ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងធ្វើការ​សុខ​ៗ​ឭ​សំឡេង​ផ្ទុះ​ផ្ទួន​ៗ​គ្នា​ស្មាន​ផ្ទុះ​ធុង​ហ្គា​ស​នាំ​គ្នា​រត់​ចេញ​ក្រៅ​ហាង​អស់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ករណី​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ឡើង​នៅ​ក្នុង​ភោជនីយដ្ឋាន​យីហោ​«​យ៉ា​ឃួ​ន កា​យ៉ា ថូ​ស​» ក្បែរ​ភ្លើងស្តុប​ផ្សារ​កាប់​គោ ខណៈ​ដែល​មាន​ក្រុម​បុគ្គលិក​ប្រុស​ស្រី​ចំនួន​៧​នាក់ កំពុង​តែ​នាំ​គ្នា​ធ្វើ​ការងារ​ខាងក្នុង​សុខ​ៗ​ក៏​ស្រាប់តែ​ឭ​សំឡេង​ផ្ទុះ «​ខ្ឌាំ​ង​ៗ» ផ្ទួន​ៗ​គ្នា​ដោយ​ស្មាន​តែ​ផ្ទុះ​ធុង​ហ្គា​ស…

រាជធានី​ភ្នំពេញ ៖ ករណី​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ឡើង​នៅ​ក្នុង​ភោជនីយដ្ឋាន​យីហោ​«​យ៉ា​ឃួ​ន កា​យ៉ា ថូ​ស​» ក្បែរ​ភ្លើងស្តុប​ផ្សារ​កាប់​គោ ខណៈ​ដែល​មាន​ក្រុម​បុគ្គលិក​ប្រុស​ស្រី​ចំនួន​៧​នាក់ កំពុង​តែ​នាំ​គ្នា​ធ្វើ​ការងារ​ខាងក្នុង​សុខ​ៗ​ក៏​ស្រាប់តែ​ឭ​សំឡេង​ផ្ទុះ «​ខ្ឌាំ​ង​ៗ» ផ្ទួន​ៗ​គ្នា​ដោយ​ស្មាន​តែ​ផ្ទុះ​ធុង​ហ្គា​ស ។

ធ្វើ​អោយ​គ្រប់​ៗ​គ្នា​ភ័យ​ស្លន់ស្លោ​ស្រ​វ៉េ​ស្រ​វ៉ា​ស្ទុះ​រត់​ជាន់​ជើង​គ្នា​ចេញ​មក​ខាងក្រៅ ទើប​ឃើញ​មាន​ផ្សែង​ខ្មៅ​ងងឹត​ហុយ​ទ្រលោម​ឃ្មួ​ញ​ខ្មាញ់​ឡើង​លើ និង​មាន​អណ្តាតភ្លើង​ឆេះ​នៅ​ផ្នែក​ខាងក្រោយ ហាង​ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​មក​ពី​តាម​បណ្តារ​អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​ឯន​ជន​ចំនួន​៨​គ្រឿង​ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ភ្លើង​ទៅ​បាន និង​មិន​ឆេះ​រីក​រាលដាល​ធំ​ដំ​នោះ ។

ករណី​អគ្គី​ភ័យ​នេះ​ដែរ បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង ៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ភោជនីយដ្ឋាន​យីហោ «​យ៉ា​ឃួ​ន កា​យ៉ា ថូ​ស​» ទីតាំង​ផ្ទះ​លេខ​២៩ ផ្លូវ​លេខ ២៩៤ (​ខាងកើត​ភ្លើងស្តុប​ផ្សារ​កាប់​គោ​) ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

នារី​ជា​បុគ្គលិក​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​ដែល​រូប​នាង និង​ក្រុម​បុគ្គលិក​មាន​ប្រុស មាន​ស្រី សរុប​មាន​គ្នា​ចំនួន​៧​នាក់ កំពុង​តែ​ធ្វើការ​នៅ​ភោជនីយដ្ឋាន​ខាងលើ​សុខ​ៗ​ទាំងអស់​គ្នា​នោះ​ក៏​ស្រាប់តែ​ឭ​សំឡេង​ផ្ទុះ «​ខ្ឌាំ​ង​ៗ» ផ្ទួន​ៗ​គ្នា​ជា​ច្រើន​លើក និង​ធំក្លិន​ឈ្ងៀម​ផង​ដែរ ដោយ​ស្មាន​តែ​ជា​សំឡេង​ផ្ទុះ​ធុង​ហ្គា​ស ។ ដោយ​ធ្វើ​អោយ​ពួក​នាង​មានការ​ភិតភ័យ​យ៉ាង​ខ្លាំង​ក៏​ស្រ​វ៉េ​ស្រ​វ៉ា​នាំ​គ្នា​រត់​ចេញ​មក​ខាងក្រៅ​ហាង មើលទៅ​ឃើញ​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ឃ្មួ​ញ​ខ្មាញ់​ឡើង​លើ និង​មាន​ទាំង​អណ្តាតភ្លើង​កំពុង​តែ​ឆាបឆេះ​ចេញពី​ខាងក្រោយ​ហាង​ផង​ដែរ ដោយ​មិន​បានដឹង​ថា វា​ឆេះ​មក​ពី​មូលហេតុ​អ្វី​ឡើយ ?

តាម​ប្រ​ព​ភ​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ពេល​ដែល​មានការ​ភ្ញាក់ផ្អើល​ថា មាន​ករណី​អគ្គិភ័យ​កើតឡើង​ដោយសារ​តែ​ការ​ផ្ទុះ​ហ្គា​ស កំពុង​ឆាបឆេះ​ភោជនីយដ្ឋាន​នេះ​ភ្លាម កម្លាំង​របស់​ពួក​លោក​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ។ ដោយ​បានឃើញ​មាន​អណ្តាតភ្លើង​កំពុង​តែ​ឆាបឆេះ និង​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​យ៉ាង​ខ្លាំង​ឡើង​លើ នៅ​លើដំបូល​នោះ​ក៏​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​នៃ​ស្នងការ​នគរបាល​រាជ ធានី​ភ្នំពេញ​ចំនួន​៣​គ្រឿង រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រសួងមហាផ្ទៃ​ចំនួន ១​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ទីក្រុង​កោះ​ពេជ្រ​ចំនួន ៤​គ្រឿង សរុប​ទាំងអស់​៨​គ្រឿង ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ធ្វើ​អោយ​ភ្លើង​រលត់​ភ្លាម​ៗ និង​មិន​អោយ​មានការ​ឆេះ​រីក​រាលដាល​កាន់តែ​ធំដុំ​តទៅ​ទៀត​បាន​ដែរ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អគ្គិភ័យ​ឆេះ​ហាង​នេះ​ដែរ វា​មិនមែន​កើតឡើង​ដោយសារ​តែ​ផ្ទុះ​ហ្គា​ស​នោះ​ទេ គឺ​កើតឡើង ដោយសារ​តែ​ទុ​ស្សេ​កន្ទុយ​ខ្សែរ​ភ្លើង​ម៉ាស៊ីនត្រជាក់ នៅ​កន្លែង​បន្តុំ​ម៉ាស៊ីនត្រជាក់​ធំ​ៗ​ជា​ច្រើន​គ្រឿង នៅ​លើដំបូល​នៅ​ខាងក្រោយ​ហាង និង​បង្ក​អោយ​ម៉ាស៊ីនត្រជាក់​ធំ​ៗ ដែល​មាន​កម្លាំង​៥​សេះ ជា​ច្រើន​គ្រឿង​រង​ការ​ខូចខាត​ផង​ដែរ តែ​មិន​បាន​បង្ក​អោយ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ។

ក្នុង​ករណី​អគ្គិភ័យ​កើតឡើង​ដោយសារ​តែ​ការ​ទុ​ស្សេរ​ខ្សែរ​ភ្លើង​កន្ទុយ​ម៉ាស៊ីនត្រជាក់​នៅ​ភោជនីយដ្ឋាន​ខាងលើ​នេះ​ដែរ បាន​ឆេះ​បំផ្លាញ​អស់​ម៉ាស៊ីនត្រជាក់​ដែល​មាន​កម្លាំង ៥​សេះ​អស់​ចំនួន ៥​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ