ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ថ្នាំសម្លា.ប់មេរោគ ដើម្បីការពារ​ការ​រីករាលដាលនៃជំងឺកូវីដ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ដើម្បីអោយមានប្រសិទ្ធភាព ស្ដីពី ការទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ១៩ អាជ្ញាធរខេត្តកំពង់ឆ្នាំង នៅតែបន្តសហការជាមួយមន្ទីរសុខាភិបាល ចុះបាញ់ថ្នាំជាបន្តបន្ទាប់ នៅតាមទីផ្សារនានា ទូទាំងខេត្តកំពង់ឆ្នាំង​ កាលពីថ្ងៃទី៩…

ខេត្តកំពង់ឆ្នាំង៖ ដើម្បីអោយមានប្រសិទ្ធភាព ស្ដីពី ការទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ១៩ អាជ្ញាធរខេត្តកំពង់ឆ្នាំង នៅតែបន្តសហការជាមួយមន្ទីរសុខាភិបាល ចុះបាញ់ថ្នាំជាបន្តបន្ទាប់ នៅតាមទីផ្សារនានា ទូទាំងខេត្តកំពង់ឆ្នាំង​ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។

ក្នុងពេលដឹកនាំមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ចុះបាញ់ថ្នាំ ក្នុងបរិវេណ​ផ្សារលើ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ​បានលើកឡើង​ថា ទោះបី​មានកិច្ចខិតខំ​ប្រឹងប្រែង​ពីមន្ទីរសុខាភិបាល និងវិធានការរបស់អាជ្ញាធរខេត្ត ក៏ដូចជា​ពី​សមត្ថ​កិច្ច​ជំនាញ​យ៉ាងណាក្តី ដើម្បីអោយមានប្រសិទ្ធភាពទៅបាន លុះត្រាតែប្រជាពលរដ្ឋ និងសហគមន៍ ចូលរួមផងដែរ​។

ហេតុនេះហើយ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋ សូមអនុវត្តតាមការណែនាំ​របស់ក្រសួងសុខាភិបាល ស្ដីពី ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយលាងដៃ​នឹងសាប៊ូ អាកុល ឬជែល ត្រូវមានគម្លាតឆ្ងាយពីគ្នាយ៉ាងតិចក៏ ១ម៉ែត្រកន្លះដែរ ត្រូវពាក់ម៉ាសជាប្រចាំ ហើយបើគ្មានការចាំបាច់ មិនត្រូវចេញពីផ្ទះ​នោះទេ​។

លោក គង់ សុធា ប្រធានការិយាល័យ​បង្ការ និងគ្រប់គ្រងជំងឺ​នៃមន្ទីរសុខាភិបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យដឹងថា ​មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង គឺបាញ់ថ្នាំ នៅក្រុងកំពង់​ឆ្នាំង នៅ​ផ្សារក្រោមផ្សារ និងតាមទីសាធារណៈនានា។ ដោយឡែក នៅតាមស្រុក​និមួយៗ ខាងក្រុមប្រតិបត្តិនៃមណ្ឌលសុខភាពរបស់ស្រុក បាន​បាញ់ថ្នាំសម្លាប់មេរោគ​ នៅតាមទីប្រជុំជន និងផ្សារនានា​ផងដែរ៕ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ