តារា​ម៉ូ​ឌែ​ល​ម្នាក់​​រៀប​ការ​ជា​មួយ​ខ្លួន​ឯង ​ព្រោះ​​ឆ្អែត​ចិត្ត​នឹង​រឿង​មួយ​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ម៉ូ​ឌែ​ល​ម្នាក់​​រៀប​ការ​ជា​មួយ​ខ្លួន​ឯង ​ព្រោះ​​ឆ្អែត​ចិត្ត​នឹង​រឿង​មួយ​

5 ខែ មុន

ស៊ូ​ដង់​ខាងត្បូង ៖ យោង​តាម​ប្រភព​ពី​គេហទំព័រ Nsem Wo Krom បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ៥ ធ្នូ កន្លង​ទៅ…

ស៊ូ​ដង់​ខាងត្បូង ៖ យោង​តាម​ប្រភព​ពី​គេហទំព័រ Nsem Wo Krom បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ៥ ធ្នូ កន្លង​ទៅ អំពី​តារា​ម៉ូ​ឌែ​ល​ជនជាតិ​ស៊ូ​ដង់​ខាងត្បូង​ម្នាក់ បាន​សម្រេច​រៀប​ការ​ជាមួយ​ខ្លួនឯង បន្ទាប់​ពី​នាង​ឆ្អែត​ចិត្តនឹង​ទ​ង្វើ​ក្បត់​របស់​មនុស្ស​ប្រុស​។

Picture

តារា​ម៉ូ​ឌែ​ល​អាហ្វ្រិក​ដែល​មានឈ្មោះ​ថា Ayuol Manyok រូប​នេះ បាន​ចែករំលែក​រូបភាព​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​លើ​បណ្តាញ​សង្គម Twitter របស់​នាង នៅ​ក្នុង​ឈុត​កូនក្រមុំ​នៅ​ខាងក្នុង​ព្រះ​វិហារ​មួយ​កន្លែង ។

Picture

បើ​យោង​តាម​ការ​បញ្ជាក់​ពី Ayuol Manyok ចំពោះ​ការ​សម្រេចចិត្ត​នេះ បន្ទាប់​ពី​នាង​ធុញទ្រាន់​នឹង​ទ​ង្វើ​ផិតក្បត់​របស់​បុរស ដែល​ធ្វើ​ឱ្យ​នាង​មានការ​ឈឺចាប់​យ៉ាង​ខ្លាំង​។ ដូចនេះ​ហើយ ទើប​នាង​សម្រេចចិត្ត​រៀប​ការ​ជាមួយ​ខ្លួនឯង ដើម្បី​បំភ្លេច​រឿង​សៅហ្មង​ពី​អតីតកាល​។

Picture

អ្នក​និយម​លេង​បណ្តាញ Twitter មួយ​ចំនួន បាន​បង្ហាញ​ប្រតិកម្ម​ចំពោះ​ការ​បង្ហោះ​នេះ ខុស​ៗ​ពី​គ្នា​។ ដោយ​អ្នកខ្លះ​បាន​លើក​សរសើរ ចំពោះ​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​នាង​។ ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​គិត​ថា វា​គ្រាន់តែ​ជា​ការ​ទាញ​ចំណាប់អារម្មណ៍ និង​ចង់បាន​ភាព​ល្បីល្បាញ​តែ​ប៉ុណ្ណោះ​៕

Picture
Picture
Picture
Picture