ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គួរ​ឲ្យ​សង្វេគ​! ម្តាយ​ស្លាប់​នៅ​ល្ងាច​ថ្ងៃ​នេះ កូនស្រី​តែ​មួយ អត់​លុយ​ធ្វើបុណ្យសព

1 ខែ មុន

ខេត្តក្រចេះ ៖ គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ថា​(​រាជសីហ៍ សឹ​ង្ហ​) បាន​បង្ហោះ​រូបភាព​២​សន្លឹក អម​ដោយសារ​ថា «​កើត​ចាស់​ឈឺ​ស្លាប់ ជា​រឿង​ធម្មតា តែ​រឿង​មួយ​នេះ មិនមែន​ធម្មតា​ឡើយ​!…

ខេត្តក្រចេះ ៖ គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ថា​(​រាជសីហ៍ សឹ​ង្ហ​) បាន​បង្ហោះ​រូបភាព​២​សន្លឹក អម​ដោយសារ​ថា «​កើត​ចាស់​ឈឺ​ស្លាប់ ជា​រឿង​ធម្មតា តែ​រឿង​មួយ​នេះ មិនមែន​ធម្មតា​ឡើយ​! ស្ត្រី​ម្នាក់ (​មានកូន​១​នាក់​) រស់នៅ​ភូមិ​អូ​ស្សី​១ ស​ង្គា​ត់​ក្រចេះ ក្រុង​ក្រចេះ បាន​ទទួលមរណភាព នៅ​វេលា​ម៉ោង​៦​ល្ងាច​នៅ​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២០​នេះ ។ ហើយ​មានកូន​ស្រី​ម្នាក់​គត់ មាន​អាយុ​ជាង​១៤​ឆ្នាំ​ហើយ ម្តាយ​ត្រូវ​បាន​ស្លាប់​ចោល ដោយ​គ្មាន​សាច់ញាតិ ហើយ​អាចារ្យ ក៏​គ្មាន​ដែរ គួរ​ឲ្យ​សង្វេគ​ទេ បងប្អូន បើ​បងប្អូន​អាណិត និង​មេត្តា សូម​បងប្អូន​ជួយ​ស៊ែរ​ម្នាក់​ៗ​ចុះ​» ។

ក្រោយ​ពី​បង្ហោះ​បាន​ប្រមាណ ពីរ​ម៉ោង រូបភាព​២​សន្លឹក​នេះ ធ្វើ​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ពិសេស​អ្នកលេង​នៅ​លើ​បណ្ដាញ​សង្គម​ មានការ​អាណិតអាសូរយ៉ាងខ្លាំង និង​មានការ​ចែកចាយ​ជា​ច្រើន​នាក់ ។ ដំណឹង​មួយ​នេះ ដឹង​ដល់​ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត​ក្រចេះ និង​លោក​ជំទាវ ហឹ​ង ណា​រី​វ៉ា​ថន ហើយ​បាន​ចាត់​ក្រុម​ជំនួយការ នៅ​ព្រឹកស្អែក​នេះ នឹង​នាំ​យក​សម្ភារ និង​ថវិកា ទៅ​ចូល​រំលែក​ទុក្ខ​គ្រួសារ​សព​របស់​អ៊ុំ​ស្រី ។

ដោយឡែក លោក​ឧត្តមសេនីយ៍ទោ លន់ សុ​ផាត ស្នងការ​នគរបាល​ខេត្ត បាន​ចូលរួម​បច្ច័យ​បុណ្យសព​ចំនួន ១​លាន​រៀល និង​បាន​ចាត់​កម្លាំង​នគរបាល​ក្រុង​ក្រចេះ ជា​ច្រើន​នាក់​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង និង​បាន​ជួយ​ចាត់ចែង រៀបចំ​ក្នុង​ពិធី​បុណ្យសព ដ៏​កំសត់​មួយ​នេះ ផង​ដែរ ។

នា​ម៉ោង​៩​យប់ ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២០​នេះ គេ​ឃើញ​ទាំង​អាជ្ញាធរ និង​ក្រុមការងារ​យុវជន កំពុង​ដុតដៃដុតជើង​ជួយ​រៀបចំ​បុណ្យសព នៅ​ទីនោះ ៕