ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោម​ផ្ទៃ​ទឹកទន្លេ​សាប ៖ អ្នកនេសាទ​ត្អូញត្អែរ​ថា​ចាប់​សំរាម​បាន​ច្រើន​ជាង​ត្រី

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខ្មែរ​មាន​ពាក្យស្លោក​ដ៏​មាន​ប្រជាប្រិយភាព​មួយ​ដែល​ដំណាល​មក​ត​គ្នា​ជា​ច្រើន​ជំនាន់​មក​ហើយ​៖ «​ទីណា​មានទឹក ទីនោះ​មាន​ត្រី​»​។ ជា​អកុសល​ក្នុង​អំឡុង​៥​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​អ្នកនេសាទ​ជា​ច្រើន​បាន​ត្អូញត្អែរ​ថា គាត់​ចាប់​សំរាម​បាន​ច្រើន​ជាង​ចាប់​ត្រី នេះ​បើ​យោង​តា​មក​របាយការណ៍​របស់ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ…

រាជធានី​ភ្នំពេញ ៖ ខ្មែរ​មាន​ពាក្យស្លោក​ដ៏​មាន​ប្រជាប្រិយភាព​មួយ​ដែល​ដំណាល​មក​ត​គ្នា​ជា​ច្រើន​ជំនាន់​មក​ហើយ​៖ «​ទីណា​មានទឹក ទីនោះ​មាន​ត្រី​»​។ ជា​អកុសល​ក្នុង​អំឡុង​៥​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​អ្នកនេសាទ​ជា​ច្រើន​បាន​ត្អូញត្អែរ​ថា គាត់​ចាប់​សំរាម​បាន​ច្រើន​ជាង​ចាប់​ត្រី នេះ​បើ​យោង​តា​មក​របាយការណ៍​របស់ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ០៨ ខែ ធ្នូ ឆ្នាំ ២០២០​នេះ​។

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បាន​បន្ត​ថា មាន​សំរាម​ជា​ច្រើន​ប្រភេទ​ដែល​អ្នកនេសាទ​ចាប់​បាន​ពី​ក្នុង​ទឹកទន្លេ​ជាមួយនឹង​ត្រី​បន្តិចបន្តួច​។ នៅ​ពេល​កំណើន​ប្រជាពលរដ្ឋ​កើនឡើង​ខ្ពស់ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ សំរាម​ក៏​កើនឡើង​យ៉ាង​គំហុក​ផង​ដែរ ពិសេស​កាក​សំណល់​ប្លា​ស្ទិ​ក​ ។ គ្រួសារ​ដែល​រស់នៅ​តាម​ដង​ទន្លេ​មួយ​ចំនួន​សម្រេចចិត្ត​បោះ​សំរាម​ចោល​ទៅ​ក្នុង​ទឹកទន្លេ​។ ពួក​គាត់​ប្រហែលជា​មិន​បានដឹង​ទេ​ថា សំរាម​ប្រចាំ​ថ្ងៃ​ដែល​បាន​លិច​ចូល​ក្នុង​ទឹកទន្លេ មិន​បាន​ចេញ​ទៅ​ណា​ឆ្ងាយ​ពី​ផ្ទះ​របស់​គាត់ ឬ​ពី​ជីវិត​រស់នៅ​របស់​គាត់​ទេ វា​បាន​លិច​ចុះ​ទៅ​ក្នុង​ទឹក ទាក់​ជាប់​ត្រី និង​សម្លាប់​ត្រី​ដែល​ជា​អាហារ​ដ៏​សំខាន់​របស់​ប្រជាជន​ខ្មែរ​យើង​ដោយ​មិនដឹង​ខ្លួន​។ រូបថត​ទាំង​អស់នេះ ថត​បាន​ពី​ចំណុច​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ ក្រុងភ្នំពេញ វា​បាន​បង្ហាញ​អំពី​សំរាម​ដែល​អ្នកនេសាទ​ចាប់​បាន​ពី​ក្នុង​ទន្លេ​ជាមួយនឹង​ត្រី​មួយ​ចំនួន ហើយ​ត្រី​ខ្លះ​អាច​ត្រូវ​បាន​សម្លាប់​ដោយ​សំរាម​ទាំងនេះ​។

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បន្ថែម​ថា «​សូម​មេត្តា​ពិចារណា​ឡើង​វិញ​ដោយ​ជ្រើសរើស​យក​នូវ​ជម្រើស​ដទៃ​ផ្សេង​ទៀត ដូច​ជា​ការ​ទុកដាក់​សំរាម​នៅ​ក្នុងផ្ទះ​មុន​ពេល​ភ្នាក់ងារ​សំរាម​មក​ប្រមូល បែងចែក​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ កាត់​បន្ថយ​ការ​ប្រើប្រាស់​សម្ភារ​ច្នៃ​ពី​ប្លា​ស្ទិ​ក ឬ​ជម្រើស​ប្រើប្រាស់​សម្ភារ​ធ្វើ​ពី​ប្លា​ស្ទិ​ក​ឡើង​វិញ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន កែ​ច្នៃ​សំរាម​ដែល​ងាយ​រលួយ​ទៅ​ជា​ជី​កំ​ប៉ុ​ស្ត​។​ល​។ យើង​ទាំងអស់​គ្នា​អាច​ជា​ចំណែក​មួយ​នៃ​ដំណោះស្រាយ​នៃ​បញ្ហា​ទាំង​អស់នេះ​។ យើង​អាច​ធ្វើការ​រួម​គ្នា​ថែរក្សា​ទន្លេ​របស់​យើង​ឱ្យ​មាន​សុខភាព​ល្អ និង​ដើម្បី​ធានា​នូវ​ប្រភព​អាហារ​ប្រូតេអ៊ីន​ខ្ពស់​របស់​យើង​ឱ្យ​បាន​ស្ថិតស្ថេរ​សម្រាប់​ពេល​អនាគត​»​។

សូម​ជម្រាប​ជូន​ថា គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ គឺជា​គម្រោង​មួយ ដែល​មាន​គោលបំណង​បង្កើន​ការ​យល់​ដឹង ការ​កោតសរសើរ និង​សមត្ថភាព ក្នុង​ការ​គ្រប់គ្រង​មុខងារ​ផ្សេង​ៗ​និង​សុខមាលភាព​នៃ​ទន្លេមេគង្គ សម្រាប់​ត្រី​សត្វព្រៃ និង​មនុស្ស​។
គម្រោង​នេះ​ក៏​ព្យាយាម​បញ្ជាក់​ពី​តម្លៃ​អភិរក្ស សេវាកម្ម​អេកូឡូស៊ី ជម្រក​មរតក​វប្បធម៌ និង​ជីវចម្រុះ​របស់​ទន្លេមេគង្គ​ផង​ដែរ​។ គោលដៅ​ទាំងនេះ​នឹង​ត្រូវ​បាន​សម្រេច​តាម​រយៈ​ការ​ស្រាវជ្រាវ ការ​កសាង​សមត្ថភាព និង​ទំនាក់ទំនង​។ គម្រោង​នេះ ក៏​មាន​ដៃគូរ​សហការ អង្គការ​មួយ​ចំនួន​ផង​ដែរ បូក​រួមទាំង ​វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបដោយ​គម្រោង​នេះ​បាន​ដឹកនាំ​ដោយ សាកល​វិទ្យា​ល័ Nevada Global Water Center ដោយ​មានការ​គាំទ្រ​ពី USAID ៕

អត្ថបទសរសេរ ដោយ