទាំង​៦​នាក់​បងប្អូន ខ្វះ​ភាព​កក់ក្ដៅ ហើយសូ​ម្បី​តែ​អាហារ​ក៏​ពុំ​មាន​ហូប​គ្រប់គ្រាន់​ផងនោះ ។

ខេ​ត្ដក​ណា​ល ៖ ក្រោយ​ពី​សារព័ត៌មានកោះសន្ដិភាព​លេខ​៦៩១៥ ចេញផ្សាយ​ថ្ងៃ​ទី២៣ ខែមីនា ឆ្នាំ​២០១០ មាន​ចំណងជើង​ថា “​កុមារ​កំព្រា​៦​នាក់​បងប្អូន​កំពុង​ស្រេកឃ្លានអាហារ​” រួ​ចម​ក ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​មហាជន​មានការ​អាណិតអាសូរ​យ៉ាង​ខ្លាំង​ដល់​ពួក​គេ​ដែល រស់​គ្មាន​មេបា​គ្រប់គ្រង និង​មិន​បាន​រៀនសូត្រ គឺ​រស់នៅ​ក្នុង​ខ្ទម​ជរា​ត្រមង់​ត្រមោចទាំង​៦​នាក់​បងប្អូន ខ្វះ​ភាព​កក់ក្ដៅ ហើយសូ​ម្បី​តែ​អាហារ​ក៏​ពុំ​មាន​ហូប​គ្រប់គ្រាន់​ផងនោះ ។

ដោយ​មាន​សន្ដាន​ចិត្ដ​អាណិតអាសូរចំពោះ​ជីវិត​កំព្រា​នេះ មាន​សប្បុរសជន​ជាច្រើន​បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​កុមារកំព្រា​ទាំង​៦​នាក់​នោះ​ដល់​លំនៅ​ឋាន ដែលមាន​ជា​គ្រឿងឧបភោគបរិភោគ សំភារ​ប្រើប្រាស់ និង​ថវិកា​មួយ​ចំនួន។ ស្រប​ពេលដែល​សប្បុរសជន​យក​អំណោយ​ទៅ​ឱ្យ​នោះកុមារ​កំព្រា​ទាំង​៦​នាក់​នោះ​ ក៏​ត្រូវ​បាន​ខាងអាជ្ញាធរ​ស្រុក​ស្អាង​នាំ​យក​ទៅ​ឱ្យ​រស់នៅ​ក្នុងមណ្ឌលកុមារ​កំព្រា​ឈ្មោះ “ ភូមិ​កុមារ  អរុណរះ ” ដែល​ស្ថិត​នៅ​ឯ​ទួល​ក្រសាំង​ដែរ។ សប្បុរសជន​ដែល​បាន​នាំ​យក​អំណោយទៅ​ឱ្យ​កុមារ​កំព្រា​ដោយ​ផ្ទាល់​នោះ​រួម​មាន

១-​លោក​ឧកញ៉ា ជា សឿ​ន ទីប្រឹក្សា​សម្ដេចអគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ី​ម និង​ជា​មេបញ្ជាការ​រង​កងពលតូច​លេខ​៧០ បាន​ផ្ដល់ថវិកា​ចំនួន​៥០​ម៉ឺន​រៀល​, អង្ករ​៥០​គីឡូក្រាម​, មី​២​កេស​, ទឹកត្រី​២​យួរ​, ទឹក​ស៊ីអ៊ី​វ​២​យួរ​, ត្រីខកំប៉ុង​៤​ឡូ​, ប្រេងឆា​៤​លី​ត្រ​,  កន្ទេល​ជ័រ​២, ទឹកបរិសុទ្ធ​១០​យួរ​, សំភារ​ផ្ទះបាយ​មួយ​សំរាប់​, នំ​ធុង​មួយ​ធុង និង​នំ​ចាហួយ មួយ​ប្រអប់។

២-​លោក​ឡាយ ចាន់​ឌី ភ្នា​ក់ ងារ​សារព័ត៌​មានកំណើត​ថ្មី នៅ​ខេត្ដស្ទឹងត្រែង  បាន​ជួយ​ឧបត្ថម្ភ​ថវិកា​២០​ម៉ឺន​រៀល​, អង្ករ១០០​គីឡូក្រាម​,  មី​៤​កេស​, ទឹកត្រី​១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ​, អំបិល​១​គីឡូក្រាម​, ប៊ី​ចេ​ង១​គីឡូក្រាម ។ សូម​បញ្ជាក់​ថា អំណោយទាំងនេះ ត្រូវ​បាន​ចាត់ចែង​ពាក់កណ្ដាល​ទុកឱ្យ​ឪពុកមា​របស់​កុមារ​កំព្រា​ទាំង​៦​នាក់ ដែលមានកូន​៨​នាក់​ក្នុង​បន្ទុក សំរាប់​ធ្វើបុណ្យ​ជូនដល់​សព​ឪពុក​ម្ដាយ​របស់​ពួក​គេ​ដែល​បានស្លាប់​ចោល​ទៅ​នោះ។ ចំណែក​ពាក់កណ្ដាលទៀត​យក​ទៅ​ប្រគល់​ជូន​អ្នកគ្រប់គ្រងមណ្ឌលកុមារ​អរុណរះ​ទុក​សំរាប់​ឧបត្ថម្ភ​ដល់កុមារ​កំព្រា​ទាំង​៦​នាក់​នោះ​។

៣-​លោក​ខឹ​ម ច័ន្ទ​គី​រី អភិបាលស្រុក​ស្អាង​បាន​ជួយ​ឧបត្ថម្ភអង្ករ​៥០​គីឡូក្រាម ។

៤-​មន្ទីរ​សង្គមកិច្ចខេត្ដកណ្ដាល បាន​ជួយ​ឧបត្ថម្ភ​ថវិកា​១០​ម៉ឺនរៀល​, អង្ករ​៥០​គីឡូក្រាម​, មី​២​កេស​, ប៊ី​ចេ​ងកន្លះ​គីឡូក្រាម​,   អំបិល​១​គីឡូក្រាម​, ទឹកត្រី៣​ដប​, ទឹកស៊ីអ៊ីវ​៣​ដប​, សាច់​ជ្រូក​១​គីឡូក្រាម និង​បន្លែ​សំរាប់​ស្ល​មួយ​ចំនួន​ទៀត ។

នៅ​វេលា​រសៀល​នៃ​ថ្ងៃ​ដដែល​នោះ លោក​ឌួ​ង លាង តំណាង​ឯកឧត្ដម​ស៊ា​ន បូ​រ៉ាត ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតីតេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈពង្រឹង​មូលដ្ឋាន​ឃុំ​កោះ​ខែល ស្រុក​ស្អាង បាននាំ​យក​អំណោយ​ជា​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល​, អង្ករ​១០០​គីឡូក្រាម​, ចាន​-​ឆ្នាំង​, ទឹកត្រី ទឹកស៊ីអ៊ីវ មុងកន្ទេល សម្លៀក​បំពាក់​មួយចំនួន​ដែល​សរុប​ជា​ថវិកា​អស់​ចំនួន​៥០​ម៉ឺនរៀល​ទៀត។ អំណោយ​ទាំងនេះ​ត្រូវ​បានយក​ទៅ​ប្រគល់​ឱ្យ​ខាង​អ្នកគ្រប់គ្រង​មណ្ឌលកុមារ​អរុណរះ។
លោក​ឌួ​ង លាង បាន​មាន​ប្រសាសន៍​ថា តាម​ពិត​អំណោយ​ទាំង​អស់នេះ​គឺ​លោក​មានបំណង​យក​ទៅ​ប្រគល់​ឱ្យ​កុមារ​កំព្រា​៦​នាក់ នៅ​ឯ​ភូមិកំណើត​ឯណោះ​ទេ តែ​ដោយ​កុមារទាំងនោះ​បាន​មក​រស់នៅ​ក្នុង​មណ្ឌល​ ទើបប្រគល់​ឱ្យ​ខាង​មណ្ឌល​ចាត់ចែង​តែ​ម្ដង។ លោក​មាន​ប្រសាសន៍​ទៀត​ថា អំណោយ​ទាំងនេះ​គឺ​ស្ដែង​ចេញពី​ទឹកចិត្ដ​របស់​គណបក្សប្រជាជន​កម្ពុជា​ដែល​ធ្លាប់​អះអាង​ថា មិន​ទុកឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​ការអត់បាយ​នោះ​ឡើយ​។ លោក​ក៏​បាន​ផ្ដាំផ្ញើ​ដល់កុមារ​នៅ​ក្នុង​មណ្ឌល​ទាំងអស់​ឱ្យ​ខិតខំ​រៀនសូត្រ ជា​ពិសេស​ស្ដាប់​ការ​ណែនាំ​របស់​លោកគ្រូ អ្នកគ្រូ ដើម្បី​ធ្វើខ្លួន​ឱ្យ​ក្លាយទៅជា​កូន​ល្អ សិស្ស​ល្អ ។

ជាមួយនឹង​ទឹកចិត្ដ​ដ៏​ថ្លៃថ្លា​របស់​សប្បុរស​ជន​ទាំងអស់ កុមារ​កំព្រា​ទាំង​៦​នាក់ ពិសេស​ឪពុកមា​របស់​ពួក​គេ​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​សប្បាយ​រីករាយឥត​ឧបមា​ដែល​ឃើញ​សប្បុរសជន​ទាំងអស់ បាន​ជួ​យស​ង្ក្រោះ​ក្មួយ​ៗ​របស់​គាត់​ឱ្យ​រួច​ផុតពី​ភាព​អត់ឃ្លាន ហើយ​សំខាន់​បំផុត​នោះ គឺ​ពួក​គេ​បាន​ទៅ​នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា ដោយ​មានការ​អប់រំ​និង​ការ​ចិញ្ចឹម​បីបាច់ថែរក្សា​យ៉ាង​យកចិត្ដទុកដាក់​ដែល​ពី​មុន​មក​ពួក​គេ​មិន​ដែល​ធ្លាប់​បាន​ទទួល​ឡើយ។ ទន្ទឹមនឹង​នេះ​ដែរ លោក​ក៏​មិន​ភ្លេច​ថ្លែងអំណរគុណដល់​សារព័ត៌មាន​កោះសន្ដិភាព​ដែល​បាន​ជួយចុះ​ផ្សាយ​ជូនដំណឹង​ដល់​សប្បុរសជន​រហូតទទួល​បាន​អំណោយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់នេះ។ សូម​ជូនពរ​ដល់​សប្បុរសជន​ទាំងអស់ឱ្យ​ជួប​ប្រទះ​តែ​នឹង​សេចក្ដីសុខ​-​ចំរើន កុំបីឃ្លៀងឃ្លាត​ឡើយ ។
សូម​បញ្ជាក់​ជូន​ថា អំណោយ​នៅ​មានច្រើន​ទៀត​ដែល​យើង​នឹង​ធ្វើការ​ចុះ​ផ្សាយជា​បន្ដបន្ទាប់។