ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពីពេលនេះតទៅ ត្រូវបង្ហាញ​អត្តសញ្ញាណអ្នកកើតកូវីដ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ​នៅព្រលប់ថ្ងៃទី៤ ខែធ្នូនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឲ្យក្រសួងសុខាភិបាលកម្ពុជា ​ត្រូវបង្ហាញអត្តសញ្ញាណ​អ្នក​រកឃើញ​កើតជំងឺកូវីដ១៩។ ការធ្វើដូច្នេះ…

ភ្នំពេញ៖ ​នៅព្រលប់ថ្ងៃទី៤ ខែធ្នូនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឲ្យក្រសួងសុខាភិបាលកម្ពុជា ​ត្រូវបង្ហាញអត្តសញ្ញាណ​អ្នក​រកឃើញ​កើតជំងឺកូវីដ១៩។ ការធ្វើដូច្នេះ ដើម្បីងាយស្រួល ក្នុងការស្វែងរកអ្នកពាក់ព័ន្ធ ឲ្យ​បានឆាប់រហ័ស។  

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ក្នុងសារជាសំឡេងជូនជនរួមជាតិថា ការបង្ហាញអត្តសញ្ញាណអ្នកមានមេរោគកូវីដ១៩ ជាការចាំបាច់ ព្រោះថា ឥឡូវនេះ ព្រឹត្តិការណ៍ថ្ងៃ២៨វិច្ឆិកា មិនទាន់មាន​ប្រភពឆ្លងមកពីណាទេ។ ដូច្នេះចាំបាច់ ត្រូវផ្សព្វផ្សាយរូបថត ឈ្មោះ អាសយដ្ឋាន អត្តសញ្ញាណអ្នកកើតកូវីដ១៩ ដើម្បីឲ្យប្រជាពលរដ្ឋ អ្នកស្គាល់ និងបានប៉ះពាល់ជាមួយអ្នកនោះ ចូលមកធ្វើតេស្ត និងធ្វើចត្តាឡីស័ក​។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «បញ្ហាពេលនេះ ត្រូវស្វះស្វែងរកឲ្យខាន​តែបាននូវសិទ្ធិរស់រានមានជីវិត មិនមែនជាសិទ្ធិ ដែលត្រូវលាក់លៀមជាមួយនឹង​អ្វី ដែលទាក់ទិននឹងសុខភាពសាធារណៈរបស់សង្គមទាំងមូលនោះទេ»។

ក្រៅពីបញ្ចេញអត្តសញ្ញាណអ្នកជំងឺ​វិជ្ជមានកូវីដ១៩ ក្រសួងសុខាភិបាល ក៏បាន​ប្រកាសថា ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍កម្ពុជា ក្រសួងសុខាភិបាល ក៏តម្រូវឱ្យគ្រប់អ្នកដំណើរពីក្រៅ​ប្រទេសទាំងអស់ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤​ថ្ងៃ ឲ្យបានហ្មត់ចត់​៕