ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជំពាក់​លុយ​ត្រឹម​១០​ម៉ឺន​រៀល​ ឈាន​​​​ដល់ហ៊ាន​សម្លា.ប់​និង​ដុត

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ ជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ស្នួល​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ស្រាវជ្រាវ​ដឹង​ថា រូបគេ​ជា​ជន​ដៃដល់​ក្នុង​អំពើ​ឃាតកម្ម​កាប់សម្លាប់​បងថ្លៃ​ជីដូនមួយ រួច​ដុត​កម្ទេច​សាកសព​ចោល​ជាមួយ​និង​ម៉ូតូ​១​គ្រឿង​នៅ​ក្នុង​ចម្ការ​កៅស៊ូ​មួយ​កន្លែង កាលពី​ឆ្នាំ​២០១៩ កន្លង​ទៅ​។ ជន​ដៃដល់​ឈ្មោះ បូ…

ខេត្តក្រចេះ ​៖ ជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ស្នួល​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ស្រាវជ្រាវ​ដឹង​ថា រូបគេ​ជា​ជន​ដៃដល់​ក្នុង​អំពើ​ឃាតកម្ម​កាប់សម្លាប់​បងថ្លៃ​ជីដូនមួយ រួច​ដុត​កម្ទេច​សាកសព​ចោល​ជាមួយ​និង​ម៉ូតូ​១​គ្រឿង​នៅ​ក្នុង​ចម្ការ​កៅស៊ូ​មួយ​កន្លែង កាលពី​ឆ្នាំ​២០១៩ កន្លង​ទៅ​។

ជន​ដៃដល់​ឈ្មោះ បូ ណា​រិ​ន ហៅ​ធី អាយុ​២៣​ឆ្នាំ រស់នៅ​ឃុំ​ស្រ​ចារ ស្រុក​ស្នួល និង​ត្រូវ​បាន​នគរបាល​ស្រុក​ស្នួល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ចាន់ សុខ​គី​ម អធិការ​នគរ បាល​ស្រុក​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ក្រោយ​ធ្វើ​សកម្មភាព​មាន​រយះ​ពេល​ជាង​១​ឆ្នាំ​។ មូលហេតុ​ដោយសារ​ខឹង​ជន​រង​គ្រោះ​ជំពាក់​លុយ​ចំនួន​ន​១០​ម៉ឺន​រៀល​តែ​មិន​ព្រម​សង​វិញ​។

ជនសង្ស័យ​ដៃដល់​បាន​ឆ្លើយ​សារភាព​ថា កាលពី​ខែមិថុនា ឆ្នាំ​២០១៩ រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​កាប់សម្លាប់​ទៅ​លើ​ជន​រង​គ្រោះ​ដែល​ត្រូវជា​បងថ្លៃ​ជីដូនមួយ រួច​បាន​ដុត​កម្ទេច​សាកសព​ជាមួយ​និង​ម៉ូតូ​មួយ​គ្រឿង នៅ​ក្នុង​ព្រៃ​ចម្ការ​កៅស៊ូ ដោយសារ​មូលហេតុ​ខឹង​ជន​រង​គ្រោះ​ជំពាក់​លុយ​ចំនួន​ន​១០​ម៉ឺន​រៀល​តែ​មិន​ព្រម​សង​វិញ​។

លោក​អធិការ​បញ្ជាក់​ថា ជនសង្ស័យ​ក្រោយ​ធ្វើ​សកម្មភាព​រួច​បាន​គេចខ្លួន​មួយ​រយះ​ពេល​។ តែ​ក្រោយ​ការ​ស្រាវជ្រាវ​យ៉ាង​ហ្មតចត​ពី​ន​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក ទើប​កម្លាំង​ជំនាញ​កំណត់​មុខសញ្ញា​បាន និង​ឈាន​ដល់​ការ​ចាប់ខ្លួន​ជន​ន​ម្នាក់​នេះ​។​


អត្ថបទសរសេរ ដោយ