ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ផឹកទឹក​សោះ ក៏​អាច​ជួយ​បំបាត់​ការ​ឈឺចាប់​ពេល​មក​រដូវ​បាន​ដែរ !

5 ឆ្នាំ មុន

របប​អាហារ​របស់​អ្នក​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ការ​ឈឺពោះ​ខ្លាំង​ពេល​មក​រដូវ ។ មិន​ត្រឹមតែ​អ្វី​ដែល​អ្នក​បរិភោគ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្វី​ដែល​អ្នក​ផឹក​ក៏​អាច​ចូលរួម​ក្នុង​ការ​កាត់ បន្ថយ​ការ​ឈឺ​ចុកចាប់​ប្រចាំខែ​មួយ​នេះ​បាន​ផង​ដែរ ។ តាម​ការ​លើក​ឡើង​របស់​អ្នក​ឯក ទេស​ខាង​របប​អាហារ Emma Thornton បានឱ្យ​ដឹង​ថា ការ​ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់ គឺជា​អ្វី​ដែល​អាច​ជួយ​អ្នក​បាន​ច្រើន​បំផុត ។

This image has an empty alt attribute; its file name is 3a75dfc0f5225d89fb619084b8a451ed.png

ផឹកទឹក​ឱ្យ​បាន​គ្រប់គ្រាន់ គឺ​ចាំបាច់​ណាស់ ហើយ​វា​កាន់តែ​សំខាន់​ក្នុង​កំឡុង​ពេល​អ្នក​មក រដូវ ដោយសារ​តែ​ទឹក​ជួយ​បំបាត់​អាការ​ហើមពោះ ពីព្រោះ​ការ​ហើមពោះ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ អ្នកមាន​អារម្មណ៍​មិន​ស្រួល​នោះ​ទេ តែ​វា​ក៏​បង្ក​ឱ្យ​ឈឺពោះ​ផង​ដែរ ។ វិធី​មួយ​ដើម្បី​ជួយ​កាត់ បន្ថយ​ការ​ឈឺពោះ​ពេល​មក​រដូវ និង​ហើមពោះ គឺ​ការ​ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់ ។

ទោះ​យ៉ាងណា​ក៏​ដោយ ប្រសិនបើ​អ្នក​ចង់​ផឹក​អ្វី​ក្រៅពី​ទឹកបរិសុទ្ធ​នោះ អ្នក​អាច​បន្ថែម​ផ្លែ ឈើ​នៅ​ក្នុង​នោះ ហើយ​ក្រឡុក​វា​ទៅ​ជា​ទឹកក្រឡុក​សម្រាប់​សុខភាព ដែល​មាន​រសជាតិ ឆ្ងាញ់​ហើយ​ថែម​ទាំង​ជួយ​ដល់​សុខភាព​បាន​មួយ​កម្រិត​ទៀត ។

គួរ​បញ្ជាក់​ដែរ​ថា ការ​ឈឺពោះ​ខ្លាំង​ពេល​មក​រដូវ អាច​ជា​សញ្ញា​នៃ​ការ​ខ្វះ​ជាតិ​ទឹក​ផង​ដែរ ។ ដូចនេះ​ហើយ នៅ​ពេល​អ្នក​បង្គ្រប់​ជាតិ​ទឹក​មក​វិញ​នោះ ការ​ឈឺ​ចុកចាប់​ខ្លាំង​វា​នឹង​ត្រូវ​បាន កាត់​បន្ថយ ។ អ្នក​គួរតែ​ផឹកទឹក​មួយ​ថ្ងៃ​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​ពី ១.៥​លី​ត្រ ទៅ ២​លី​ត្រ ។

ទឹក​ពិសា វី​តា​ល់ ជា​ជម្រើស​សម្រាប់​ជីវិត ពិសា​ទឹក​ដែល​មានគុណ​ភាពល្អ និង​ឱ្យ​បាន​គ្រប់ គ្រាន់​ជួយ​ឱ្យ​រាង​កាយ​លូតលាស់ និង​បំពេញ​មុខងារ​បាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព ។ វី​តា​ល់ សម​ស្រប​សម្រាប់​អ្នក គឺជា​ទឹកបរិសុទ្ធ​ដែល​ឆ្លងកាត់​ប្រព័ន្ធ​បន្សុទ្ធ ១២​ដំណាក់ កាល និង​សម្លាប់​មេរោគ​ត្រឹមត្រូវ ទទួលស្គាល់​គុណភាព​ដោយ​ក្រសួងសុខាភិបាល និង ស្ថាប័ន​វាយតម្លៃ​គុណភាព​នៃ​ចក្រភព​អង់គ្លេស ៕ ប្រភព ៖ avogel