ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​បំបែក​ទូ ​ATM ​ធនាគារ​២ ​យកលុយ​ជាង​២០​ម៉ឺន​ដុល្លារ ក្នុង​ផ្សារ​ទំនើប​ឡាក់​គីម៉ល

8 ឆ្នាំ មុន

ខេត្តសៀមរាប ​៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន​សន្តិសុខ​ចំនួន​២​នាក់ ដែល​បំរើ​ការងារ​នៅ​ផ្សារ​ទំនើប​ឡាក់​គី​ម៉​ល ដើម្បី​យក​ទៅ

ខេត្តសៀមរាប ​៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន​សន្តិសុខ​ចំនួន​២​នាក់ ដែល​បំរើ​ការងារ​នៅ​ផ្សារ​ទំនើប​ឡាក់​គី​ម៉​ល ដើម្បី​យក​ទៅ​សួរនាំពាក់​ព័ន្ធ​ករណី​វាយ​បំបែក​ទូដក​លុយ(ទូATM)​របស់​ធនាគារ​ចំនួន​២​ គឺ​ធនាគារ​កា​ណា​ឌី​យ៉ា​ និង​ធនាគារ​ ANZ Royal​។

ហេតុ​ការ​ណ៍វាយ​ទូដក​លុយ(ATM)​របស់​ធនាគារ​ នេះ​បាន​កើត​ឡើង​​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ មិថុនា​ ២០១៥​ ស្ថិត​នៅ​ចំណុច​ក្នុង​ផ្សារ​ទំនើប​ឡាក់​គី​ម៉​ល ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​​១​យប់​ឈាន​ចូល​ថ្ងៃ​ទី​២២ ​មិថុនា មាន​ករណី​ផ្អើល​ឆោឡោ​ថា មាន​ជន​ខិល​ខូចលួច​​​វាយ​បំបែក​ទូ​​ATM ​នៅ​ក្នុង​ផ្សារ​ឡាក់​គី​ម៉​លយ​ក​លុយ​អស់​ជា​ច្រើន ហើយ​បន្ទាប់​មក​ក៏​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ចំរុះ​ចុះ​មក​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​ និង​ឃាត់ខ្លួន​អ្នកយាម​នៅ​ផ្សារ​នោះ​ចំនួន​២​នាក់​ជា​សន្តិសុខ​របស់​ផ្សារ​ឡាក់​គី​នេះ​ដើម្បី​យក​ទៅ​សួរនាំ​នៅ​ស្នងការ​ខេត្ត​។

ប្រភព​បន្ត​ថា បើ​តាម​ការ​សន្និដ្ឋាន​បានឲ្យ​ដឹង​ថា ចំនួន​លុយ​ដែល​បាត់បង់​ពី​ក្នុង​ទូ​ ATM ​នោះ​មាន​ចំនួន​ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ​។ ​ជុំវិញ​ករណី​ខាងលើ​នេះ លោក ថង សា​គុណ ស្នងការ​រង​ទទួល​បន្ទុក​កណ្តាល​យុត្តិ​ធម៌នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប មិន​អាច​សុំ​ការ​បំភ្លឺ​​​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​២២ ​មិថុនា​នេះ ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​ជា​ច្រើន​ដង​គ្មាន​អ្នក​ទទួល​។

​ចំណែក​លោក នុ​ល រ៉ុ​ង នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​រសៀល​នេះ​ថា ករណី​នេះ​លោក​កំពុង​ស៊ើប​អ​ង្គេ​ត ដូច្នេះ​លោក​មិន​ទាន់​ហ៊ាន​ឲ្យ​ព័ត៌មាន​នោះ​ទេ ​​រង់ចាំ​ប្រមូល​បាន​ភស្តុ​តាង​សិន​។

​នេះ​ជា​លើក​ទី​២​ហើយ​នៅ​ខេត្តសៀមរាប ក្នុង​ឆ្នាំ​២០១៥ ប៉ុន្តែ​លើក​មុន​គ្រាន់តែ​ខូចខាត​ទូ ATM ​ប៉ុណ្ណោះ តែ​​​លើក​នេះ ត្រូវ​បាន​គេ​ដឹង​ថា ការ​វាយ​បំបែក​ទូ ​ATM ​ចំនួន​២​នេះ អស់​លុយ​ជាង​២០​ម៉ឺន​ដុល្លារ ហើយ​ករណី​នេះ​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង ដើម្បី​ចាប់​ជនសង្ស័យ​ទាំងនោះ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕