រាជធានីភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមអំពាវនាវដល់ភ្ញៀវទាំងឡាយណាដែលបានចូលទៅទិញសម្លៀកបំពាក់នៅហាង Zendo សាខាបឹងកេងកង នៅអំឡុងចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង៨យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវមកធ្វើតេស្តជាបន្ទាន់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីស្វែងរកមេរោគកូវីដ១៩ ។

សូមបញ្ជាក់ ពីរនាក់បងប្អូនបង្កើតនឹងគ្នា ដែលម្នាក់ធ្វើការនៅធនាគារកាថេ និងម្នាក់ទៀតធ្វើការនៅធនាគារចិន ដែលរកឃើញថា បានឆ្លងជំងឺកូវីដ-១៩ ពីព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» នោះបានទៅទិញខោអាវនៅហាង Zendo តាមផ្លូវត្រសក់ផ្អែម (សាខាបឹងកេងកង រាជធានីភ្នំពេញ) កាលពីម៉ោង៨យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ។

ដោយពីរនាក់បងប្អូនបង្កើតនឹងគ្នានោះ ៖
១- ឈ្មោះ ឡាយ សេងលី បុគ្គលិកធនាគារចិន (Bank of China) នៅអគារកាណាឌីយ៉ា និងទី២ ៖ឈ្មោះ ឡាយ សេងលីន បុគ្គលិកធនាគារកាថេ យូណាធិន ហើយពួកគេត្រូវបានរកឃើញមានជំងឺកូវីដ-១៩ ដែលឆ្លងពីអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ហើយក៏ធ្លាប់បានចម្លងទៅបុគ្គលិកនៅហាង Pedro ចំនួន៧នាក់ផងដែរ ។

តាមរយៈវីដេអូដែលបានបង្ហាញពីកាមេរ៉ាសុវត្ថិភាព ដែល ទទួលបាននៅល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ បង្ហាញឲ្យឃើញថា ឈ្មោះ ឡាយ សេងលី និងឈ្មោះ ឡាយ សេងលីន ពេលកំពុងដើរមើលសម្លៀកបំពាក់នោះ មិនបានពាក់ម៉ាស់នោះទេ ដូច្នេះហើយជាក្ដីព្រួយបារម្ភ សម្រាប់ដែលបានចូលទៅហាង Zendo អំឡុងពេលដូចគ្នានេះ ។
គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្ដអ្នកប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» សរុបទាំងអស់ បានចំនួន១០,១៤៧សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មីសរុបចំនួន២៩នាក់ផងដែរ ៕
ចែករំលែកព័តមាននេះ