ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​ប្រឆាំង​បា​រ៉ែ​ន​ត្រូវ​កាត់ទោស​ដាក់គុក​4​ឆ្នាំ

8 ឆ្នាំ មុន

មេដឹកនាំ​ប្រឆាំង​បា​រ៉ែ​ន ជា​ជន​ស៊ី​អីុ​ត​លោក​អា​លី សាល​ម៉ា​ន់ ទទួល​ការ​កាត់ទោស​កាលពី​ថ្ងៃ​ទី​១៦ មិថុនា ដាក់គុក​៤​ឆ្នាំ​ពី​បទ​អុជអាល​ជា​សាធារណៈ​ឱ្យ​មានការ​ចង.កំហឹង​ចំពោះ​រដ្ឋអំណាច ។

មេដឹកនាំ​ប្រឆាំង​បា​រ៉ែ​ន ជា​ជន​ស៊ី​អីុ​ត​លោក​អា​លី សាល​ម៉ា​ន់ ទទួល​ការ​កាត់ទោស​កាលពី​ថ្ងៃ​ទី​១៦ មិថុនា ដាក់គុក​៤​ឆ្នាំ​ពី​បទ​អុជអាល​ជា​សាធារណៈ​ឱ្យ​មានការ​ចងកំហឹង​ចំពោះ​រដ្ឋអំណាច ។

លោក​អា​លី សាល​ម៉ា​ន់ អាយុ​៤៩​ឆ្នាំ ជា​មេដឹកនាំ​ប្រឆាំង​ស៊ី​អីុ​ត​សំខាន់​ដែល​ត្រូវ​ជាប់​ឃុំឃាំង​តាំងពី​ចាប់ផ្តើម​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល កាលពី​ឆ្នាំ​២០១១ ពេល​ផ្ទុះ​ចលនា​និទាឃ​រដូវ​អា​រ៉ាប់​ខ្លាំង​ក្នុង​តំបន់ ។

ការ​កាត់ទោស​មេដឹកនាំ​ប្រឆាំង​រូប​នេះ​នាំ​ឱ្យ​ផ្ទុះ​កំហឹង​ថ្មី​ដោយ​អង្គការ​សង្គម​អ៊ិ​ស្លា​ម AL WEFAK ដឹកនាំ​ដោយ​លោក​សាល​ម៉ា​ន់ ក្នុង​សេចក្តី​ប្រកាស​មួយ​ថ្លែង​ថា ប្រជាជន​គ្មាន​ជម្រើស​ណា​ក្រៅពី​បន្ត​ចលនា​ប្រជាជន​ដោយ​សន្តិវិធី​ឡើយ ។

សហរដ្ឋអាមេរិក​តាម​រយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស​សម្តែង​ពី​ការ​ព្រួយបារម្ភ ហើយ​អង្គការ​លើកលែងទោស​អន្តរជាតិ AMNESTY INTERNATIONAL អំពាវនាវ​ដល់​បា​រ៉ែ​ន​ឱ្យ​ដោះ​លែង​មេដឹកនាំ​ស៊ី​អីុ​ត​នោះ​ដែល​ខ្លួន​ចាត់​ទុក​ថា ជា​អ្នកទោស​នយោបាយ ៕