មន្ត្រីជំនាញរម្លឹកអ្នកប្រើប្រាស់បច្ចេកវិទ្យាអំពី​ការ​បោក​បញ្ឆោត​តាម​រយៈកម្មវិធីទាំងនេះ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មន្ត្រីជំនាញរម្លឹកអ្នកប្រើប្រាស់បច្ចេកវិទ្យាអំពី​ការ​បោក​បញ្ឆោត​តាម​រយៈកម្មវិធីទាំងនេះ

4 ខែ មុន

រាជធានីភ្នំពេញ ៖ កាលពី​ចុងខែ​កន្លង​ទៅ នាយកដ្ឋាន​បាន​ផ្សព្វផ្សាយ​ជូន​លោក​អ្នក​រួច​មក​ហើយ​ទាក់ទង​នឹង​ការ​បោក​បញ្ឆោត​តាម​រយៈ Vishing ដែល​ជនអនាមិក​បាន​ទូរ​សព្ទ​ទៅ​បុគ្គលិក​របស់​ក្រុមហ៊ុន GoDaddy ដោយ​ក្លែងបន្លំ​ថា ពួក​គេ​គឺជា​បុគ្គលិក IT…

រាជធានីភ្នំពេញ ៖ កាលពី​ចុងខែ​កន្លង​ទៅ នាយកដ្ឋាន​បាន​ផ្សព្វផ្សាយ​ជូន​លោក​អ្នក​រួច​មក​ហើយ​ទាក់ទង​នឹង​ការ​បោក​បញ្ឆោត​តាម​រយៈ Vishing ដែល​ជនអនាមិក​បាន​ទូរ​សព្ទ​ទៅ​បុគ្គលិក​របស់​ក្រុមហ៊ុន GoDaddy ដោយ​ក្លែងបន្លំ​ថា ពួក​គេ​គឺជា​បុគ្គលិក IT របស់​ក្រុមហ៊ុន ហើយ​ចង់​ធ្វើការ​ផ្លាស់​ប្ដូរ​ការ​កំណត់​មួយ​ចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ ដែល​នេះ​ធ្វើ​ឱ្យ​គេ​អាច​ចូល​ទៅ​ក្នុង​គណនី​របស់​ក្រុមហ៊ុន​បាន​។

Picture

ចំណែកឯ​ពាក្យ Phishing គឺ​គេ​ប្រើ​សំដៅ​ទៅ​លើ​ល្បិច​ដែល​ជនអនាមិក​ប្រើ​ដើម្បី​បោក​បញ្ឆោត​អ្នក​ប្រើប្រាស់​ក្នុង​ការ​លួច​យក​ទិន្នន័យ ឬ​ក៏​លេខ​សម្ងាត់​តាម​រយៈ​អ៊ី​មែ​ល ប៉ុន្តែ​នៅ​ពេល​ដែល​ជនខិលខូច​មាន​គោលដៅ​ច្បាស់លាស់​ដើម្បី​លួច​យក​ទិន្នន័យ​ពី​អង្គភាព ឬ​ក្រុមហ៊ុន​ណាមួយ​នោះ​គេ​ហៅ​ថា Spear Phishing​។ ជា​ចុង​ក្រោយ​គឺជា​ការ​បោក​បញ្ឆោត​តាម​រយៈ Smishing ដែល​ជនអនាមិក ផ្ញើ​សារ​តាម​រយៈ SMS ឬ​ប្រព័ន្ធ​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយ​ចំនួន​ដើម្បី​ធ្វើការ​បោក​បញ្ឆោត​។

Picture

ជា​ឧទាហរណ៍​កាលពី​ពេល​ថ្មី​ៗ​នេះ មាន​ជនអនាមិក​បាន​ក្លែងបន្លំ​ប្រើប្រាស់​ឈ្មោះ ឌី វិជ្ជា (Dy Vichea) ក្នុង​ប្រព័ន្ធ​តេ​ឡេ​ក្រាម (Telegram) ដោយ​អះអាង​ថា​ជា នាយទាហាន​ធ្វើការ​នៅ​ការិយាល័យ​ផែនការ នាយកដ្ឋាន​ទាក់ទង​អន្តរជាតិ នៃ​អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស ក្រសួងការពារជាតិ ដើម្បី​ផ្ញើ​សារ​ទៅ​កាន់​ថ្នាក់ដឹកនាំ ក្រសួង​-​ស្ថាប័ន​នានា ក្នុង​គោលដៅ​ស្នើ​សុំ និង​សាកសួរ​អំពី​ព័ត៌មាន​សន្តិសុខ​ជាតិ​។ទាក់ទង​នឹង​ការ​បោក​បញ្ឆោត​នេះ នាយកដ្ឋាន​កណ្ដាល​សន្តិសុខ និង​នាយកដ្ឋាន​ទាក់ទង​អន្តរជាតិ បាន​ចេញ​លិខិត​បដិសេធ​ថា មិន​មាន​បុគ្គល​រូប​នេះ​ធ្វើការ​នៅ​នាយកដ្ឋាន​រួច​មក​ហើយ​ដែរ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ពិតប្រាកដ​គឺជា អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ​៕

Picture
Picture