គ.ជ.ប ​រៀបចំការបោះឆ្នោត​សាកល្បង នៅដើមឆ្នាំ២០២១ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គ.ជ.ប ​រៀបចំការបោះឆ្នោត​សាកល្បង នៅដើមឆ្នាំ២០២១

1 ខែ មុន
  • Phnom Penh

ភ្នំពេញ៖ គ.ជ.ប មានគម្រោងរៀបចំការបោះឆ្នោត​សាកល្បង នៅដើមឆ្នាំ២០២១។ ជាការរៀបចំ ក្នុងបំណង​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់ និងវាយតម្លៃ​លើប្រសិទ្ធភាព​នៃការធ្វើទំនើបកម្ម​ដំណើរការរៀបចំការបោះឆ្នោត។ ​ការធ្វើទំនើបកម្ម​ដំណើរការរៀបចំការបោះឆ្នោត ដូចជា ការប្រើប្រាស់​កម្មវិធីចុះបញ្ជី​គណបក្សនយោបាយ…

ភ្នំពេញ៖ គ.ជ.ប មានគម្រោងរៀបចំការបោះឆ្នោត​សាកល្បង នៅដើមឆ្នាំ២០២១។ ជាការរៀបចំ ក្នុងបំណង​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់ និងវាយតម្លៃ​លើប្រសិទ្ធភាព​នៃការធ្វើទំនើបកម្ម​ដំណើរការរៀបចំការបោះឆ្នោត។

​ការធ្វើទំនើបកម្ម​ដំណើរការរៀបចំការបោះឆ្នោត ដូចជា ការប្រើប្រាស់​កម្មវិធីចុះបញ្ជី​គណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតតាម​ប្រព័ន្ធអនឡាញ ( Online ) ការប្រើប្រាស់​កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុប​លទ្ធផល​នៃការបោះឆ្នោត តាមប្រព័ន្ធ​អនឡាញ  ( Online ) ដែលគ្របដណ្តប់​លើដំណើរការ​សំខាន់ៗ នៅក្នុង​ថ្ងៃបោះឆ្នោត តាមកម្មវិធី​ជាប្រព័ន្ធ រួមមាន៖ កម្មវិធីទទួល បញ្ចូល បូកសរុប បញ្ជូន និងប្រកាសលទ្ធផល​បឋមនៃការបោះឆ្នោត កម្មវិធីត្រួតពិនិត្យ​ ផ្ទៀងផ្ទាត់ និងបូកសរុប​លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត កម្មវិធីត្រួតពិនិត្យ​ ផ្ទៀងផ្ទាត់ និងបូកសរុប​លទ្ធផលផ្លូវការនៃការបោះឆ្នោត ព្រមទាំង​កម្មវិធីបែងចែក​អាសនៈ និងស្រង់ឈ្មោះបេក្ខជន​ជាប់ឆ្នោត​។

ក្នុងសេចក្តីប្រកាស គ.ជ.ប បញ្ជាក់ថា ចំពោះប្រជាពលរដ្ឋ គឺនៅតែធ្វើការបោះឆ្នោត​ដោយដៃ ដូចការបោះឆ្នោត​អាណត្តិមុនៗដដែល មិនមែនបោះឆ្នោតតាម​ប្រព័ន្ធអនឡាញ  ( Online ) ទេ។ ម្យ៉ាងទៀត ការបោះឆ្នោតសាកល្បងនេះ មិនត្រូវបានរៀបចំនៅទូទាំងប្រទេសទេ ដោយត្រូវធ្វើនៅតាមឃុំសង្កាត់ គោលដៅមួយចំនួន តាមការកំណត់របស់​ គ.ជ.ប តែប៉ុណ្ណោះ។

សេចក្តីប្រកាស បញ្ជាក់ថា ប្រសិនបើការបោះឆ្នោតសាកល្បង​ នៅដើមឆ្នាំ២០២១ ដំណើរការល្អ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព កម្មវិធីទំនើប​កម្មនៃដំណើរ​ការ​នេះ នឹងយកទៅអនុវត្តសម្រាប់​ការបោះឆ្នោតសកល​ នៅឆ្នាំ២០២២ និងឆ្នាំ២០២៣​៕ មុត ស្រីពៅ​